ភាគទី៥៧ : គ្រាន់តែចង់លេងដេញចាប់បងនឹង..!!

1.7K 186 1
                                    

" ឈប់ៗបងនិយាយអត់ទាន់និយាយអស់ទេចិត្តត្រជាក់សិនមើស៎..តែប្ដីស្លាប់អូននឹងមេម៉ាយកូនពីរជាមិនខានទេប្រពន្ធល្អអើយ " និយាយទាំងអោបជើងរបស់នាយតូចជាប់មិនលែងចង់យំតិចអីតិចផងអ្នកណាមិនភ័យបើកាំបិតកាន់នឹងដៃអញ្ចឹងនោះបានប្រពន្ធកាចៗដូចនេះត្រៀមតែញ័រខ្លួនរាល់ថ្ងៃទៅ ~,~

" មានស្អីក៏និយាយឲ្យអស់មក "

" សម្លេងនោះជាភ្ញៀវដែលមកនិយាយគ្នារឿងការងារប៉ុណ្ណោះហើយក៏ត្រូវជាមិត្តចាស់របស់បងដែរនាងទើបមកពីបរទេសវិញបងក៏រាក់ទាក់នាងឲ្យគួរសមបន្តិចទៅបងមិនបានក្បត់ដូចអូនគិតនោះទេ " អោបជើងប្រពន្ធបណ្ដើរបកស្រាយបណ្ដើរតាមហេតុផលដែលមានថេយ៉ុងដកដង្ហើមវែងៗទាំងចិត្តនៅតែខឹងមិនទាន់បាត់នោះទេ...

" ហេតុអ្វីចាំបាច់អោបគ្នាដែរ? "

" មិត្តខានជួបគ្នាយូរអោបរាក់ទាក់គ្នាខ្លះមានអ្វីខុសទៅអូន.. " តបមកឡើងផុយៗទៀតមិនខ្លាចរអារអ្វីសោះក្លាហានណាស់ភ្លាមៗថេយ៉ុងក៏រុញនាយចេញដោយប្រើជើងមិនឲ្យចាប់អោបទៀតទេចេញឲ្យឆ្ងាយទៅ

" ហ៉ឹស..ហ៊ាននិយាយដោយមិនខ្លាចចិត្តអូនលោកប្ដីបែបមិនចង់រស់នៅបន្តទៀតទេមើលទៅ " កែវភ្នែកសម្លឹងទៅរកជុងហ្គុកធ្វើឲ្យព្រឺព្រួចដល់សរសៃខួរក្បាលតែម្ដងរោមឡើងបាសមិននឹកស្មានទេថាថេយ៉ុងកាចដល់ថ្នាក់នឹងកំណើតកូនមួយនេះជាខ្លាក៏ម៉េច? បានកាចម្លឹងៗដល់ថ្នាក់ហ៊ានកាន់កាំបិតគម្រាមប្ដីហើយនឹងមិនមែនលំៗទេណា៎ ~,~

" អូនអត់ជឿបងទេហ៎? ចាំបងនាំនាងមកណែនាំឲ្យស្គាល់ក៏បានដែរដើម្បីឲ្យអូនឈប់យល់ច្រឡំបន្តទៀត "

" ឆើស..នៅហ៊ានចង់យកស្រីមកណែនាំឲ្យប្រពន្ធស្គាល់ទៀត? ចង់ស្លាប់មែនទែនហើយ " និយាយចប់ថេយ៉ុងក៏យាលើកដៃដែលកាន់កាំបិតរត់ដេញជុងហ្គុកតែម្ដងនាយប្រញាប់រត់គេចបើមិនអញ្ចឹងទេស្លាប់អត់អំពើឥឡូវហើយគេចង់គេចទៅរកប៉ាម៉ាក់សិនចាំថេយ៉ុងបាត់ខឹងចាំមករកវិញព្រោះថានិយាយគ្នាពេលនឹងអត់បានផលទេតែបន្តិចទៅអស់អីហើយ >< 

" យី..ប្ដីចម្កួតនេះរត់លឿនម្លេះ? " ឈប់ដេញព្រោះថារត់អត់ទាន់ពោះធំផងរត់ឲ្យទាន់បានយ៉ាងម៉េចធ្លាក់កូនមកភ្លុចទៅមិនចប់ហាស៎...
បន្ទាប់ពីប្រពន្ធដេញកាប់មិនបានសម្រេចពេលនេះជុងហ្គុកបានរត់មកនៅជាមួយប៉ាម៉ាក់សិនតែហ៊ាននៅជាមួយប្រពន្ធច្បាស់ជាស្លាប់គ្មានដីកប់ទេអ្វីដែលសំខាន់គេមិនបានយកអ្វីមកជាប់ខ្លួនទៀតឡានក៏មិនបានបើកមករត់មកតែខ្លួននឹង

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now