Ep32:ខ្ញុំមើលលោកខុសហើយ

2.8K 181 12
                                    


បន្ទាប់ពីអ្នកគ្រប់គ្នាចេញបន្ទប់អស់ហេរ៉ាក៏ញញឹមសមចិត្តព្រោះផែនការនាងជោគជ័យហើយបែបនោះនាងអាទៅផ្ទះវិញហើយ។

"ហឹស!យើងពូកែដែរតើ!ចំណេញលើសពីចំណេញ"នាងនិយាយសរសើរខ្លួនឯងទាំងគ្មានកេរិ៍្តឈ្មោះខ្មាស់ចូលមកបំបែកគេហើយនៅមកសរសើរខ្លួនឯងទៀតអត់មាយាទមែន។នាងចុះទៅស្លៀកពាក់រួចក៏ខលទៅអ្នកនៅពីក្រោយរឿងនេះ

"ផែនការយើងជោគជ័យហើយ!មើលទៅស្រីនោះមិនទ្រាំទៀតទេឮថាលែងលះទៀតផង"នាងនិយាយរៀបរាប់ហេតុការណ៍ដែលនាងបានធ្វើឡើងមុននេះប្រាប់អ្នកខាងនោះអោយដឹងឯអ្នកខាងនោះញោចញញឹមចុងមាត់ត្រេកអរទីបំផុតក៏គ្មាននរណានៅជាមួយនាយ។នាងនិយាយហើយថាបើនាងមិនបាននរណាក៏គ្មានសិទ្ធបាន(ចែនុងរោគចិត្តជាងប្រូហ្គុកទៀត🗿)

"ល្អណាស់!ចាំខ្ញុំបន្ថែមលុយអោយនាង មួយអាទិត្យទៀតឡើងទៅចិនវិញនាងនៅដើរលេងអោយសប្បាយសិនចុះទម្រាំយើងបានដំណឹងថាពួកគេពិតជាលែងលះគ្នាមែន"លីងអុីនិយាយជាមួយហេរ៉ាពីគម្រោងដែលនាងបានរៀបចំមក2ឆ្នាំនេះវាក៏បឆនបញ្ចប់នាងក៏អស់ការងារត្រឡប់ទៅចិនផ្ទះនាងវិញប៉ុន្តែមុននឹងទៅនាងត្រូវប្រាកដចិត្តសិនថាពួកគេពិតជាបានបែកគ្នាពិតមែន

"ច៎ាសអ្នកនាង!"នាងតបទាំងសប្បាយចិត្តព្រោះតែមួយអាទិត្យទៀតនាងបានទៅចិនវិញហើយនាងនឹងប្រើមុខនេះដើរទាក់ប្រុសអ្នកមានយកលុយចាយ។បន្ទាប់ពីនិយាយហើយនាងក៏បិទទូរស័ព្ទរយចទម្លាក់ខ្លួនគេងលើពូកទាំងអារម្មណ៍ល្អប៉ុន្តែពេលងាកមកទ្វារដែលនាងប្រុងងើបទៅធ្វើអីញុាំយប់នេះនាងចង់ទៅក្លឹបស្រាប់តែប្រទះឃើញប្រុសស្អាតកំពុងឈរខ្វែងជើងក្រពាត់ដៃមើលមកនាងយ៉ាងគួរអោយខ្លាច

"ឯ....ឯងជានរណា?!!ហេតុអីចូលខុនដូរយើងបាន?"នាងចាប់ផ្តើមភ័យញ័រមាត់ទោះមិនស្គាល់តែក៏ភិតភ័យដែរមុននេះនាងនិយាយអីនាយមានស្តាប់ឮឬអត់ទេ

"សប្បាយណាស់មែនទេពេលដែលបានបំបែកគ្រួសាររបស់គេកញ្ញាជុងហេរ៉ាពាក់មុខអ្នកនាងឈូអុឺ?!"អែលវិនដើរចូលយកដៃស៊កចូលហោប៉ៅយ៉ាងឡូយដើរមករកនាងដែលលេបទឹកមាត់ក្អឹកក្រោយស្តាប់នាយនិយាយហើយតើនាយជានរណា?ហេតុអីដឹងពីនាងគោលបំណងនាងថែមទាំងស្គាល់ឈ្មោះនាងទៀត

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now