Ep04:នឹក

5.2K 247 31
                                    


      ងាកមកមើលថេយ៉ុងវិញនាងអាចក្រោកខ្លួនបានបន្ទាប់ពីជាតិថ្នាំបញ្ចេញរឹតនាងងូតទឹកស្លៀកសម្លៀកបំពាក់ដដែល។មុននឹងចេញនាងបានប្រមូលកំរាលពូកទៅបោកទើបដើរមកប្រមូលក្រដាសរបស់ជុងហ្គុកក្តោបបោះចោលក្នុងធុងសម្រាមទាំងក្តៅចិត្តស្មាលាហើយមនុស្សឆ្គួតបែបនេះ។នៅពេលដែលចេញមកក៏មិនភ្លេចដើរមកសួរម៉ោងពីបុគ្គលិកវាគឺម៉ោង10ព្រឹកហើយថេយ៉ុងរហ័សទៅរកបន្ទប់ស្នាក់របស់ខ្លួនតាមការសួរឈ្មោះកក់របស់ហូបប៊ីគេនៅមិនទាន់សួរដេញដោលរឿងបុគ្គលិកមិនស្គាល់មុខប្រាប់បន្ទប់គេខុសផង។មកដល់ក៏ឃើញថាហូបប៊ីដេកមិនទាន់ក្រោកទ្រម៉ក់មែនថ្ងៃចាំងគូទហើយស្រវឹងយ៉ាងណាក៏មិនគួរណាដល់ម៉ោងនឹងដែរអាងតែមិនទាន់ចូលធ្វើការ ដេកដូចងាប់បែបនេះតើបានគេបាត់ខ្លួនមួយយប់ដល់ព្រឹកមិនឃើញតាមរក

      "ប៊ី!!ប៊ីក្រោក!"ថេយ៉ុងចូលទៅដាស់អង្រួនខ្លាំងៗមិនចឹងមិនក្រោកទេ

     "ហ៊ឹម!ថេយ៍ហ៌ាយើងសុំគេងបន្តិចទៀត"ហូប
ប៊ីតបទាំងសម្លេងង៉ុលៗព្រោះគេគេងផ្កាប់មុខ

    "ទេ!!នេះម៉ោង12ថ្ងៃត្រង់ហើយណាចង់គេងដល់ល្ងាចវិញមែនទេ?បើចង់គេងក៏នៅតែឯងទៅ
ខ្ញុំត្រូវទៅមើលក្មេងៗនៅមណ្ឌលទៀត"ថេយ៉ុងនិយាយបំភ្លៃបំភ័យអោយនាងប្រញាប់ក្រោកព្រោះតែគេមានការងារត្រូវធ្វើមិនមែនអត់ដូចនាងទេឯអ្នកស្តាប់ឮថាម៉ោង12ក៏ស្ទុះក្រោកទាំងបើកភ្នែកប៉ុនៗពងមាន់នាងត្រូវទៅជួបមិត្តនៅម៉ោង10ផងនេះហួសម៉ោងហើយមែនទេ?

    "ហ្ហាស៎?!!!"ហូបប៊ីប្រញាប់ស្រវាក្រោកយ៉ាងលឿនងាករកបន្ទប់ទឹករួចរត់ចូលភ្លេតដោយមិនមើលម៉ោងបញ្ជាក់ធ្វើអោយថេយ៉ុងអស់សំណើចនឹងកាយវិការប្រញាប់ប្រញាល់របស់នាងយ៉ាងខ្លាំង

    "ទាល់តែបែបនឹងហឹសៗ"ថេយ៉ុងសើចបន្តិចមុននឹងរកមើលទូរស័ព្ទខ្លួនដែលផ្ញើហូបប៊ីយប់មិញនាងបានទុកវាលើតុជាមួយទូរស័ព្ទរបស់នាងហើយនឹងសោរឡានពួកគេទាំងពីរ

    "រួចហើយតោះៗ!!យើងមានណាត់ផងគេបន្ទោសយើងស្លាប់មិនខាន"ហូបប៊ីប្រើកាយវិការញាប់ៗសូម្បីសក់ក៏មិនផ្លុំគ្រាន់តែសិតហើយ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now