ភាគទី៣០ : នៅក្នុងការសង្កេតមើលរបស់យើង..!!

2.5K 266 3
                                    

ក្នុងពេលមួយយប់ងងឹតនាយតូចដើរចេញមកខាងក្រៅដោយកំឡុងថ្មើរជើងមកផ្ទះវិញដោយសារតែទូរស័ព្ទរបស់គេអស់ថ្មនិងមិនបានរំខានមិត្តឲ្យជូនមកទៀតព្រោះមានភារកិច្ចដូចគ្នាហេតុនេះហើយទើបគេត្រូវថ្មើរជើងសំខាន់ផ្លូវនេះគឺពិបាកក្នុងការរកតាក់សុីជិះណាស់មិនងាយស្រួលនោះដើរទាំងភិតភ័យបន្តិចដែរបើមានមនុស្សដើរជុំៗគ្រាន់ដែរតែនេះគឺអត់សោះហ្មង >< ភ្លាមនោះគេក៏បានលឺសម្លេងអ្វីម្យ៉ាងដែលចេញពីជ្រុងម្ខាងទៀតទើបចង់ទៅមើលថាជាអ្វីចិត្តក្លាហានដល់ហើយ ។

" មកធ្វើជាជនបង្កប់ក្នុងបក្សពួករបស់យើងពិតជាក្លាហានដល់ហើយ " សម្លេងបុរសម្នាក់និយាយឡើងដោយនាយតូចលបមើលនិងមិនបានឃើញមុខឡើយព្រោះតែងងឹតខ្លាំងពេក
** ផាំង ** កាំភ្លើងបន្លឺឡើងម្នាក់ដែលត្រូវចាប់ចងក៏ត្រូវបាញ់ទម្លុះក្បាលនាយតូចបើកភ្នែកធំហើយក៏ប្រុងនឹងងើបចេញតែគេមិនប្រយ័ត្នទើបជំពប់ជើងដួលធ្វើឲ្យមានសម្លេងលឺដល់ពួកគេដែលនៅខាងក្នុង ។

" អ្នកណា? "

" ចាំខ្ញុំទៅមើលវិញ..ចាហ្វាយ " ដើរបន្តិចនាយតូចក៏ស្ទុះរត់ចេញតែម្ដងបើនៅស្ងៀមមិនបានទេហេតុនេះហើយទើបនាយឲ្យគេតាមចាប់មកវិញមិនដឹងថានាយតូចបានឃើញអ្វីខ្លះផងរួចយកទៅប្រាប់អ្នកផ្សេងឬក៏ប៉ូលីសគិតយ៉ាងម៉េច? ហេតុនេះហើយត្រូវតែចាប់យកវិញឲ្យបាន ><

" អួយ.. " រត់មិនប្រយ័ត្នក៏ទាក់ជើងដួលធ្វើឲ្យជង្គង់របស់គេមានរបួសបន្តិចផងដែរតែក៏ប្រឹងក្រោកឡើងវិញខ្លាចថាពួកនឹងសម្លាប់ចោលមកពីទើបឃើញមានមនុស្សស្លាប់រួចថ្មីៗនឹងរត់មិនបានប៉ុន្មានផង ** ផូស ** មួយទំហឹងដៃពីក្រោយខ្នងកាយតូចដួលសន្លប់បាត់ស្មារតីឈឹងតែម្ដង ។

... ** ឆាច់ ** ទឹកមួយធុងជះទៅលើកាយតូចដែលត្រូវចងជាប់នឹងកៅអីធ្វើឲ្យភ្ញាក់ពីសន្លប់វិញភ្នែកសម្លឹងមើលជុំវិញខ្លួនសុទ្ធតែងងឹតទាំងអស់ដៃជាប់ចំណងទៀតតើគេត្រូវមនុស្សទាំងនោះចាប់បានហើយមែនទេ? វាលឿនពេកហើយគេមិនទាន់ចង់ស្លាប់ទេកុំធ្វើអញ្ចឹងបានទេ? អយុទ្ធិធម៍ពេកទេដឹង

" ឯងចាប់ត្រូវមនុស្សហើយមែនទេ? "

" បាទគឺម្នាក់នឹងហើយដែលលបមើលសកម្មភាពរបស់ពួកយើងនោះ " តបវិញដោយជាក់លាក់បំផុតនាយក៏ងក់ក្បាលបន្តិចងាកមកសម្លឹងមើលកាយតូចដែលនៅសន្លប់នៅឡើយដោយមិនបានដឹងថានាយតូចដឹងខ្លួននោះទេរួចមកនាយក៏ចេញទៅតែម្ដងព្រោះគេមិនទាន់គិតថានឹងធ្វើយ៉ាងម៉េចដាក់ក្មេងនេះឡើយ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now