ភាគទី៣៦ : ឯងពិតជារៀបការរួចមែនឬ?

2.7K 270 3
                                    

បន្ទាប់ពីចេញពីកន្លែងហាងអាហាររួចមកថេយ៉ុងចង់ចូលបន្ទប់ទឹកបន្តិចក៏បានឲ្យកូនប្រុសនៅឈរចាំមួយកន្លែងសិនដោយសារតែកូនឆ្លាតក៏ងក់ក្បាលរងចាំនាយតូចក៏ប្រញាប់ទៅនិងប្រញាប់មកវិញ ។ ភ្លាមនោះក៏មានបុរសម្នាក់ចូលមកហាងនេះដែរជាមួយនឹងបុរសម្នាក់ទៀតក្រឡែកទៅឃើញក្មេងឈរម្នាក់ឯងក៏ចូលទៅសួរនាំក្រែងថាវង្វេងពីឪពុកម្ដាយរកផ្លូវទៅវិញមិនឃើញ...

" តើភ្មួយវង្វេងពីម្ដាយមែនទេ? " លុតជង្គង់ចុះនិងលើកដៃទៅអង្អែលក្បាលក្មេងតូចថើរៗ

" អត់ទេ..ប៉ាៗអូនថាឲ្យចាំនៅទីនេះមួយភ្លែត " ក្មេងតូចឆ្លើយតបមកកាន់នាយទាំងគួរឲ្យស្រលាញ់នាយញញឹមនិងអង្អែលលើក្បាលរបស់ក្មេងតូចតិចៗនិងញញឹមតបវិញមុនសួរបន្ត៖

" ចុះឯងឈ្មោះអីដែរ? " ជុងហ្គុក

" អូនឈ្មោះ..ជុងកូ..តែពូហៅថាកូកូបាន " ស្ញេញដាក់នាយដោយចេញធ្មេញទន្សាយមកភ្លាមនោះក៏មានសម្លេងធ្លាប់ស្គាល់បន្លឺឡើងនិងរត់មករកកូនទាំងប្រញាប់ពេលឃើញមានបុរសប្លែកមុខក្បែរកូនរបស់ខ្លួននិងទាញកូនមកអោបជាប់ទៀតផង ។

" ជុងកូ..ប៉ាមកវិញហើយកូន " ដោយសម្លេងនេះជាថេយ៉ុងៗរត់ប្រញាប់មករកកូនវិញមិនបានចាប់អារម្មណ៏ទៅបុរសដែរឈរនៅក្បែរនេះទេតែបុរសនោះគឺអាចចាំបានថាសម្លេងនេះជារបស់អ្នកណាក្លិនក៏ប្រហែលៗផងដែរ ( ចាំក្លិនទៀត >< )

" តោះទៅវិញ "

" លាហើយលោកពូ... " ជុងកូងាកមកញញឹមនិងក្រវីដៃដាក់បុរសម្នាក់នោះជាមុនសិនថេយ៉ុងក៏ងាកតាមមើលធ្វើឲ្យគេភាំងមួយកន្លែងតើនេះគឺជុងហ្គុកមែនទេ? កុំគួរណាមកជួបគ្នាដោយចៃដន្យអញ្ចឹងទេឯជុងហ្គុកវិញគឺថាភ្ញាក់ផ្អើលខ្លាំងណាស់រកពាក្យនិយាយមិនចេញទេមិននឹកស្មានថាបានជួបគ្នាដោយរបៀបនេះឡើយគេមិនយល់សប្តិទេត្រូវអត់?

" តោះកូន..ទៅផ្ទះ " ដោយមិនបាននិយាយអ្វីជាមួយនាយឡើយគឺកាន់ដៃកូនត្រឡប់ទៅកន្លែងចតឡានវិញតែដៃក្រាស់លូកមកចាប់...

" ខ្ញុំនឹកឯងណាស់ " ចាប់ដៃហើយទាញមកអោបភ្លាមៗដែលធ្វើឲ្យថេយ៉ុងបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងសម្ដីរបស់នាយតើនេះចង់ប្រាប់ថានឹកគេមែនទេ? មិនគួរឲ្យជឿសោះឬក៏ច្រឡំនិយាយដាក់ខុសមនុស្ស? រួចមកនាយតូចក៏រុញនាយចេញពីការអោបវិញបន្ទាប់ភាំងបន្តិចរួចមក ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now