ភាគទី៤៦ : បារម្ភតែមិនបង្ហាញ..!!

2.2K 239 1
                                    

" អ្នកជម្ងឺឆ្លងផុតគ្រោះថ្នាក់ហើយប៉ុន្តែដោយសារមានរបួសធ្ងន់ពេកណាមួយត្រូវច្រើនគ្រាប់ផងហេតុនេះនៅបំពាក់អុកសុីសែននៅឡើយទេ " ដោយប្រើពេលអស់ប៉ុន្មានម៉ោងគ្រូពេទ្យបានចេញមកនិយាយប្រាប់ពីអការៈរបស់អ្នកជម្ងឺក្រោយពីបានទទួលដំណឹងល្អរួចហើយក៏រៀងធូរចិត្តបន្តិចដែរ ។

" អាចចូលទៅមើលបានប៉ុន្តែសូមកុំរំខានអ្នកជម្ងឺរក្សាភាពស្ងៀមស្ងាត់ "

" អរគុណលោកគ្រូពេទ្យហើយ " ញញឹមបន្តិចមុននឹងដើរចេញទៅធ្វើកិច្ចការផ្សេងទៀតព្រោះថាបានរៀបចំអ្វីរួចរាល់អស់ហើយលោកគីមនិងប្រពន្ធនាំគ្នាទៅមើលកូនប្រុសដែលនៅគេងស្ដូកស្ដឹងទៅលើគ្រែពេទ្យដោយមានបំពង់អុកសុីសែនជាជំនួយក្បាលរុំបង់មុខឡើងស្នាមពេញនឹងអាចស្មានបានថាត្រូវច្រើនកន្លែង ។

" អូនទៅសម្រាកសិនទៅទីនេះទុកឲ្យបងចាត់ការ " លោកស្រីគីមងក់ក្បាលយល់ព្រមទោះមិនចង់ទៅក៏ដោយកូនចៅរបស់លោកគីមម្នាក់បានបើកជូនលោកស្រីគីមទៅវិញ

" ពួកឯងនៅយាមទីនេះហើយកុំឲ្យមានអ្នកណាចូលមកបានយើងមានអារម្មណ៏មិនល្អទេខ្លាចថាមានគេចូលមកធ្វើរឿងមិនល្អ " កូនចៅប្រហែលបួននាក់អោនក្បាលទទួលបញ្ជាឯកូនចៅជំនិតរបស់ជុងហ្គុកសុំនៅយាមផងដែរមកពីបារម្ភពីចាហ្វាយរបស់ខ្លួនលោកគីមក៏មិនបានបដិសេធដែរ ~,~ បន្ទាប់មកលោកគីមត្រឡប់ទៅភូមិគ្រឹះវិញដោយអស់កម្លាំងផងព្រោះគាត់ជាអ្នកផ្ដល់ឈាមឲ្យជុងហ្គុកទើបត្រូវការពេលសម្រាកកុំឲ្យមានអ្នកឈឺម្នាក់ទៀត ។

" អ្នកប្រុសយុន? "

" ចាហ្វាយរបស់ឯងយ៉ាងម៉េចហើយ? " មិនបានតបទេប៉ុន្តែងាកផ្លូវឲ្យយុនហ្គីចូលមើលសភាពរបស់ជុងហ្គុកនៅពេលនេះឃើញមិត្តដេកសន្លប់បាត់ស្មារតីបែបនេះខឹងចិត្តណាស់

" យើងបានយកកូនចៅមួយក្រុមមកការពារទីនេះហើយដើម្បីសុវត្ថិភាពរបស់ជុងហ្គុកព្រោះថាពួកនោះវាមិនចប់ត្រឹមនឹងទេ "

" ពួកវាជាអ្នកណា? "

" ពួកអាមួយរៀលៗអញ្ចឹងទុកឲ្យសប្បាយមួយភ្លែតសិនចុះបន្តិចទៀតយើងបញ្ជូនពួកវាទៅនរកឆាប់ៗនេះហើយ " ពាក្យសម្ដីបោះចេញមកគឺកំហឹងពេញខ្លួនហ្មងព្រោះថាពួកនេះវាជាសត្រូវរកសុីរបស់យុនហ្គីនិងជុងហ្គុកហេតុនេះហើយគឺតែងតែរកវិធីកំចាត់គ្នាអញ្ចឹងហើយវាអត់ប្លែកអត់ចម្លែកត្រង់ណាទេគ្រាន់តែខ្ញុំមិនបានបង្ហាញរឿងទាំងនឹងឲ្យដឹងមុន ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now