Ep36:និស្ស័យឪពុកកូន

3K 196 33
                                    


      +Seoul

    ងាកមកមើលអ្នកខាងនេះក៏មិនខុសអ្វីពីអ្នកនៅអាមេរិកដែរ។នាយសុខចិត្តធ្វើការដោយមិនរវល់ជាមួយស្រីៗដែលចូលមករកឬក៏យកអ្នកថ្មីមកជំនួសកន្លែងថេយ៉ុងឡើយក្នុងចិត្តនាយមានតែថេយ៉ុងម្នាក់ប៉ុណ្ណោះនាយសង្ឃឹមថ្ងៃណាមួយនាយនិងបានជួបនាងហើយនិយាយរឿងរ៉ាវដែលកប់ក្នុងចិត្តព្រមទាំងការឈឺចាប់ដែលរស់នៅដោយគ្មាននាងប្រាប់ទៅនាងអោយបានដឹង ក៏ចង់សួរនាងថាហេតុអីក៏ដាច់ចិត្តយ៉ាងនេះ?ឬកន្លងមកនាងមិនដែលស្រលាញ់នាយសូម្បីបន្តិច?រួមទាំងកូនៗទៀតគេស្រលាញ់នាងយ៉ាងនេះហេតុអីក៏ទៅមិនប្រាប់សូម្បីមួយម៉ាត់នាយសុខចិត្តកុហកកូនៗព្រោះមិនចង់អោយពួកនាងឈឺចាប់ព្រោះម៉ាក់ៗទៅចោលរស់នៅធ្វើជាម្តាយផងឪពុកផងមិនរអ៊ូទោះឈឺក៏ញញឹមគ្រប់ពេលទាំងដែលមិនទាន់ស្គាល់ថេយ៉ុងនាយជាមនុស្សម្នាក់អាចថាមិនចូលចិត្តញញឹមមិនចង់ធ្វើអ្វីដែលខ្លួនមិនចង់រឹតតែមិនសូវនៅជិតកូនៗប៉ុន្តែបន្ទាប់ពីថេយ៉ុងចាកចេញនាយស្គាល់រសជាតិជីវិតដែលលាយលំគ្នាកន្លងមកដល់ទៅ3ឆ្នាំអាចថាសុាំអស់ហើយ។

      +ក្រុមហ៊ុនJk

     ជុងហ្គុកកំពុងមមាញឹកនឹងការងារណាស់ប៉ុន្មានថ្ងៃនេះមិនថាជំនួញផ្លូវងងឹតក៏រវល់ទំនិញមកបន្តបន្ទាប់ចំណែកពួកសត្រូវក៏ចេះតែឈ្លានពានលួចម្តងម្កាលធ្វើអោយមានជម្លោះរបួសស្លាប់ជាច្រើននាក់រាល់ពេល។មានឆ្ងល់ដែរទេហេតុអីថេយ៉ុងជាម្ចាស់ក្រុមហ៊ុនថែមទាំងល្បីល្បាញហេតុអីជុងហ្គុកមិនស្គាល់?ថែមទាំងមិនបានដឹងនៅអោយគេតាមរករហូតពេលនេះនៅតែរកមិនទាន់ឃើញ?

       ថេយ៉ុងទៅនៅវិមានមីនដោយលាក់អត្តសញ្ញាណមិនមាននរណាស្គាល់នាងច្បាស់នោះទេហើយមកទល់ពេលនេះក៏គ្មាននរណាសរសេរព័ត៌មានពីនាងដែរដោយសារយ៉ុនហ្គីបញ្ជាអោយបំបិទព័ត៌មានបើមានអ្នកផ្សព្វផ្សាយនាយមិនទុកនោះទេ។នៅពេលថេយ៉ុងធ្វើការបានពីរឆ្នាំទើបយ៉ុនហ្គីបានដាក់ឈ្មោះអោយនាងព្រមទាំងប្រវិត្តរូបថ្មីដើម្បីកុំអោយមានអ្នកស្គាល់ប៉ុន្តែសម្រាប់នាយមិត្តៗក៏ដូចជាម៉ាក់ប៉ាថេយ៉ុងសុទ្ធតែដឹង។ឈ្មោះរបស់នាងសម្រាប់ប្រើនៅទីនោះគឺJennieOliver(ជេននីអូលីវើ)ឈ្មោះថ្មីព្រមជាមួយសម្លៀកបំពាក់សុិចសុីស្រស់ស្អាតដែលគ្រប់គ្នាសរសើរទាំងចំណេះដឹងទាំងសម្រស់ភាពវៃឆ្លាតរបស់នាងបានធ្វើអោយអ្នកជំនួញជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នាចាប់អារម្មណ៍ដាក់ទុនជាមួយ។ភាពល្បីល្បាញពីមាត់មួយទៅមាត់មួយទាំងដែលមិនបានស្គាល់មុខក៏ពួកគេចាប់អារម្មណ៍រូបរបស់ថេយ៉ុងមិនត្រូវបានចុះផ្សាយគឺអាចចុះផ្សាយបានតែឈ្មោះប៉ុណ្ណោះនរណាចាប់អារម្មណ៍អាចទៅទាក់ទងផ្ទាល់នៅអាមេរិកបាន។សម្រាប់ជុងហ្គុកនាយមិនចាប់អារម្មណ៍ជាមួយនោះទេណាមួយនាយក៏មិនសូវចង់ធ្វើជំនួញជាមួយស្រីៗនោះទេព្រោះពួកនាងមកចង់ចូលភាគហ៊ុនសុទ្ធតែចង់ទាក់នាយទើបនាយមិនចាប់អារម្មណ៍ទោះអែលវិនបញ្ចុះបញ្ចូលក៏នាយមិនខ្វល់ដូចជាពេលនេះយ៉ាងចឹង។

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now