ភាគទី២៧ : គ្រប់យ៉ាងបានចប់អស់ហើយ

2.7K 306 9
                                    

ថ្ងៃបន្ទាប់នៅក្នុងភូមិគ្រឹះរបស់ជុងហ្គុកដែលមានលោកហានដែលជាឪពុករបស់ថេយ៉ុងក៏បានមកទីនេះផងដែរគឺថាមកទាំងព្រលឹមតែម្ដងឯថេយ៉ុងនិងជុងហ្គុកវិញគឺមិនបានមើលមុខគ្នាឡើយចំណែកលោកហាននេះទឹកមុខក៏មិនសូវជាល្អប៉ុន្មានដែរ..ពួកគាត់ក៏ផ្ដើមចូលសាច់រឿងតែម្ដងកុំឲ្យយឺតពេលជាងនេះលោកហានបានឲ្យប៉ាម៉ាក់របស់ជុងហ្គុកមើលរូបក្នុងទូរស័ព្ទធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងងាកទៅសម្លឹងជុងហ្គុក ។

" កូនប្រុសរបស់អ្នកទាំងពីរលួចមានទំនាក់ទំនងជាមួយស្រីផ្សេងនេះបើកូនរបស់ខ្ញុំចាប់មិនបានទេតើវានឹងទៅជាយ៉ាងណា? សំណាងហើយដែលការរៀបការមិនទាន់មានបែបនោះកូនខ្ញុំនឹងគ្រាំទ្រូងជាមិនខានទេ "

" ចាំខ្ញុំចាត់ការរឿងនេះ " ប៉ារបស់ជុងហ្គុកនិយាយឡើងគាត់អះអាងនឹងចាត់ការរឿងឲ្យបានឆាប់និងរៀបរយបំផុត

" ខ្ញុំមិនចង់បង្ខំក្មេងៗសួរកូនប្រុសរបស់លោកសិនទៅថាពេញចិត្តឬអត់? ខ្ញុំមានកូនប្រុសតែមួយមិនចង់ឲ្យគេមកលំបាកបែបនេះទេ " ដំបូងគាត់មិនដឹងឡើយថានាយមានទំនាក់ទំនងជាមួយអ្នកណានោះតែពេលថេយ៉ុងយករូបមកឲ្យមើលក៏ធ្វើឲ្យគាត់មួមៅណាស់ដែរដឹងថាជុងហ្គុកក៏មិនពេញចិត្តទើបមករកនិយាយគ្នាម្ដងទៀតឲ្យច្បាស់ការ ។

" កូនប្រុសរបស់លោកពូក៏មិនល្អជាងខ្ញុំប៉ុន្មានដែរមើលនេះទៅនឹងដឹង " នាយបើកទូរស័ព្ទឲ្យពួកគាត់មើលឃើញថាថេយ៉ុងកំពុងនៅជាមួយបុរសម្នាក់យ៉ាងស្និតស្នាលទៀតផងឯថេយ៍ឃើញហើយក៏នៅស្ងៀមនិងសើចតិចៗមិនឲ្យអ្នកណាលឺ ~,~

" ស្មានមិនខុសប្រហែលមានអ្វីៗជាមួយរួចផងក៏មិនដឹង..ឲ្យខ្ញុំរៀបការជាមួយមនុស្សបែបនេះមិនអាចទៅរួចទេ "

" កូនយើងមិនមែនបែបនឹង " លោកហានក៏ប្រកែកគាត់ស្គាល់កូនខ្លួនឯងច្បាស់ណាស់ថាកូនប្រុសរបស់គាត់មានចរឹកបែបណានោះកុំចេះមកស្មានផ្ដេសផ្ដាសនោះ >< ឯប៉ាម៉ាក់របស់ជុងហ្គុកក៏មិនជឿផងដែរគិតថាអាចត្រឹមជាមិត្តធ្មតាប៉ុន្នឹងឯងប៉ុន្តែភ្លាមនោះនាយក៏ចាប់ទាញសំយេសដៃអាវរបស់នាយតូចចុះបន្តិចធ្វើឲ្យចាស់ៗឃើញស្នាមឡើងកញ្ចឹងករច្បាស់ៗថេយ៉ុងក៏ខំទាញបិទវិញយ៉ាងលឿនថែមទាំងសម្លឹងទៅនាយទាំងមិនពេញចិត្ត ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now