ភាគទី៥១ : ជុងកូចង់មានប្អូន..!!

2.5K 246 4
                                    

បន្ទាប់ពីការដណ្ដើមគ្នាចុះឡើងរួចមកក៏កាត់ចូលមកថ្ងៃបន្ទាប់ដែលជីមីនមិនបានទៅណានោះទេគឺនៅផ្ទះធម្មតាទើបចុះមករកអាហារញ៊ាំកុំឲ្យក្រពះធ្វើទុក្ខដោយគ្រាន់តែចុះមកដល់ខាងក្រោមភ្លាមគេឡើងភ្ញាក់ព្រឺតដោយសារតែឃើញសេអ៉ីននៅឈរក្រោមនឹងញញឹមមកកាន់គេតែមិនបានឃើញយុនហ្គីនោះទេដែលមានអារម្មណ៏ថាមិនល្អពេលនៅក្បែរសេអ៉ីនដើរចុះមកនាយចាប់កាន់ដៃរបស់គេភ្លាមៗចង់ភ័យៗដែរ

" កុំកាន់ដៃរបស់ខ្ញុំបែបនេះអី "

" ឯងនៅមិនទាន់រើសនៅឡើយទេហេតុនេះហើយយើងក៏មិនព្រមលែងដែរ " សេអ៉ីនក្បាលរឹងណាស់ហាមមិនស្ដាប់ទេដោយបែបនេះទើបជីមីនស្ងាត់មាត់វិញទៅឯសេអ៉ីននៅតាមគេជាប់ត្រុកៗទាំងដែលក្នុងផ្ទះសោះ

" ហ៊ឺយ..តើលោកមិនហត់ទេ? "

" អត់ផង " នាយតបយ៉ាងធម្មតាជីមីនឯណេះវិញគឺថាពិបាកមែនទែនក្រវីក្បាលទាំងដកដង្ហើមធំៗភ្នែកក៏ចេះតែរកមើលយុនហ្គីដូចគ្នាប៉ុន្តែអត់ឃើញសោះប្រហែលជាទៅធ្វើការបាត់ហើយទេដឹង? ភ្លាមនោះកូនចៅរបស់យុនហ្គីបានចុះមកដើម្បីហៅពួកគេទាំងពីរឡើងទៅជួបនិយាយគ្នារឿងកាលពីម្សិលមិញនេះឲ្យដាច់ស្រេចតែម្ដងកុំឲ្យទុកយូរនាំតែពិបាកដល់ជីមីន

" អង្គុយចុះមក " ចូលមកដល់ហើយយុនហ្គីឲ្យពួកគេអង្គុយសិនមុននឹងចូលសាច់ការប៉ុន្តែដែលឃើញប្អូនប្រុសចង់អង្គុយជិតជីមីនក៏ហៅឲ្យមកក្បែរខ្លួនគេវិញនិយាយទៅហួងហែងណាស់

" យើងមកនិយាយអំពីរឿងម្សិលមិញទៅតើឯងគិតយ៉ាងណា? លើកនេះបងផ្ដល់សិទ្ធិពិសេសឲ្យឯងហើយបើចង់ចេញពីបងៗមិនហាមទេ " នាយអង្អែលស្មារបស់ជីមីននិងនិយាយដោយស្រទន់គេមិនបានហាមទៀតទេគឺឲ្យជម្រើសទៅនាយតូចបើគិតថាគេមិនល្អឬបិទសិទ្ធិខ្លាំងពេកក៏អាចរើសយកសេអ៉ីនបានគេមិនប្រកែកមិនតវ៉ាឡើយគឺសម្រេចតាមចិត្តរបស់ជីមីនទាំងអស់ ។

" ខ្ញុំ... " តើឲ្យធ្វើយ៉ាងម៉េចទៅពេលលឺនាយនិយាយបែបនេះគេមិនសប្បាយចិត្តជាមួយទេនេះនាយចង់លែងគេចោលហើយមែនទេ? បានឲ្យជម្រើសមកគេបែបនេះ...

" ឯងក៏ដូចគ្នាត្រូវស្របតាមការសម្រេចចិត្តរបស់ជីមីនយល់ទេ? " សេអ៉ីនងក់ក្បាលបញ្ជាក់ថាយល់ព្រមយុនហ្គីក៏ញញឹមបន្តិចលើកនេះមិនបានបង្ខំទេគឺឲ្យគិតតាមសម្រួលបន្ទាប់មកពួកគេងាកមកសម្លឹងជីមីនដែលរងចាំចម្លើយចេញពីមាត់ឡើងអន្ទះសារអស់ហើយ

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now