ភាគទី៣២ : គ្រោះថ្នាក់តែក៏សុវត្ថិភាពផងដែរ..!!

2.4K 241 2
                                    

នៅក្នុងកម្មវិធីមានមនុស្សចូលរួមជាច្រើននិងមានម្ចាស់កម្មវិធីមករាក់ទាក់ដូចគ្នាពិសេសពេលដែលឃើញថាយុនហ្គីមកដល់គេក៏រហ័សដើរមកទទួលយ៉ាងគួរសមនាយគឺជាមនុស្សដែលល្បីម្នាក់ដែរអ្នកធំៗស្គាល់ច្រើនតាមរយៈការងារនិងទេពកោសល្យពេញខ្លួន..ដូចជាយុនហ្គីគឺមិនខ្វះទេដែលឪពុកម្ដាយខាងស្រីតែងចង់បានធ្វើជាកូនប្រសារប្រុសរបស់ពួកគេតែនាយតែងបដិសេធរហូតមកហើយក៏គ្មានហេតុផលច្បាស់លាស់ឲ្យដែរ ។

" ហៃយ៉ា..លោកយុនតើនាំអ្នកណាមកជាមួយនឹង? មើលទៅស្រស់ស្អាតណាស់ " បុរសម្នាក់ដែលជាម្ចាស់កម្មវិធីងាកទៅសម្លឹងមើលនាយតូចក៏លាន់មាត់សរសើរតែម្ដង

" វាមិនចម្លែកទេដែលខ្ញុំនាំដៃគូមកនោះ "

" ពិតហើយប៉ុន្តែប្ដូរមុខសឹងតែគ្រប់កម្មវិធីតែម្ដងគិតៗលោកពិតជាមិនធម្មតាទេ " នាយញញឹមបន្តិចហើយក៏ទាញចង្កេះនាយតូចមកអោបជិតខ្លួនមុននឹងតបទៅវិញ៖

" ដៃគូកន្លងមកគឺពួកគេសុំអង្វរខ្ញុំឲ្យនាំមកជាមួយប៉ុណ្ណោះតែម្នាក់នេះគឺពិសេសជាងគេ " ប្រាកដជាពិសេសហើយព្រោះនាយជាអ្នកបបួលមកដោយខ្លួនឯងនិងមិនបានប្រាប់ជាមុនមិនមែនដូចស្រីៗឬប្រុសៗពីមុនមកទេគឺពួកគេតែងមករញ៉េរញ៉ៃនិងអង្វរឲ្យនាយនាំគេចូលកម្មវិធីបែបនឹងផងទើបនាយព្រមតែក៏ទល់តែម្នាក់នឹងមានមុខមាត់ដែរសំខាន់មើលទៅស្រស់ស្អាតពេលបណ្ដើរចូលទៅទើបវាមិនបាក់មុខ ។

" មើលទៅក្មេងនេះក៏សាមញ្ញៗ "

" សាមញ្ញគឺល្អបំផុតហើយ " ពីដើមឡើយជីមីនគឺតែងខ្លួនសាមញ្ញណាស់មិនហាយសូនោះទេទោះគ្រួសាររបស់គេជាអ្នកមានអំណាចម្នាក់ដែរក៏ដោយអ្វីដែលសំខាន់លោកផាកក៏មិនដែលបានណែនាំឬយកកូនប្រុសចូលកម្មវិធីធំៗឲ្យគេស្គាល់នោះទេក៏មកពីជីមីនតែងប្រកែកថាមិនចង់ទៅរហូតហេតុនេះហើយមិនមានអ្នកស្គាល់ថាគេជាកូនរបស់អ្នកណាឡើយ ~,~

" ល្មមឈប់អោបខ្ញុំទៅ " ដើរមកកន្លែងផ្សេងទៀតជីមីនក៏បានដកដៃរបស់នាយចេញតាំងពីចូលមកគឺថាអោបចង្កេះរបស់គេជាប់មិនលែង

" ឯងតែងតវ៉ាជាមួយយើងរហូត "

" ព្រោះខ្ញុំអត់ចូលចិត្ត..នាំខ្ញុំមកទីនេះគឺវាជាបញ្ហាមួយហើយកន្លែងអ្នកធំបែបនេះគឺគួរឲ្យធុញទ្រាន់ណាស់ " និយាយត្រង់ចុះគេមិនចូលចិត្តទេនេះជាហេតុដែលគេតែងតែប្រកែកជាមួយលោកផាកថាមិនចង់ចូលរួមព្រោះថាមកកន្លែងបែបនេះត្រូវធ្វើខ្លួនឲ្យត្រឹមត្រូវសមរម្យទៅបានចរឹករបស់ពួកមានហើយជីមីនចូលចិត្តប្រើជីវិតដូចមនុស្សទូទៅច្រើនជាង ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now