ភាគបញ្ចប់ : ក្ដីសុខនិងសុភមង្គល

2.8K 290 12
                                    

" ចោទប្ដីទៀតហើយ? កូនចេះដឹងខ្លួនឯងសោះក៏បន្ទោសប្ដីដែលឬប្រពន្ធសម្លាញ់ " ជុងហ្គុកពេបមាត់ទាំងតូចចិត្តមកបន្ទោសគ្រប់រឿងតែម្ដងតែតូចចិត្តមិនបានយូរទេត្រូវថេយ៉ុងទះមួយដៃនៅពីក្រោយក្បាលនឹងលែងហ៊ានពេបមាត់ដូចក្មេងទៀតឲ្យរៀង ។

" ប៉ាៗឈ្លោះគ្នាអត់ចេះខ្មាស់កូនសោះ " ជុងកូអោបដៃបែបតូចចិត្តនិងប៉ាៗរបស់គេទើបថេយ៉ុងឈប់រករឿងលោកប្ដីរួចមកអោបថើបកូនប្រុសវិញជាការលួងចិត្ត ~,~

" ប៉ាគ្រាន់តែប្រឡែងគ្នាលេងជាមួយប៉ាធំតើមិនបានឈ្លោះគ្នាឯងណា.. "

" ប្រឡែងចាំបាច់វាយធ្ងន់ៗម្លេះប៉ាតូច? " លើកចិញ្ចើមឆ្ងល់សួរទៅថេយ៉ុងបន្តិចទៀតមើលមិញនេះទៅមិនទាន់បានអ្វីផងក៏ត្រូវថេយ៉ុងវាយបន្តិចទៅហើយនឹងសាច់កម្មមែន ><

" ប្រាប់ហើយថាប្រឡែងគ្នា..តោះលោកប្ដីទៅប្រឡែងគ្នាទៅខាងលើវិញកុំឲ្យកូនឃើញ..ប៉ាម៉ាក់ជួយមើលកូនៗផងណា៎ " និយាយហើយដៃចាប់ទាញស្លឹកត្រចៀករបស់នាយឡើងទៅខាងលើតាមខ្លួនជុងហ្គុកដើរតាមទៅទាន់ទេសំខាន់ឈឺត្រចៀកដៃទាញម្លឹងៗដាច់អស់ហើយយ៉ាងៗនឹងទេ... សង្ឃឹមថាជុងហ្គុកនឹងមិនមានអ្វីកើតឡើងធ្ងន់ធ្ងរទៅចុះជុងកូសម្លឹងមើលប៉ាៗទាំងពីរហើយក្រវីក្បាលតិចៗ

" លោកតា..ហេតុអ្វីប្រពន្ធត្រូវកាចដាក់ប្ដីខ្លួនឯងអញ្ចឹង? មើលចុះអាណិតប៉ាធំណាស់ "

" ក៏មកពីប៉ាធំរបស់ចៅខិលខូចដែរដូចខ្វះអ្វីប្រៀនប្រដៅកូនយ៉ាប់ណាស់ឪពុកម៉ាកនេះណាចៅរបស់យាយច្បាស់ជាព្រាននារីនៅថ្ងៃមុខហើយ " លោកស្រីគីមឆ្លើយជំនួសវិញនិយាយទាំងគ្រឺតនឹងកូនប្រុសរបស់ខ្លួនដែលចរឹកយ៉ាប់បែបនេះត្រូវប្រពន្ធថាឲ្យគឺសមណាស់អត់មានមកកាន់ជើងកូននោះទេ

" តែចៅជាអ្នកសួរប៉ាធំខ្លួនឯងនឹងគាត់អត់បានប្រដៅចៅអញ្ចឹងផង..ប៉ាធំគ្រាន់តែប្រាប់ពីទិចនិចទុកឲ្យចៅការពារខ្លួនប៉ុណ្ណោះឥឡូវអាមួយនឹងលែងហ៊ានជាមួយចៅហើយ "

" ស្លាប់!! បើថេយ៉ុងស្ដាប់លឺប៉ាធំរបស់ចៅត្រូវធ្ងន់ហើយចាំមើលទៅ " លោកស្រីគីមទះទ្រូងសឹងតែរកពុទ្ធោចៅប្រុសបណ្ដូរចិត្តចរឹកកាត់រកជុងហ្គុកច្បាស់ណាស់ខាងរករឿងគ្នានឹងតែក៏ពិបាកនិយាយដែរព្រោះថាថេយ៉ុងកាលនៅរៀនក៏ធ្លាប់វាយគ្នាផ្អើលសាលារៀនដែរសំខាន់ធ្លាប់ជាបងធំរបស់គេទៀតដល់អញ្ចឹងទៅអត់ដឹងថាកូនកាត់ទៅរកនរណាឲ្យប្រាកដ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now