Ep33:លាហើយមនុស្សអាត្មានិយម!!

2.9K 184 20
                                    


បន្ទាប់ពីជុងហ្គុកចេញទៅផុតថេយ៉ុងយំយកតែម្តងនាងទប់លែងជាប់ហើយតាំងពីមានរឿងមកនាងយំរហូតមិនដឹងថាពេលណាទើបនាងរួចផុតពីការឈឺចាប់មួយនេះនោះទេ។បានបន្តិចម៉ែដោះក៏ចូលមកដផយទទួលបញ្ជាពីជុងហ្គុកអោយចូលមើលថែថេយ៉ុងពករោះនាងទៅណាមិនរួចហើយនាងក៏ដេញនាយមានតែម៉ែដោះប៉ុណ្ណោះដែលអាចជួយនាយបាន។

*ក្រាក

ម៉ែដោះបើកទ្វារចូលមកឃើញសភាពថេយ៉ុងហើយគាត់ស្ទើរតែស្លុតចិត្តព្រោះមិនគិតថាថេយ៉ុងត្រូវលោកប្រុសគាត់ដាក់ទោសខ្លាំងបែបនេះមិនដឹងថារឿងអីកើតឡើងខ្លះទេ។ថេយ៉ុងយំឡើងរង្គើខ្លាំងទំនងជាឈឺខ្លាំងណាស់ធ្វើអោយចិត្តម៉ែដោះទន់រហ័សចូលទៅលួងលោមឃើញហើយសឹងតែស្រក់ទឹកភ្នែកតាមនាងកម្រើកមិនបានធ្វើអីក៏មិនកើត។

"អ្នកនាងថេយ៉ុង.......ម៉ោះក្រោកញុាំថ្នាំសិនណា"ម៉ែដោះធ្វើតាមបញ្ជាជុងហ្គុកអោយនាងលេបថ្នាំសិនចាំញុាំស៊ុប។គាត់ចូលទៅអង្គុយជិតសម្លឹងផ្ទៃមុខនាងជោគដោយទឹកភ្នែកឯភ្នែកហើមមិនដឹងថាយំតាំងពីពេលណាទេឯថេយ៉ុងមិនមាត់មិនកអ្វីទាំងអស់នាងឈឺស្ពឹកអស់ហើយក្រោកយ៉ាងមិចរួចទៅ?មាត់ក៏ឈឺមិនមែននាងមិនចង់ឆ្លើយនឹងគាត់នោះទេ

"ម៉ោះខ្ញុំជួយណ៎ា"ម៉ែដោះយំតាមនាងហើយទើបជូតទឹកភ្នែកអោយនាងបន្ទាប់មកក៏ទ្រក្បាលនាងដាក់ថ្នាំអោយលេបរួចក៏អោយនាងញុាំទឹក។គាត់ទ្រក្បាលនាងមួយសន្ទុះដើម្បីអោយថ្នាំជ្រាបទើបដាក់ចុះវិញ។

"ហេតុអីក៏លោកប្រុសធ្វើដល់ថ្នាក់នេះ?"គាត់
ជូតទឹកភ្នែកខ្លួនឯងចេញគាត់មិនស្នានថាជុងហ្គុកធ្វើបាបថេយ៉ុងដល់ថ្នាក់នេះសោះចំណែកថេយ៉ុងបានតែខាំមាត់បិទភ្នែកមិនចង់រំលឹក

"អ្នកនាងថេយ៉ុងសង្ងំគេងសិនទៅខ្ញុំទៅលាយទឹកក្តៅអោយអ្នកនាង"គាត់ដឹងថានាងឈឺនិយាយមិនបានក្នុងចិត្តមើលទៅក៏ខឹងជុងហ្គុកណាស់ដែរទើបគាត់មិនចង់និយាយអ្វីបន្តបានត្រឹមតែទៅបន្ទប់លាយទឹកអោយថេយ៉ុង។ប្រហែលកន្លះម៉ោងក្រោយថ្នាំជ្រាបអស់ទើបម៉ែដោះចេញពីបន្ទប់ទឹកមកគ្រាថេយ៉ុងទៅងូតទឹកសម្អាតខ្លួន

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now