ភាគទី៣៥ : ខ្ញុំជាឪពុកនិងជាម្ដាយ..!!

2.8K 280 1
                                    

" ចាហ្វាយ..ស្រលាញ់អ្នកប្រុសតែមិនប្រាប់ពីដំបូងនៅរឹកពារហាស៎ " កូនចៅជំនិតរបស់នាយនិយាយឡើងរង៉ូវតិចៗដោយសង្កេតមើលឃើញនាយនៅភ្លឹកជាមួយរូបរបស់ថេយ៍នៅឡើយទេទើបគេនិយាយឡើងតែត្រូវនាយងាកមកសម្លក់ថ្លែ

" ឯងចេះដឹងណាស់កាត់ប្រាក់ខែឥឡូវហើយ " លឺតែកាត់ប្រាក់ខែយកដៃបិទមាត់យ៉ាងលឿនគេឈប់និយាយក៏បានអាងតែគេនៅសុីប្រាក់ខែលើកមកគម្រាមរហូតចាហ្វាយស្អីទេអញ្ចឹងមិនយោគយល់គ្នាសោះខំធ្វើការឲ្យឡើងយូរនិងល្អទៀតកូនចៅអន់ចិត្តណាស់ ~,~

" យើងមិនបានគិតអ្វីទេតែថា..ឯងជួយទៅស៊ើបមើលថាគេរស់នៅទីនេះសព្វថ្ងៃនេះពេលបានដំណឹងយកមកប្រាប់ផង "

" មាត់រឹងទៀតចាហ្វាយខ្ញុំ " ក្រវីក្បាលតិចៗហើយក៏ដើរចេញទៅធ្វើតាមបញ្ជារបស់ជុងហ្គុកបើមិនទៅដឹងតែត្រូវមាត់ហើយចាហ្វាយគេឥឡូវក៏កាចមិនណយដែរត្រូវធាក់ៗគឺធាក់ហើយលេងសុទ្ធតែហិង្សាសាហាវមែនទែន >< តាំងកន្លងហួសមកយូរទៅហើយនាយថានឹងបានបំភ្លេចចោលហើយមិនចង់គិតទៀតនោះទេតែពេលមកឃើញព័ត៌មានផ្សាយពីថេយ៉ុងក៏កើតចិត្តចង់ដឹងបន្ថែមទៀតយ៉ាងណាក៏ឲ្យបានដឹងថានាយតូចសុខស្រួលនិងមិនមានមនុស្សដែលល្អហើយ ។

៚ ត្រឡប់មកខាងថេយ៉ុងវិញគេនៅកន្លែងធ្វើការដោយសារតែមានគេទាក់ទងមកខាងអ្នកចាត់ការរបស់គេថាចង់ជួបសហការជាមួយនិយាយទៅចេញមុខដំបូងក៏ល្បីបាត់ទៅហើយ..នៅពេលនេះគេកំពុងតែនៅក្នុងក្រុមហ៊ុនមួយដែលទាក់ទងតារាល្បីៗមកធ្វើការជាមួយជាម៉ូដែលប្រចាំហើយក្នុងនោះក៏មាននារីម្នាក់ផងដែរ ។

" សួស្ដី..យើងជួបគ្នាម្ដងទៀត " ស្នាមញញឹមលេចចេញមកលើផ្ទៃមុខយ៉ាងស្រស់ដើរសំដៅមករកថេយ៉ុងនិងអង្គុយកៅអីទល់មុខនោះខណៈដែលនាយតូចមិនបានជាចាប់អារម្មណ៏លើនាងឡើយតែគេក៏រៀងភ្ញាក់ផ្អើលផងដែរព្រោះថាគេមកធ្វើការជាមួយនឹងយេណាដែលធ្លាប់រៀនសាលាជាមួយគ្នា ។

" បងចាំខ្ញុំបានទេ? យេណានឹកបងខ្លាំងណាស់គិតថានឹងមិនបានជួបគ្នាទៀតទេ "

" ចាំឬមិនចាំវាអត់ពាក់ព័ន្ធស្អីនឹងខ្ញុំទេ " តបទៅវិញដោយទឹកមុខរាបស្មើធេងគេគឺដូចដើមមិនជាសម្ដីពិរោះដាក់អ្នកដែលគេមិនស្និតឡើយអាចនិយាយបានថាឥឡូវនេះគឺចង់សោះកក្រោះជាងមុនផងតែសម្រាប់គ្រួសារគឺអត់បែបនឹងទេ ~,~

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now