ភាគទី១៥ : ដេញមួយម៉ាត់ទៅខ្ញុំចេញភ្លាម..!!

2.9K 306 3
                                    

" ដាស់ឯងមិនភ្ញាក់ក៏... "

" ស្អី? ដាស់ខ្ញុំឬចង់ញ៊ាំខ្ញុំឲ្យប្រាកដទៅ? នែៗកុំគិតណា៎ប្រយ័ត្នខ្ញុំកាត់ដាច់.. " ចង្អុលមុខនាយហើយប្រមានហាមឲ្យហើយកុំមកគិតអ្វីឆ្កួតៗទៀតប្រយ័ត្នបានដាច់ពូជអស់ទៅគ្រាន់តែប្រាប់ទេ ។ សំខាន់នាយឃើញកាយវិការដូចជាពិតៗពេកក៏លេបទឹកមាត់រួចទប់អាខាងក្រោមការពារខ្លាចកាត់មែនមិនចប់?

" យើងគ្មានចេតនាទេ "

" ឆើស..ទើបតែនិយាយថាមិនស្រលាញ់ខ្ញុំទេណា៎កុំមកភ្លើៗនោះ " កុំប្រើពាក្យថាគ្មានចេតនានោះមាត់និយាយច្បាស់ណាស់ថាមិនចាប់អារម្មណ៏អញ្ចឹងហើយកុំមកចេញចរឹកផ្ដេសផ្ដាសឲ្យសោះ ។ បន្ទាប់ពីតវ៉ាជាមួយគ្នារួចហើយទើបនាយចុះមកវិញទាំងទះក្បាលខ្លួនឯងតិចៗរឿងមិញនេះគេមិនគួរធ្វើសោះខួរក្បាលរបស់គេកំពុងកើតស្អី? ឡប់មែនទែនហើយឈប់ឆ្កួតទៅឈប់ភ្លាម ><

៚ សម្រាប់ថ្ងៃនេះដែរថេយ៉ុងបានមកសាលារៀនតាមធម្មតាហើយក៏បានមកធ្វើកិច្ចការជាក្រុមដូចអ្វីគ្រូបែងចែកឲ្យសំខាន់ក្នុងក្រុមរបស់គេសុទ្ធតែប្រុសសង្ហារៗប្រចាំសាលាទៀតបូករួមគេស្រស់សង្ហារដែរនោះផ្អើលគេឯងអស់ហើយ ។ បន្ទាប់ពីចប់ក្នុងការធ្វើកិច្ចការជាក្រុមរួចរាល់ក៏ចេញមកក្រៅសាលាដើម្បីរករបស់ញ៊ាំជុំគ្នាបន្តិចដោយសារតែរវល់រៀនពេកមិនបានញ៊ាំអ្វីចូលពោះទេ...

" មកហើយៗ..ញ៊ាំហើយចាំធ្វើបន្តទៀត " សុងឃ្ចូ ( Choi seunggyo ) **ចាំណែនាំតួឲ្យស្គាល់ពេលក្រោយ** មកវិញជាមួយនឹងថង់អាហារក្នុងដៃដាក់លើតុនុងយកមកទទួលទានព្រមគ្នានិងបានប្រញាប់ធ្វើកិច្ចការបន្តទៀត

" ដូរគ្នាទេ? យើងមិនញ៊ាំរបស់ហិលទេ " ថេយ៉ុងរុញចានទៅឲ្យសុងឃ្ចូៗក៏ព្រមប្ដូរគ្នាទាំងពេញចិត្ត..រួចរាល់ក៏បន្តធ្វើកិច្ចការរបស់សាលាបន្តមើលទៅម៉ាតនេះស្ងាត់ល្អផងក៏នៅអង្គុយបន្តិចទៀតសិនទៅចាំត្រឡប់ទៅថ្នាក់វិញ ។

" ជីមីនហា៎..ក្រុមពាលនោះនៅមករករឿងឯងទៀតមែនទេ? " សេហ៊ុន ( Ann sehun ) ដោយសារតែឧស្សាហ៏ឃើញថាក្រុមពាលនឹងធ្វើបាបជីមីនពេកមករកលើកណាក៏ធ្វើបាបហើយគេសួរក៏ព្រោះបារម្ភជាប្រធានថ្នាក់របស់ពួកគេផងមានរឿងអញ្ចឹងអ្នកណាឈរមើលនោះ? ឯជីមីនវិញលឺសំណួរហើយក៏ពិបាកនឹងឆ្លើយដូចគ្នាបានត្រឹមងក់ក្បាលបញ្ជាក់តាមន័យរបស់សំណួរដែលបានសួរមកគេហ្នឹងឯង

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now