ភាគទី២១ : ចូលចិត្តតែលេងគម្រាមក្មេង

2.4K 255 1
                                    

ដោយល្ងាចនេះដែលសុងឃ្ចូសុំជាអ្នកជូនថេយ៉ុងត្រឡប់ទៅផ្ទះហើយថេយ៍ក៏ព្រមដោយមិនគិតច្រើនអ្វីឡើយព្រោះជាមិត្តនឹងគ្នាទៅខ្វល់អីពួកគេបានមកដល់មុខរបងផ្ទះហើយដែលសុងឃ្ចូក៏ចុះទៅជាមួយដែរមុននឹងគេទៅវិញយ៉ាងណាក៏ត្រូវឲ្យឃើញមុខមិត្តដែលថេយ៍និយាយនោះដែរ ។

" ឯងទៅវិញបានហើយ "

" ហ្ហឹម..ស្ដាយណាស់ដែលឯងមិនព្រមទៅក្រៅជាមួយពួកយើង " នាយនិយាយនិងអោនមុខចុះបន្តិចប៉ុន្តែក៏មិនបានថាអ្វីដែរដោយដឹងថាថេយ៍បានធុរៈចាំបាច់ទើបមិនមានពេលច្រើនគេយល់ច្បាស់គ្រាន់តែរៀងអន់ចិត្តបន្តិចបន្តួចប៉ុណ្ណោះព្រោះមិនបាននៅក្បែរ ~,~

" ចាំលើកក្រោយទៅ " នាយងក់ក្បាលហើយក៏បើកទ្វាចូលទៅឡាននិងបើកចេញទៅគ្រាន់តែសុងឃ្ចូចេញទៅផុតជុងហ្គុកក៏ចេញមកក្រៅដែរឃើញនៅឈរយូរពេកណាមួយថ្ងៃនេះមករៀងល្ងាចទៀត ។

" អ្នកណាជូនឯងមក? "

" គឺមិត្តរួមថ្នាក់នឹងណា៎..ហើយលោកចេញមកធ្វើអីដែរ? ប្រយ័ត្នត្រូវខ្យល់ត្រជាក់ៗឈឺទៀតទៅខ្ញុំមិនមើលទេ " និយាយហើយក៏រុញនាយចូលទៅវិញដោយសុងឃ្ចូក៏បានឃើញដែរគេមិនទាន់បានចេញទៅឆ្ងាយឡើយនៅចង់ឃើញមុខជុងហ្គុកសិនឥឡូវបានឃើញហើយឯទឹកមុខក៏រាបស្មើទៀតផង ><

" មើលស្អីឯងប្រើយើងថែមទើបត្រូវ "

" ប្រើខ្លះឲ្យវាឆាប់ជានៅតែដេកលើគ្រែនឹងប្រយ័ត្នស្ពឹកមួយតួខ្លួននឹងធ្វើស្អីមិនកើត " លើកពាក្យដោះសារមកជាច្រើននិងបានរៀបចំអាហារឲ្យនាយបណ្ដើរព្រោះគេបានទិញមកពីខាងក្រៅមកស្រាប់មិនពិបាកធ្វើ ~,~ ក៏ឃើញថាជុងហ្គុកកំពុងរអ៊ូហើយបើប្រើម្ដងទៀតច្បាស់ជាអង្គុយរអ៊ូមិនឈប់គេធុញនឹងស្ដាប់ណាស់ប្រើតិចតួចមិនបានប៉ុន្នឹងវាមិនធ្ងន់ធ្ងរស្អីណាស់ណាផងនឹងហាស៎ ។

" ហុឹស..នរណាបានឯងធ្វើប្រពន្ធដឹងតែកម្មក្រាស់ហើយ "

" ហ្អឹម? លោកកំពុងនិយាយពីខ្លួនឯងមែនទេ? វាមិនកម្មក្រាស់ថ្នាក់នឹងទេខ្ញុំមិនធ្វើបាបប្ដីខ្លួនឯងរហូតដល់ស្លាប់ឯណាកុំភ័យអី " តបគ្នាចុះឡើងនិយាយមើលតែមានអ្នកផ្សេងយកគេអញ្ចឹងហាស៎គង់តែបានគេជាប្រពន្ធដដែរសោះក៏ខំប្រឹងរៀបរាប់ម្លេះ?

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now