ភាគទី៤២ : ព្យាយាមគង់តែបានសម្រេច

2.3K 256 6
                                    

" ចាហ្វាយតើមិនគិតទៅរកអ្នកប្រុសទេឬ? " កូនចៅជំនិតរបស់យុនហ្គីចូលមកដោយសួរនាំនិងមានឯកសារមកជាមួយផងដែរគេដឹងថាចាហ្វាយទាំងពីរឈ្លោះគ្នាទើបចង់ឲ្យទៅសម្រួលគ្នា

" គេនៅអន់ចិត្តនឹងយើងនៅឡើយទុកឲ្យគេនៅម្នាក់ឯងសិនចុះ "

" ចាហ្វាយនៅយល់ច្រឡំរឿងនឹងទៀតមែនទេ? " យុនហ្គីមិនបានឆ្លើយនោះទេនៅអោនមើលឯកសារបន្តធ្វើធម្មតាតែកូនចៅម្នាក់នេះមើលដឹងបានថានាយគិតអ្វីនៅជាមួយយូរហើយមិនមែនគេទាយមិនដឹងទេ

" អ្នកប្រុសមិនមែនដូចក្មេងៗដទៃដែលចាហ្វាយធ្លាប់ទាក់ទងនោះទេខ្ញុំអាចមើលដឹងថាអ្នកប្រុសមិនធ្វើអ្វីដូចចាហ្វាយគិតទេ..ចរឹករបស់គាត់ស្លូតបូតល្អបែបនេះតើអាច... " និយាយប៉ុន្នឹងយុនហ្គីក៏លើកដៃហាមឲ្យគេឈប់និយាយទើបគេអោនមុខចុះនិងស្ងៀមវិញ

" មិនមែនយើងមិនជឿជាក់គេទេប៉ុន្តែយើងមិនជឿលើប្អូនរបស់យើងបើវានិយាយអ្វីគម្រាមទៅលើជីមីនមិនឲ្យប្រាប់យើងនោះតើគិតយ៉ាងម៉េច? " នឹកឃើញដល់សេអ៉ីនគឺថាមួមៅតែម្ដងគេនៅមិនទាន់ដឹងឡើយថាតើប្អូនរបស់គេនឹងធ្វើអ្វីបន្ត? សេអ៉ីនមិនដែលប្រឆាំងនឹងគេទេប៉ុន្តែតាំងពីយុនហ្គីជ្រើសយកជីមីនមកធ្វើជាគូស្នេហ៏សេអ៉ីនក៏តែងតែចង់ប្រកាសសង្រ្គាមជាមួយគេរហូត ><

" តើយើងគួរតែឈប់រឹតបន្ទឹងលើគេល្អទេ? "
" បើចាហ្វាយគិតថាល្អក៏ធ្វើចុះ " យុនហ្គីញញឹមបន្តិចនិងងក់ក្បាលតិចៗហើយបានឲ្យកូនចៅចេញទៅធ្វើការរបស់គេវិញដោយគេចង់នៅម្នាក់ឯង ។

" អេ? បងថ្លៃតើចង់ទៅណា? " សេអ៉ីនចេញមកពីណាក៏មិនដឹងចូលមកនិយាយជាមួយជីមីនដែលកំពុងតែចង់ចេញទៅក្រៅពេលដែលឃើញសេអ៉ីនចូលមករកខ្លួនអញ្ចឹងក៏ថយចេញបន្តិចដោយមិនចង់នៅក្បែរឡើយខ្លាចថាយុនហ្គីមកឃើញគិតខុសលើគេទៀត

" .... "
" តែងខ្លួនស្អាតៗច្បាស់ជាមានណាត់ជាមួយអ្នកណាហើយត្រូវទេ? ហៃយ៉ា..បើបងប្រុសដឹងប្រាកដជាមិនឲ្យបងថ្លៃទៅនោះទេ " និយាយតែមាត់មិនថាទេប៉ុន្តែដៃក៏រវៀមទៀតលូកទៅប៉ះថ្ពាល់បន្តិចទៀតផង ( ហ៊ានណាស់អាប្អូន )

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now