Ep38:សន្យាមកថាមិនទៅណាចោលខ្ញុំនិងកូន

3.8K 202 11
                                    


         "ឈប់យំទៅណ៎ាលែងស្អាតអស់ហើយ"ថេយ៉ុងនាងមិនបានឆ្លើយនឹងនាយនោះទេគិតតែពីឈ្ងោកមុខយំទើបជុងហ្គុកតាំងចិត្តក្រសោបមុខនាងអោយសម្លឹងមុខនាយចំទើបនិយាយលួងលោមទើបជូតទឹកភ្នែកអោយនាងសារជាថ្មី។ឯថេយ៉ុងព្យាយាមឈប់យំតែក៏ដង្ហក់ខ្លាំងៗមើលតែកូនក្មេងត្រូវម៉ាក់វៃនាងខាំមាត់សម្លឹងមុខជុងហ្គុកវិញទាំងថ្ពាល់ជោគដោយទឹកភ្នែក

       "បងដឹងថាអូនមិនបានពេញចិត្តនឹងមើលថែបងនោះទេកុំយំអីចាំបងគោះទ្វារអោយម៉ាក់បើកទ្វារអោយអូនចេញទៅ"ជុងហ្គុកញញឹមស្រាលបង្កប់ដោយភាពឈឺចាប់នាយសួរនាងយូរហើយតែនាងមិនឆ្លើយប្រហែលជានាងតឹងទ្រូងដែលនៅក្បែរនាយហើយមើលទៅមិនអីទេនាយយល់ហើយក៏ដឹងថានាងស្អប់នាយ។ជុងហ្គុកក្រោកទៅគោះទ្វារដើម្បីអោយអ្នកខាងក្រៅបើកចំណែកថេយ៉ុងសម្លឹងមើលទៅនាយទាំងខាំមាត់នាងមិនហ៊ាននិយាយពីរឿងនោះទេតើអោយនាងចាប់ផ្តើមពីណាមុនទៅ?ទោះកំហុសទាំងសងខាងតែនាងខុសខ្លាំងជានាយទើបនាងរអៀសចិត្តមិនហ៊ាននិយាយជាមួយនាយបានត្រឹមយំធ្វើអោយនាយយល់ច្រឡំ។

      "ម៉ាក់!!ម៉ាក់បើកទ្វា....."ជុងហ្គុកគោះយូរហើយប៉ុន្តែគ្មាននរណាបើកទ្វារអោយនាយទាល់តែសោះគ្រប់គ្មាកំពុងលេងអីនឹង?នាយខ្លាចតែថេយ៉ុងនាងនៅមិនសុខដែលត្រូវជាប់ក្នុងបន្ទប់ជាមួយនាយ។នាយពិតជាចង់បកស្រាយខ្លាំងណាស់តែពេលឮថានាងមិនចង់ស្តាប់នាយក៏
តាំងចិត្តមិននិយាយអ្វីទៀតដែរទោះជាហេរ៉ាមកក៏គ្មានបានប្រយោជន៍បើនាងមិនចង់ស្តាប់អ្វីផងនោះ?!នាយបានអោបនាងហើយៗក៏បាននិយាយអ្វីដែលនាយចង់ប្រាប់ទៅនាងរួចហើយដែរបើអ្នកខាងក្រៅបើកទ្វារនាយក៏ព្រមចាកចេញ

      "បើហៅគាត់បើកគាត់បើកអោយខ្ញុំចេញតាំងពីយូរហើយ"ថេយ៉ុងជូតទឹកភ្នែកអោយស្អាតមុននឹងនិយាយទៅកាន់ជុងហ្គុកធម្មតាឈប់ប្រើទឹកមុខមាំដែលនាងតែងតែប្រើដាក់អ្នកគ្រប់គ្នាដាក់នាយ។ចំណែកជុងហ្គុកក៏ឈប់គោះរួចទើបដើរទៅអង្គុយលើពូកឆ្ងាយពីថេយ៉ុងព្រោះខ្លាចនាងទើសទាល់ចិត្តដែលនាយទៅអង្គុយក្បែរ។

     "តើ/តើ"បន្ទាប់ពីស្ងាត់មួយសន្ទុះអារម្មណ៍ដែលចង់ដឹងក៏បញ្ចេញដោយការចង់សួរគ្នាទៅវិញទៅមកធ្វើអោយអ្នកទាំងពីរហើបមាត់ស្របគ្នាទើបរហ័សគេចក្រសែរភ្នែកគ្នាវិញ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now