ភាគទី៤៩ : បំពាក់តែចិញ្ចៀនបានហើយ

2.3K 239 1
                                    

" ថ្ងៃនេះកូនថេយ៍ខលមកប្រាប់ថាមិនបានមកមើលកូនទេ..អញ្ចឹងហើយល្មមក្រោកមកញ៊ាំបាយទៅ " លោកស្រីគីមយកអាហារមកដាក់លើតុនិងហៅកូនប្រុសដែលគេងលក់ធ្វើមិនដឹងនោះឲ្យក្រោកមកកុំគេងទៀតភ្លាមៗនាយក៏បើកភ្នែកឡើងនិងងើបផ្អែកទៅនឹងគ្រែតិចៗព្រោះថានៅឈឺរបួសបន្តិចបន្តួចដែរ

" ថេយ៍ពិតជាអត់មកមែនហ៎ម៉ាក់? "

" អ្ហឹម..គេរវល់ណាស់គ្មានពេលមកមើលឯងទេហើយប្រុងធ្វើពុតគេងអញ្ចឹងទៀតដល់ពេលណា? បើកូនថេយ៍ដឹងស្លាប់មិនខានទេឯង " រំលឹកឲ្យហើយខ្លាចតែមានរឿងធំទេមកបន្លំបែបនេះទាំងដែលគេបានដឹងខ្លួនប៉ុន្មានថ្ងៃហើយតែមិនព្រមឲ្យប្រាប់ថេយ៉ុងនោះទេ

" បើប្រាប់ថេយ៍នឹងមិនមកមើលខ្ញុំនោះទេ "

" មិនប្រាកដឯណា..ឃើញមួយរយៈនេះគេយកចិត្តទុកដាក់លើឯងសឹងអីតែថេយ៍ខឹងនាំចៅរបស់ម៉ាក់ទៅឆ្ងាយនោះឯងត្រូវរបស់ម៉ាក់ហើយគ្រាន់តែប្រាប់ទេ "

" បាទ.. " ឆ្លើយទាំងបង្អូសសម្លេងវែងរួចបន្តញ៊ាំអាហារពេលព្រឹករបស់គេធម្មតាភ្លាមៗនោះយុនហ្គីនិងជីមីនបានមកលេងដោយយកជុងកូមកជាមួយដែរគ្រាន់តែបានឃើញជុងហ្គុកអង្គុយឡើងធម្មតាជុងកូក៏ស្ទុះទៅរកយ៉ាងលឿនព្រោះតែសប្បាយចិត្តដែលឃើញពូសង្ហារដឹងខ្លួនឡើងវិញ ><

" ពូជាហើយមែនអត់? "

" បាទ..ពូអស់អីហើយចុះប៉ាតូចរបស់ឯងមិនមកទេមែនទេ? " លើកជុងកូមកអោបនិងអង្គុយលើភ្លៅរបស់គេដោយការនឹកព្រោះតែមិនបានលេងជាមួយយូរដែលហើយ

" ប៉ាៗរវល់រហូតនឹងប្រហែលអត់មកទេតែបើពូចង់ឲ្យគាត់មកនោះខលប្រាប់គាត់ទៅថាពូដឹងខ្លួនហើយ..ជុងកូធានាថាប៉ាៗនឹងមកភ្លាមៗ " ជុងហ្គុកញញឹមឡើងគិតថាគំនិតនេះល្អម្យ៉ាងដែរក្មេងនេះឆ្លាតគ្រាន់បើមានវិធីល្អរហូតទើបគេឲ្យជីមីនខលប្រាប់ភ្លាមតែម្ដងសាកក៏មិនខាតអ្វីដែរ

" ជុងកូនឹកពូសង្ហារណាស់ដឹងទេកុំគេងអញ្ចឹងទៀតប៉ាៗបារម្ភពីពូណាស់ថ្ងៃនោះឃើញយំទៀតផង "

" ពិតមែនហ៎? " ជុងកូងក់ក្បាលបញ្ជាក់ទាំងញញឹមជុងហ្គុកបានលឺក៏សប្បាយចិត្តខ្លាំងៗដែលថេយ៉ុងយំបារម្ភពីគេបែបនេះប៉ុន្តែបែរជាមាត់រឹងដាក់គេទៅវិញឲ្យតែអញ្ចឹងទៅប្រដៅចេញម្ដងហើយកុំឲ្យពូកែរឹងពេកមាត់នឹង ~,~ ប៉ុន្មាននាទីក្រោយមកក៏លេចមុខថេយ៉ុងចូលមកខាងក្នុងទាំងប្រញាប់និងសម្លឹងទៅរកនាយដែលកំពុងតែអង្គុយនៅលើគ្រែរួចរត់ចូលទៅអោបជាមួយស្នាមញញឹមដែលគ្រប់គ្នានៅក្នុងនោះឈរមើលទាំងរីករាយផងដែរ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now