ភាគទី២៣ : គូដណ្ដឹងសំខាន់ជាង

2.3K 270 2
                                    

** ផាច់ ** ទាញថេយ៍មកហើយចាប់ទះមួយកំប្លៀងតែម្ដងជំនិតរបស់ជុងហ្គុកឡើងចំហរមាត់..ថេយ៉ុងក៏ងាកមុខមកវិញទាំងទឹកមុខរាបស្មើអណ្ដាលទល់ថ្ពាល់ខាំគែមមាត់តិចៗសម្លឹងទៅស្រីតូចយេរីដែលនៅចំពោះមុខលើកដៃអង្អែលថ្ពាល់ខ្លួនឯងថើរៗដោយចង់ដឹងថាមានចេញឈាមឬអត់ព្រោះនាងទះរៀងធ្ងន់ដៃដែរ ។ បន្ទាប់មកថេយ៉ុងក៏សើចដើមករបន្តិចបែបអស់សំណើចនឹងរឿងអ្វីមួយកាយវិការផ្គើនថែមដូចដឹងហើយថាថេយ៉ុងចរឹកបែបណាគេអាចប្រែប្រួលបានលឿនបំផុតដោយនឹកស្មានមិនដល់ ><

" នាងទះខ្ញុំ? "

" អឺ!! ត្រូវហើយទះឲ្យឯងស្វាងថាអ្វីគួរឬមិនគួរអ្វីអាចនិយាយចេញមកបានចាំនិយាយកុំហ៊ានខ្លាំងពេកអី " យេរីតបទាំងស្នាមញញឹមទះស្មាថេយ៉ុងតិចៗបែបដាស់តឿនសតិកុំមកហ៊ានជាមួយនាងដូចជានិយាយមើលងាយជាដើម ។

** ផាច់ ** យេរីនិយាយចប់នាងត្រូវងាកមុខទៅម្ខាងតាមកម្លាំងដៃរបស់ថេយ៉ុងហើយកែវភ្នែកក៏បាញ់មកនាងដោយដៃចាប់ច្របាច់ចង្ការឡើងឲ្យមកសម្លឹងមុខរបស់គេឲ្យបានច្បាស់..

" នាងក៏ដូចជាមើលងាយខ្ញុំពេកហើយ " ដៃច្របាច់ចង្ការនាងកាន់តែខ្លាំងទឹកមុខមាំយកតែមែនទែនប្រាប់ហើយថាគេមិនងាយស្រួលក្នុងការធ្វើបាបទេ ។

" ឆើស..ប្រុសហ៊ានលើកដៃវាយស្រី? អ្ហាស៎..ក៏ឯងជាប្រុសមិនប្រុសស្រីមិនស្រីទើបក្លាហានបែបនេះ " ដោយលឺយេរីនិយាយមើលងាយខ្លួនបែបនេះហើយទ្រាំមិនបានទៀតទេក៏សើចចំអន់ទៅនាងរួចក៏ប្រែមករាបស្មើវិញបន្ទាប់មក ** ផាច់ ** ព្រុស ** ទះហើយរុញឲ្យដួលទៅដីទៀតនិងបន្តតាមទះបន្ថែមទៀតកុំឲ្យមាត់នឹងពូកែដាលគេពេកស្រីចរឹកអញ្ចឹងចង់ឲ្យមនុស្សប្រុសដូចគេគោរព? ហុឹស..មិនអាចទេខ្ពើមផង ។

[ ... ] ** ងឺត ** ឡានទំនើបឈប់ង៉ក់នៅមុខក្រុមហ៊ុនបើកទ្វាចុះមកយ៉ាងលឿនពេលជំនិតរបស់ខ្លួនខលប្រាប់គេមិនចាំយូរទេចូលមកដល់សកម្មភាពមិនល្អមើលសោះនាយងាកទៅឃើញថាសក់ក្បាលរបស់ថេយ៉ុងឡើងរញ៉េរញ៉ៃមាត់បែកចេញឈាមទៀតផងក៏រត់ចូលមើលភ្លាមៗ ><

" ក្រែងឯងអ្នក... "

" ហ្អឹកៗ..ឈឺណាស់នាងទះខ្ញុំហើយបោចសក់បញ្ច្រាស់ទៀត..ហ្អឹក..ជួយខ្ញុំផងទៅលោក " រកនាយនិយាយអ្វីមិនទាន់ទេក៏ស្រែកយំយកតែម្ដងនិងបានរុលទៅអោបហើយក៏រំអួយដាក់ដែលបុគ្គលិកនិងកូនចៅជំនិតរបស់នាយក៏ចំហរមាត់គាំងដូចគ្នា ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now