រឿងថ្មី

4.4K 85 2
                                    

អបអរសាទរគម្រប់ខួប៣ឆ្នាំនៃផេករបស់អេតមីន អញ្ចឹងអេតមីនគ្មានអ្វីជូនអ្នកអាន ក្រៅពីនាំយកសាច់រឿងបែបឃាំឃាថ្មីមកជូន ហិហិ

ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង
ឈុតដកស្រង់...

(ប្រាកដរឺអត់ថានាងមិនខឹងប្រចណ្ឌនោះ?)
សំនួរមួយប្រយោគនេះដក់ជាប់ក្នុងខួរក្បាលម៉ាដាមវ័យក្មេងដែលនៅអង្គុយចាក់កន្សែងឯណោះ សំនួរដែលចាក់ស្រេះក្នុងបេះដូងរៀងរាល់ពេលដែលនាងជួបមុខលោកម្ចាស់ម្ដងៗ ជាពិសេសពេលដែលគាត់នាំយកស្រីឡើងមកដេកដល់ភូមិគ្រឹះរាល់ដងនោះ។
(សាយណ្ណ័សួស្ដីលោកម្ចាស់ជុង)
សំនួនភាសាហាឡើងស្រុះគ្នារបស់បាវបម្រើទាំងនោះហាក់ដាស់ស្មារតីម៉ាដាមមាល៍លីសឲ្យទម្លាក់ខ្នារចាក់កន្សែងនោះចុះ ដៃម្ខាងជូតផ្តិតទឹកភ្នែកដែលនៅដក់ជាប់និងភ្នែកនោះរួចបោះជំហានក្រោកឡើង ប្រញាប់ប្រញាល់ឡើងទៅបំណងចង់ទៅជួយចងក្រវ៉ាត់អាវស្វាមី។
"បងគិតទៅណាហ្នឹង?" នាងក៏លាន់មាត់នៅពីមុខស្វាមីតែម្ដង ព្រោះតែនាងឃើញគេមិនបានស្លៀកពាក់អាវធំសម្រាប់ទៅការិយាល័យទេ តែជាអាវចំហករអាវបែបសុីវីល័យជំនួសវិញ។
"ឆ្ងល់ស្អី? ធ្វើដូចជាមិនដឹងថាថ្មើរនេះយើងចេញទៅរកអ្វីសប្បាយនៅខាងក្រៅ" ស្ដាប់តែសម្ដី បូកផ្សំនិងមុខមាំរបស់នាយ មាល៍លីសអាចដឹងហើយថាគេធុញនិងនាងដល់កម្រិត តែនាងទទួលងារជាភរិយាស្របច្បាប់របស់គេ នាងក៏មានតួនាទីឈឺឆ្អាលនិងចេះដឹងបែបនេះ។
"លោកម្ចាស់អាចមិនចេញក្រៅម្ដងបានទេ?" នាងនិយាយដោយមុខស្ងួត និយាយទាំងចេញពីចិត្ត តែអ្នកស្ដាប់ក៏បែរជាអស់សំណើចរួចប្រើដៃម្ខាងរុញនាងចេញសឹងតែដួលបោកនៅនិងមុខ។
"បើនាងមានសមត្ថភាពបម្រើចំណង់យើងគ្រប់គ្រាន់ យើងក៏នឹងអាចគិតពិចារណារឿងនេះ តែនាងស្អីក៏គ្មានដែរ ភាពទាក់ទាញ ភាពស្រស់ស្អាត សូម្បីតែសមត្ថភាពបង្កើតកូនក៏គ្មាន ការជាមួយនាងដូចជាការជាមួយទីងម៉ោងចំប៉ើងយកមកទុកក្នុងភូមិគ្រឹះអ៊ីចឹង"

មិនដឹងថាមានអ្នកចាប់អារម្មណ៍អត់ហ្អេ៎នៀក៎ ហិហិ

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now