ភាគទី៤០ : ដូចគ្រួសារតែមួយ..!!!

2.5K 288 5
                                    

ដោយថ្ងៃនេះដែលថេយ៉ុងងើបមករៀបចំខ្លួនឲ្យកូនប្រុសដើម្បីទៅសាលារៀនឲ្យទាន់ម៉ោងហើយជុងហ្គុកវិញក៏នៅសម្អាតខ្លួនក្នុងបន្ទប់ទឹកពេលដែលនាយតូចរៀបចំរួចទើបនាយចេញមកដោយមានតែកន្សែងរុំត្រឹមចង្កេះទេមិនបានបិទបាំងអ្វីទៀតឡើយចេញមកឡើងប្រងើយៗទាំងដែលថេយ៉ុងនៅក្នុងនឹងដែរ

" ហ៉ឺយ!! លោកមិនព្រមស្លៀកពាក់ឲ្យរួចសិនចាំចេញអត់មាយាទក្នុងខ្លួនសោះ " ស្រែកជេរស្ដីឲ្យនិងគប់សម្លៀកបំពាក់ឲ្យចំកណ្ដាលមុខតែម្ដងអត់ចេះខ្មាស់គេឯងសោះហ្មង

" ធ្វើដូចអត់ដែលឃើញ "

" ប៉ាៗធ្លាប់មើលពូដោះអាវដែរហ៎? " ជុងកូលឺហើយចំហរមាត់ភ្ញាក់ផ្អើលដូចរឿងធំដុំអញ្ចឹងឆ្ងាញ់ត្រង់សួរថេយ៍ថែមទៀតកូនពូជអើយអីក៏ពូកែចេះចង់ដឹងរឿងចាស់ៗម្លេះ? ដោយនាយតូចមិនបានឆ្លើយជុងហ្គុកក៏ដើរមកឆ្លើយជំនួស

" ធ្លាប់!! ប៉ារបស់ភ្មួយខូចណាស់មើលហើយក៏ប៉ះទៀតផងមិនតែប៉ុន្នឹងទេគេបាន...អ្ហឹម.. " និយាយបានប៉ុន្នឹងថេយ៉ុងយកដៃខ្ទប់មាត់ជិតបាត់ទៅបើបណ្ដោយនិយាយបង្ខូចគេអស់ហើយរួចក៏ទះមាត់មួយដៃទៀតមុននឹងដកចេញវិញថែមទាំងងាកមកសម្លក់ថ្លែៗ

" កុំជឿសម្ដីចាស់ដែលអត់គ្រប់ទឹកនឹងអីពូកញ្ចាស់នឹងនិយាយរឿងអត់ប្រយោជន៏ទេកូនចុះទៅក្រោមវិញ " ជុងកូងក់ក្បាលយល់ព្រមតាមប៉ាតូចរបស់គេនិងទុកឲ្យនាយនៅអង្អែលមាត់រអ៊ូម្នាក់ឯងតិចៗទាំងពេបមាត់ផងអីផងរួចមកក៏ទាញខោអាវមកស្លៀកពាក់ត្រឹមត្រូវនឹងបានចុះទៅក្រោមដែរ ><

" ថ្ងៃនេះប៉ាអត់មានការងារទេអញ្ចឹងអាចជូនកូនទៅរៀនបាន..ទៅចាំក្នុងឡានមុនទៅ " 

" ចាំផងទៅដែរ " ជុងហ្គុកចុះមកទាំងប្រញាប់បិះនឹងដួលទៀតផងដូចក្មេងទៅហើយប៉ាម៉ាក់របស់ថេយ៍ឃើញក៏សើចបន្តិចទៅចាស់ហើយនៅសស្លាក់សស្លើកដូចក្មេងទៀត

" លោកអត់ការងារធ្វើទេឬយ៉ាងម៉េចបានចង់តាមខ្ញុំទៅដែរ? ល្មមឈប់មករំខានពួកខ្ញុំហើយ " និយាយបែបធុញទ្រាន់នៅគេងទីនេះមួយយប់ហើយអត់អស់ចិត្តទៀតមែនទេ? កុំហួសហេតុពេកគេមិនមាត់កុំបានចិត្តឲ្យសោះ ~,~ ទោះជាថេយ៍និយាយស្ដីឲ្យក៏មិនបានឈឺក្បាលជាមួយនាយរត់ទៅឡើងឡានភ្លាមធ្វើឲ្យថេយ៉ុងហាស្ដីឲ្យមិនបានវាគាំងតែម្ដងក៏ទប់អារម្មណ៏ដោយទន្ទ្រាំជើងខ្លាំងៗរួចទើបចូលឡានតាមក្រោយ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now