ភាគទី៤១ : កុំហួសព្រំដែនខ្លាំងពេក..!!

2.5K 264 2
                                    

" យើងថាឯងគង់តែរលាយឆាប់ៗនេះទេបើថេយ៉ុងលេងតែបែបនេះនោះ " យុនហ្គីអោនមកខ្សឹបខ្សាវតែគ្នាឯងដែលជុងហ្គុកធ្វើឡើងស្មើដូចជាពិបាកចិត្តដែរតែមិនដឹងធ្វើយ៉ាងម៉េចប៉ុន្តែមិនអីទេអស់អ្វីក៏អស់ទៅឲ្យតែថេយ៉ុងសប្បាយចិត្តគឺបានហើយគេព្រមទាំងអស់នឹង ។

" មិនគិតធ្វើអ្វីម្យ៉ាងទេឬ? "

" បណ្ដោយសិនទៅពេលណាយើងមានព្រាបវិញខ្ទប់ក្នុងដៃរបស់យើងហើយ " បើឆេឆេវពេលនេះក៏មិនបានអ្វីមកវិញដែរហេតុនេះហើយគេបណ្ដោយតាមនឹងសិនចុះឯយុនហ្គីក៏មិនបានថាអ្វីទៀតដែរបើមិត្តនិយាយបែបនឹងទៅហើយគ្មានមតិបន្តទៀតទេណាមួយមិនមែនរឿងរបស់គេផងខ្ជិលខ្វល់ខ្វាយ ។ បន្ទាប់ពីការញ៊ាំអាហាររួចរាល់ទាំងបួនក៏បានចេញមកនិយាយលាគ្នានិងឈរជជែកគ្នាបន្តិចបន្តួចជាមុនសិន ~,~

" លឺឯងមានទំនាក់ទំនងជាមួយនឹងលោកយុនបែបនេះយើងរីករាយណាស់ "

" តែថា..លោកពិតជាការពារមិត្តរបស់ខ្ញុំបានល្អមែនឬ? ភាគច្រើនខ្ញុំមិនសូវជាជឿទុកចិត្តលើម៉ាហ្វៀនោះទេ " សួរទៅយុនហ្គីទាំងស្នាមញញឹមស្រស់គ្មានអ្នកណាប្រាប់ឡើយថានាយជាអ្វីតែថេយ៉ុងគឺបានដឹងមុនទៅហើយគ្រាន់តែសង្កេតមើលអត្តចរឹកនិងរូបរាងក៏ទាយបានហើយ ។

" ខ្ញុំមិនមែនមនុស្សអាក្រក់អ្វីនោះទេ "

" ចេះតែបារម្ភទៅព្រោះខ្ញុំបានលឺមកថាលោកជាមនុស្សផ្ដាច់ការណាស់..ជីមីន!! បើឯងមានអារម្មណ៏ថាគ្មានសុវត្ថិភាពអាចមករកយើងឬនិយាយប្រាប់បានណា៎ " លូកទៅចាប់ដៃរបស់ជីមីនមកកាន់តិចៗនិយាយដោយក្ដីបារម្ភដែលគេដឹងនិងស្គាល់ជីមីនច្បាស់ស្លូតៗខ្លាចៗដូចគេតើអាចធ្វើអ្វីបាន?

" ឯងបារម្ភពេកហើយ "
" ហិហិៗ..ប្រហែលហើយ " ថេយ៉ុងញញឹមវិញហើយក៏ដកដៃចេញពីជីមីនស្របគ្នាបែបគេគិតច្រើនពេកហើយយុនហ្គីប្រហែលល្អដូចដែលថាមែនក៏ថាបាន...

" យើងទៅហើយ "
" អេ? ចាំផង... " និយាយមិនទាន់ចប់ផងរថយន្តដែលបើកដោយថេយ៉ុងបើកចេញទៅវឹងដែលមិនអាចឲ្យជុងហ្គុកចូលទៅខាងក្នុងទាន់ទេហើយក៏បិះនឹងកៀរគេទៅហើយសំខាន់ដែលគេចបានមុន ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now