ភាគទី១៦ : ឆ្ងាយកាយទើបនឹកនា

2.8K 289 4
                                    

[ ... ] កំឡុងពេលមួយសប្ដាហ៏ដែលថេយ៉ុងមិនបាននៅផ្ទះរបស់ជុងហ្គុកគេមកនៅជាមួយលោកហានវិញនិងទៅរៀនតាមធម្មតាថ្ងៃដំបូងៗដែលមិនបានឃើញមុខនាយមានអារម្មណ៏ល្អណាស់ប៉ុន្តែ...

" ថេយ៍..ថេយ៍... " ជីមីនព្យាយាមហៅប៉ុន្មានដងហើយទម្រាំតែងាកមករកនឹងចង់ស្ងួតបំពង់ករទៅហើយមិនដឹងថាគិតដល់ណាហើយទេអន្ដែតអណ្ដូងសម្បើមណាស់ ។

" ហាស៎? "

" គិតដល់ណាហើយ? "

" ដល់ផ្ទះជុង..ហឺយ..មិនបានគិតអ្វីទេ " ក្រវីក្បាលខ្លាំងៗហើយក៏ឆ្លើយផ្សេងមកវិញមិត្តរបស់គេឃើញហើយអស់សំណើចជាមួយហ្មងរឿងដែលថេយ៉ុងមិននៅផ្ទះជុងហ្គុកទៀតនោះគឺពួកគេក៏បានដឹងដែរមិត្តមិនចេះលាក់លៀមទេ

" នឹកគេមែន? "

" អ្នកណា? បានហើយ..មើលមេរៀនវិញ " បង្វែរផ្សេងវិញកុំមកអត់ប្រយោជន៏នៅនឹងមើលគេមិនលេងជាមួយទេ..បន្ទាប់ពីញ៉ោះគ្នាឆ្អែតក៏រៀនបន្តឯថេយ៉ុងក៏បន្តអណ្ដែងអណ្ដូងបន្តិចទៀតទៅដល់មិត្តហៅទៀតទើបឈប់

៚ ក្រឡែកមើលជុងហ្គុកនេះវិញគឺជារវល់ណាស់មមាញឹកនឹងការងារដល់ហើយរកពេលសម្រាកមិនបានផងញ៊ាំអាហារមិនសឹងតែទៀងទាន់ផងរកសន្លប់ម្ដងៗហើយតើ >< ទ្វាបន្ទប់ការងារបើកឡើងកូនចៅជំនិតរបស់នាយក៏ចូលមកជាមួយឯកសារជាច្រើនទៀតទុកលើតុតែងាកទៅមើលចាហ្វាយគឺថានៅភ្លឹកទៅណាទេអារម្មណ៏មិននៅក្នុងខ្លួនផងនឹង ។

" ចាហ្វាយបាទ "

" ចាហ្វាយ..ចាហ្វាយៗៗ " ស្រែកដាក់នឹងត្រចៀកបានភ្ញាក់ការភ្លឹកមកវិញក៏ត្រូវបានសុីមួយកាញ៉រលេងដែរចំក្បាលលឺសូរតែ **ផូស** ដោយសារតែនាយភ្ញាក់

" ប្រកាច់ស្រែករកស្លាប់ស្អី? "

" អួយ..ឃើញចាហ្វាយភ្លឹកៗហៅមិនលឺក៏ស្រែកទៅខំហៅហើយខុសទៀត " គេពេបមាត់ទាំងអន់ចិត្តខុសរហូតហ្មងអាងតែចាហ្វាយគេស្ដីឲ្យគេ >< ជុងហ្គុកកាលដែលឃើញហើយក៏ប្រុងនឹងដាក់មួយកាញ៉រទៀតហើយប៉ុន្តែគេគេចបានមុនកុំអីសុីមួយដៃទៀតលេងចេញចរឹករំអួយស្អីត្រូវឥឡូវហើយបានកាត់ប្រាក់ខែចោលឥលូវនឹង ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now