Ep14:មើលថែ

4.1K 260 23
                                    


           +មន្ទីរពេទ្យ
  
     ផាំងៗ "ខាងមន្ទីរពេទ្យនៅឯណា?!ឆាប់យករទះមកឥឡូវនេះ!!"អែលវិនពិតជាចង់យំខ្លាំងណាស់ភ្នែកនាយក្រហមសឹងតែទប់លែងជាប់នាយមិនត្រូវទន់ខ្សោយពេលនេះនោះទេ។មកដល់មន្ទីរពេទ្យអែលវិនបើកទ្វាឡានយ៉ាងលឿនមុននឹងយកកាំភ្លើងបាញ់បង្អើលអោយក្រុមគ្រូពេទ្យនាំគ្នាចេញមកមើលរួចទាំដុកទ័រផងដែរ

      "លោកគ្រូពេទ្យសូមជួយគេផងហឹកៗ"ថេយ៉ុងបើកទ្វាឡានក្រុមគ្រូពេទ្យក៏ប្រញាប់ប្រញាល់របស់មកសង្រ្គោះជុងហ្គុក។នរណាមិនស្គាល់នាយនោះគ្រាន់តែឮឈ្មោះក៏ខ្លាចដែរចុះហេតុអីនាយធ្លាក់ក្នុងសភាពបែបនេះ?

    "បើជួយគាត់មិនបានកុំសង្ឃឹមថាមន្ទីរពេទ្យនេះបើកបានទៀតអោយសោះ!"ក្រុមគ្រូពេទ្យនាំគ្នារុញរទះបំពាក់អុកសុីសែនអោយនាយដោយមានថេយ៉ុងតាមទៅជាមួយទាំងយំមិនឈប់។ដុកទ័របម្រុងនឹងទៅអែលវិនកាន់កាំភ្លើងក្របួចកអាវដុកទ័រមុននឹងនិយាយគម្រាមអោយគ្រូពេទ្យប្រញាប់ងក់ក្បាលយល់ព្រមនាយក៏លេងគាត់ដើម្បីអោយបានទៅវះកាត់អោយចៅហ្វាយនាយ។អែលវិនបានខលទៅម៉ែដោះមុននឹងប្រាប់គាត់ទាំងសំឡេងយំនាយទន់ខ្សោយហើយព្រោះមនុស្សដែលនាយស្រលាញ់កំពុងស្ថិតក្នុងគ្រោះថ្នាក់នាយគ្មាននរណាអោយបញ្ចេញអារម្មណ៍ឈឺចាប់នោះទេមានតែម៉ែដោះប៉ុណ្ណោះ។ម៉ែដោះគាត់ក៏មិនចាញ់នាយដែរគ្រាន់តែឮថាចៅហ្វាយនៅបន្ទប់សង្រ្គោះបន្ទាន់គាត់សឹងតែសន្លប់ទៅហើយបានពួកអ្នកបម្រើជួយនាគាត់ទៅអង្គុយសិនគាត់នៅយំថែមទៀតផង។នៅពេលដែលគាត់ស្រួលបួលគាត់ក៏បានមកមន្ទីរពេទ្យមកដល់ឃើញអែលវិនឈរស្ងៀមថេយ៉ុងមានឈាមពេញដៃព្រោះតែឃាត់ឈាមអោយជុងហ្គុកលើឡានអាវនាងក៏មានឈាមដូចគ្នាសូម្បីតែមុខនាងគាត់ឃើញហើយពិតជាតក់ស្លុតខ្លាំងណាស់។

      "លោកប្រុសយ៉ាងមិចហើយ?"គាត់ចូលមកដល់សួរគ្រប់គ្នាតែគ្មាននរណាតបសោះមើលទៅដូចជាអស់សង្ឃឹមខ្លាំងណាស់។ដំបូងថេយ៉ុងឆ្លេឆ្លាចង់ចូលទៅនាងដើរទៅមកយំបន្ទោសខ្លួនឯងរហូតដល់ហត់ទើបឈប់ដោយខ្លួនឯងហាក់ដូចជាខ្សោយកម្លាំងខ្លាំងណាស់រយៈពេល1ម៉ោងជាងហើយគ្រូពេទ្យនៅមិនទាន់ចេញមកទៀត។ងេយ៉ុងនៅអង្គុយមើលដៃសុទ្ធតែឈាមរបស់ជុងហ្គុកទឹកភ្នែកស្រក់មិនឈប់ម៉ែដោះឃើញថានាយដូចជាភ្លឹកៗស្មារតីទឹកភ្នែកគាត់ក៏ទប់មិនជាប់ទាញនាងយកមកអោបលួងលោម

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now