ភាគទី២០ : មកមើលថែឬមកប្រើ..!!?

2.5K 271 6
                                    

" អួយៗ..មានឃើញដូចអូនអត់បង? " លោកស្រីគីមជ្រួលជ្រើមណាស់កេះហៅសួរប្ដីបញ្ជាក់ក្រែងគាត់មើលច្រឡំឬក៏ស្រមៃខ្លួនឯងអញ្ចឹងទៅព្រោះមិនមែនងាយបានឃើញរូបភាពល្អអញ្ចឹងទេណា៎ ~,~

" ពិតៗណាអូន "

" លោកឯង..ធ្វើស្អីអត់មើលចាស់ៗនៅនឹងទេ " ថេយ៉ុងក៏ងាកមកស្ដីឲ្យជុងហ្គុកភ្លាមៗគេក៏រៀងអៀនបន្តិចដែរឯជុងហ្គុកវិញនៅទំពារនៅនឹងទាំងធ្វើមិនដឹងប្រងើយៗតែម្ដងពេលនាយតូចស្ដីឲ្យក៏ញាក់ចិញ្ចើមឌឺថែមទៀតនិងលើកមេដៃឲ្យមួយទៀត ( ផ្គើនហាស៎ )

" ហ៊ឺយ..ឌឺណាស់អញ " ឃើញទឹកមុខនាយហើយចង់តែដាល់ឲ្យបែកមុខថែមទេឈឺប៉ុន្នឹងហើយនៅខ្លាំងដៃទៀតបើមានឈឺក្រោកពីគ្រែរួចកាន់តែល្អហ្មងមិនបាច់ត្រូវឆ្លៀតឱកាសលើគេឡើយប្រុសចាស់នេះគួរឲ្យស្អប់ខ្លាំងៗ បន្ទាប់ពីនឹងទៀតនាយតូចក៏មិនបាននិយាយអ្វីទៀតដែរគឺថាស្ងៀមយកតែម្ដងរហូតដល់ការទទួលទានអាហារបានចប់អស់គេក៏បានជួយរៀបចំទុកដាក់ដូចគ្នាធ្វើជាឧស្សាហ៏ខ្លះទៅ ។

" យកផ្លែឈើឲ្យបងតិចទៅកូន "

" បាទម៉ាក់មីង... " តបហើយក៏ទទួលទាំងញញឹមនិងបានដើរយកមកឲ្យនាយដែលកំពុងអង្គុយមើលទូរទស្សន៏យ៉ាងទំនងដេកកន្ធែកជើងដល់ហើយអត់មានខ្វល់ខ្វាយជាមួយនរណាទាំងអស់ចរឹកហំហានហាស៎ម្នាក់នឹង ** ផូស..ទីង ** សម្លេងចានលាន់ឡើងដោយដៃរបស់នាយតូចដែលមិនបានដាក់ចុះដោយថ្នមដៃនោះទេគឺដាក់មួយទំហឹងយកតែម្ដងនិងបានងាកទៅសម្លឹងសម្លក់ជុងហ្គុកទៀតផងពេលឃើញអញ្ចឹងនាយដូចជាចង់ខ្លាចម៉េចទេមិនស្រួលសោះចង់លេងស្អីនឹងមកបោកប្រាស់នៅមុខគេចង់បំភ័យគេមែន?

" អញ្ជើញបរិភោគចុះ " ញញឹមជាមួយទឹកមុខមើលមិនយល់ទេៗគេខ្លាចណាស់មកប្រើទឹកមុខយក្សដាក់គេនឹងបើមិនចង់ធ្វើទេកុំបង្ខំចិត្តអីល្អជាង ~,~

" ខឹងយើងរឿងមិញនឹងមែន? "

" អត់..ទេ.. " តបមួយៗច្បាស់ៗនិងបានងាកមុខចេញទៅជួយម៉ាក់របស់នាយវិញទៅមាត់និយាយថាអត់តែនាយដឹងច្បាស់ថាវាមិនដូចមាត់ទេមុខបង្ហាញប្រាប់គេហើយថាមិនស្រួលទេប្រាកដជាខឹងនឹងគេហើយគ្រាន់តែថើបតិចតួចក៏មិនបានដែរធ្វើដូចធំដុំណាស់អញ្ចឹងគេថើបមុនៗដូចមិនអីផងដល់ពេលឥឡូវក៏ទ្រង់មួមៅសម្បើមម្លេះ?

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now