ភាគទី៨៤

670 37 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៤

"ម៉ាដាម!"
"មិនអីទេ.." គ្រាន់តែលឺមាល៍លីនស្រែកសួរឪពុករកផ្តៅភ្លាម នាយជំនិតរបស់ជុងហ្គុកក៏ហាក់ដូចជាដឹងរឿងជាមុន គេប្រញាប់ឧទានហៅមាល៍លីនដោយសព្វនាមដែលសាកសម បំណងចង់ហាមឃាត់នាង តែជុងហ្គុកគេក៏ស្រែកបញ្ជាឃាត់គេមិនឲ្យនិយាយអ្វីបន្តទៀត។
"យ៉ាងមិច? ខ្លាចដល់ថ្នាក់ឲ្យកូនចៅមកហាមឃាត់ជំនួស ព្រោះខ្លាចបាក់មុខមែនទេលោកឧត្តមសេនីយ៍?" មាល៍លីនស៊កសៀតសម្ដីដាក់អ្នកដែលកំពុងតែមកនិយាយសម្របសម្រួលឯណោះ ជុងហ្គុកក្រវីក្បាលបន្តិចរួចក៏បែរមើលមុខនាងចំ លោករេអាន់ឯណោះឃើញស្ថានការណ៍មិនសមទំនង គាត់ក៏មានតែចូលមកហាមឃាត់កូនស្រីដែលចិត្តក្ដៅយ៉ាងកម្រោលបែបនេះ។
"ប៉ាថាកុំដល់ថ្នាក់ហ្នឹងអីកូន!"
"ប៉ាមិនមែនខ្ញុំ ប៉ាច្បាស់ជាមិនយល់ទេ បើប៉ាមិនយកផ្ដៅមកទេ ខ្ញុំទៅដកវាមកដោយខ្លួនឯង" មាល៍លីននិយាយទាំងសំឡេងអួលៗតែក៏ព្យាយាមធ្វើខ្លួនឲ្យរឹងមាំ មិនសូម្បីតែសម្រក់ទឹកភ្នែក នាងតូចបោះជំហានដើរទៅកាន់ចម្ការដែលនៅមិនឆ្ងាយពីទីនោះ លោករេអាន់កាន់តែឆ្លេឆ្លាខ្លាំង កាលបើនាងរកបានវល្លិ៍ផ្ដៅហើយក៏ដកទាញវាយកមក។
"នាយ! បើមិនចង់ស្លាប់ក៏ឆាប់ចេញទៅ" ទោះបីជាចិត្តខឹង តែគាត់ក៏មិនចង់ឃើញនរណាមកសម្រក់ឈាមនៅមុខផ្ទះគាត់ដែរ ជាពិសេសរងគ្រោះដោយសារតែស្នាដៃកូនស្រីគាត់។
"អរគុណលោកប៉ាសម្រាប់ក្ដីមេត្តានិងបំណងល្អ តែខ្ញុំមិនទៅណាឆ្ងាយពីមាល៍លីនទេ" ជុងហ្គុកគេអោនក្បាលគោរពលោករេអាន់បន្តិច រួចគេក៏ដោះអាវដែលមាននៅលើខ្លួនចេញ សល់តែភាពអាក្រាតមួយល្វែងខាងលើ ស្នាមសាក់និងសាច់ដុំហាប់ណែនក៏បង្ហាញច្បាស់ដល់គ្រប់គ្នា ពិសេសអ្នកដែលកំពុងតែកាន់អូសវល្លិ៍ផ្ដៅមកឯណោះ។
"មិនទៅណា គោរពសន្យាល្អណាស់" មាល៍លីនលាន់មាត់ ខណៈដៃកំពុងតែកាបតម្រឹបផ្ដៅដែលរកបាននោះ ជុងហ្គុកមិនបាននិយាយអ្វីតែក៏ទម្លាក់ជង្គង់អុកនិងដី ហាក់រង់ចាំការទទួលពិន័យនោះជាស្រេច មាល៍លីនងក់ក្បាលតិចៗរួចកាន់វាសផ្ដៅនោះលើដីនាំឲ្យគ្រប់គ្នាស្រៀវស្រាញអស់ លើកលែងតែជុងហ្គុក គេនៅអង្គុយស្ងៀមមិនកម្រើកអ្វីសោះ។
ឆ្វាច់! ឆ្វឹប..
"មាល៍កូន.." កុំថាឡើយតែកូនចៅជុងហ្គុក សូម្បីតែលោករេអាន់គាត់ក៏មិនអាចទ្រាំមើលកូនធ្វើបែបនោះដែរ នេះមាល៍លីនវ៉ាត់លើខ្នងគេ២ផ្ដៅប៉ុណ្ណឹងគ្រប់គ្នាក៏មើលទៅដូចជាពិបាកទទួលយកបាត់ទៅហើយ ចុះទម្រាំតែនាងបន្តទៀតនោះ?
ឆ្វាប់!
"ម៉ាដាម!" មួយផ្ដៅទៀតត្រូវវ៉ាត់លើខ្នងនាយ ស្របនឹងជង្គង់កូនចៅទាំងអស់របស់ជុងហ្គុកទម្លាក់ចុះ ឧទានអង្វរចៅហ្វាយស្រីភ្លាម មាល៍លីនដែលលាបំណងចង់វ៉ាត់គេបន្តក៏ទម្លាក់ដៃចុះបន្តិច ភ្នែកនាងងាកមើលទៅគេគ្រប់គ្នា មុននិងភ្នែកឡើងរលីងរលោងបន្តិច។
"ត្រឹម២-៣ផ្ដៅប៉ះលើខ្នងមនុស្សខ្ពង់ខ្ពស់ដូចជាគេ ពួកនាយក៏លុតជង្គង់អង្វរជំនួសចៅហ្វាយទៀត ចុះត្រង់គ្រាដែលយើងនិងហ្វាន៍លីងត្រូវគេវាយវ៉ាត់១៤០រំពាត់នោះ ហេតុអីក៏មិនឃើញពួកនាយឈឺក្បាលផង?" មាល៍លីនឧទានលើកហេតុផលមួយដែលនាំឲ្យគ្រប់គ្នាអោនមុខ មិនមានអ្វីឆ្លើយតប ព្រោះវាដូចជាអ្វីដែលនាងបាននិយាយពិតមែន។
"វាជាការពិតមែនទេនាយ?" លោករេអាន់ឯណោះគាត់ក៏សឹងតែមិនជឿអ្វីដែលលឺនឹងត្រចៀកមុននេះ កូនស្រីគាត់ស្រឡាញ់ថ្នាក់ថ្នម មិនដែលសូម្បីតែពាល់មួយដៃផង នេះគេគ្រាន់តែជាប្ដី ហេតុអីក៏ហ៊ានថ្នាក់នេះ?
"ម៉ាដាម លើកលែងឲ្យលោកម្ចាស់ផង"
"បិទមាត់របស់ពួកឯង វាជាបញ្ជារបស់យើង" ខណៈកូនចៅស្រែកទាមទារឲ្យចៅហ្វាយស្រីលើកលែង ចៅហ្វាយប្រុសឯណោះក៏ស្រែកគំហកឃាត់គាត់ពួក នាយងាកភ្នែកបែរមើលទៅមាល៍លីនរួចព្យាយាមខិតព្រោះចង់ឲ្យនាងបន្តធ្វើវាទៀត តែនាងក៏បញ្ចប់ដោយការទម្លាក់ផ្ដៅចុះពីដៃទាំងដែលការវាយទើបតែចាប់ផ្ដើមសោះ។
"មាល៍! វាយបងមក វាយឲ្យសាកសមនិងចិត្តខឹងរបស់អូនទៅ បងសុំអង្វរ"
"គិតត្រឡប់ទៅមក បើខ្ញំធ្វើដូចលោក ខ្ញុំក៏ជាមនុស្សអាក្រក់ព្រៃផ្សៃមិនខុសពីលោកដែរ ជុងហ្គុក.. ស្នាមរបួសបន្សល់ពីការវាយដំ វាមិនបានបន្សល់ទុកនូវអ្វីក្រៅពីភាពភ័យខ្លាចនឹងការឈឺចាប់នោះទេ" មាល៍លីនងាកបែរខ្នងចង់ចាកចេញតែនាងក៏ទុចដំណើរខ្លួនឯងបន្តិច។
"ចេញពីទីនេះទៅ បើលោកនៅតែរឹងទទឹងទៀត ខ្ញុំអាចនឹងប្ដូរចិត្តទៅជាអាក្រក់ព្រៃផ្សៃដូចជាលោកក៏ថាបាន"
"មាល៍!" ជុងហ្គុកឧទានហៅនាង បំណងចង់ក្រោករកនាង តែគេក៏បែរជាវិលមុខដួលអុកជង្គង់ជាថ្មីម្ដងទៀត កូនចៅគេក៏ចូលមកជួយទ្រទប់កាយចៅហ្វាយប្រុសទាំងគ្មានដឹងហេតុផលថាហេតុអីគេទន់ខ្សោយថ្នាក់នេះ។
"លោកម្ចាស់ឯងប្រហែលជាត្រូវពិសផ្ដៅហើយ យកគេទៅឲ្យពេទ្យព្យាបាលភ្លាមទៅ"
"ខ្ញុំ..ខ្ញុំនឹងមិនទៅណាចោលមាល៍លីនទេ ហ៊ឹស" រាងកាយអាចទន់ តែការតាំងចិត្តចង់យកឈ្នះភាពខឹងសម្បាររបស់នាងមិនបានចុះខ្សោយទៅតាមរាងកាយទេ ជុងហ្គុកងើបភ្នែកសំឡឹងមើលទៅផ្ទះធំនោះរួចទើបឃើញថាមានគ្រែរនាបឈើមួយដែលនៅសំយ៉ាបខាងមុខឯណោះ។
"ខ្ញុំអាចសុំដេកនៅគ្រែខាងក្រៅផ្ទះនោះបានទេ? ខ្ញុំមិនរំខានលោកប៉ាទេ ខ្ញុំគ្រាន់តែមិនចង់ទៅចោលមាល៍និងកូន" លោករេអាន់ក៏ងាកភ្នែកមើលទៅគេ មើលទាំងចង់ដកដង្ហើមហួសចិត្ត តែគាត់ក៏ប្ដូរមកជាក្រវីក្បាលហួសចិត្តជំនួស។
"សុំមេត្តាផងប៉ា!"
"គ្រាចៅហ្វាយឯងទៅ ចាំខ្ញុំទៅរកថ្នាំមក" លោករេអាន់ក្រពាត់ដៃដើរទៅផ្ទះមុន ជុងហ្គុកឯណោះក៏ញញឹមទាំងមុខស្លេកស្លាំងដូចខ្សោះឈាម គេសំឡឹងមើលទៅលើផ្ទះក៏ឃើញថាមាល៍លីននាងកំពុងតែអង្គុយបែរខ្នងមកបង្អួច។
(បងនិយាយហៅ ទោះជាមានរឿងអីបងក៏មិនទៅណាចោលអូន ដូចកាលដែលអូនមិនទៅណាចោលបងគ្រានោះ)

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now