ភាគទី៦៥

820 42 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦៥

តឹប!តឹប..
សម្រឹបជើងមាំរត់លើម៉ាសុីនហាត់ប្រាណលាន់តឹបៗកាត់ព្រឹកព្រលឹមតែម្ដង គេហាត់តាមម៉ោងពេលកំណត់ដែលគេតែងតែដាក់សម្រាប់ខ្លួនឯង គ្រាន់តែថ្ងៃនេះគេមកហាត់ទាំងអារម្មណ៍ខុសប្លែកពីធម្មតា ស្នាមញញឹមញ៉ោចឡើងខណៈក្រសែភ្នែកសំឡឹងមើលទៅទេសភាពនៅខាងក្រៅភូមិគ្រឹះនាពេលនោះ។
"អរុណសួស្ដីលោកម្ចាស់" សំឡេងស្រាលមួយបន្លឺឡើងទាក់ទាញឲ្យនាយងាកភ្នែកបែរមើលទៅរក ហ្វាន៍លីងអោនក្បាលគោរពរួចកាន់ភេសជ្ជៈប៉ូវកម្លាំងយកមកដាក់នៅលើតុជូនគេ។
"ទៅធ្វើការឯងចុះ អរគុណ"
"អាហារពេលព្រឹកក៏បានរៀបចំរួចអស់ហើយដែរលោកម្ចាស់ ខ្ញុំសុំលាសិនហើយ" ហ្វាន៍លីងមុននិងនាំខ្លួនចាកចេញក៏មិនភ្លេចជម្រាបប្រាប់ចៅហ្វាយនាយប្រុសជាមុនថាអាហារបានរៀបចំទុកអស់ ជុងហ្គុកក៏ងក់ក្បាលតិចៗទុកជាការឆ្លើយតប។
"ឈប់!"
"ម៉ាដាមឯងក្រោកហើយរឺនៅ?" ហ្វាន៍លីងនាងក៏រៀងឆ្ងល់ព្រោះថ្ងៃនេះចៅហ្វាយប្រុសមិនសួររកម៉ាដាមរបស់នាងដូចជាសព្វមួយដង នាងហៀបនឹងចាកចេញពាំនាំយកនូវចម្ងល់ទៅជាមួយហើយ តែចៅហ្វាយប្រុសក៏ស្រាប់តែឃាត់និងសួរនាំនាង ហ្វាន៍លីងងាកបែរមកចៅហ្វាយនាយរួចសើចស្ញេញតិចៗ។
"គឺក្រោកហើយលោកម្ចាស់ ម៉ាដាមកំពុងតែបោកខោអាវក្នុងបន្ទប់ទឹកទាន៎"
"បោកទាំងព្រលឹមអញ្ចឹងហ្អេស៎? ក្មេងម្នាក់នេះ ពិតជាមិនចេះនៅទំនេរពិតមែន" ជុងហ្គុកក៏ចុចម៉ាសុីនរត់ហាត់ប្រាណឲ្យឈប់ គេលើកកន្សែងមកជូតសម្អាតញើសទាំងអារម្មណ៍ដង្ហក់ព្រោះហត់ ហ្វាន៍លីងក៏ច្បូញមាត់តិចៗរួចលើកដៃអេះក្បាលខ្លួនឯង ហាក់ដូចជាមានអ្វីចង់និយាយមិនទាន់អស់។
"មានអីទៀតក៏និយាយមក" ជុងហ្គុកក៏ដូចជាដឹងភ្លាម ទើបគេប្រញាប់សួរទៅកូនចៅជំនិតភរិយាបន្តិច ហ្វាន៍លីងក៏ឆ្លើយរួចអោនក្បាលតិចៗ។
"លោកហ្វ្រេដគាត់អញ្ចឹងមករកលោកម្ចាស់ គាត់ថាចង់បបួលលោកម្ចាស់ទៅបន្ទាយទាហ៊ានព្រោះមានការចង់និយាយរឿងខ្លះ"
"ប្រាប់គេទៅថាបន្តិចទៀតយើងនឹងចុះទៅ ឆុងកាហ្វេនិងរៀបចំអាហារពេលព្រឹកឲ្យហ្វ្រេដផង"
"ខ្ញុំ..ខ្ញុំហ្នឹងហ្អេស៎?" ហ្វាន៍លីងក៏ស្រាប់តែនិយាយរដឹកមាត់ដូចជាធ្វើខ្លួនទទួលចម្លើយនោះមិនត្រូវ ជុងហ្គុកចងចិញ្ចើមកាលបើឃើញនាងធ្វើខ្លួនបែបនោះ ហ្វាន៍លីងជាមួយអ្នកផ្សេងដូចជាមិនអីទេ ខុសប្លែកតែជាមួយហ្វ្រេដ នាងតែងតែធ្វើខ្លួនចម្លែករហូត។
"បើមិនមែននាងឲ្យច្រើនប្រើនរណា? នរណានៅក្នុងបន្ទប់នេះខ្លះ?"
"ចាស៎! ខ្ញុំដឹងហើយលោកម្ចាស់" ហ្វាន៍លីងកាលបើទទួលបានការស្ដីបន្ទោសតិចតួច នាងក៏មានតែអោនក្បាលរួចទទួលយកការបញ្ជាបន្ត ស្រីតូចក៏ប្រញាប់ចេញទៅក្រៅធ្វើតាមការបញ្ជានោះ ជុងហ្គុកឯណេះគេនៅឈរជ្រែងចង្កេះសម្រួលដង្ហើមបន្តិច ទើបនាយចេញទៅកាន់បន្ទប់ដេកដើម្បីទៅមើលអ្នកមិនចេះទំនេរខ្លះ។
...
"ធ្ងន់ណាស់ ហ៊ឹម" មាត់រអ៊ូត្អូញ ដៃក៏លើកយកអាវក្រៅរបស់លោកម្ចាស់ឡើងបោក មាល៍លីនក្រោកពីគេងមកនាងក៏ឃើញថានៅលើខ្លួនមានអាវក្រៅរបស់ស្វាមី បែបហ្នឹងទើបនាងប្រញាប់ក្រោកងូតទឹកសម្អាតខ្លួន រួចក៏បោកអាវនោះភ្លាមៗមិនទុកយូរ។
"អាវនេះថ្លៃណាស់មែនទេ ទើបបានជាគ្រាន់តែត្រូវទឹកក៏ធ្ងន់ត្រដុកបែបនេះ? ហ៊ឹម"
(បោកផង រអ៊ូផង មិនហត់ទេហ្អេស៎នាងច្រម៉ក់?)
កាលបើនាងកំពុងតែតម្អូញក៏មានមនុស្សម្នាក់លាន់មាត់និយាយរកនាង មាល៍លីនក៏ភ្ញាក់រួចងាកបែរមើលក្រោយខ្នង កាយមាំទាំឈរផ្អែកខ្នងនឹងជញ្ជាំងបន្ទប់ទឹក ភ្នែកព្រានក៏ចោលមើលមកមាល៍លីនមិនដកតែម្ដង។
"ខ្ញុំមិនចង់ទុកវាយូរទើបបោកតែម្ដង"
"ប្រពន្ធយើងដូចជាចំណាប់ពេកហើយ" ជុងហ្គុកមិនបានឆ្លើយឌឺដងដាក់នាងឡើយ តែក៏និយាយសម្ដីផ្អែមចម្លែក មាល៍លីនងាកភ្នែកមើលទៅគេរួចក៏ក្រវីក្បាលធ្វើដូចជាមិនបានលឺអីដែលគេនិយាយសោះ។
"មិនតបប្ដីបែបហ្នឹង បានន័យថាយ៉ាងមិច?"
"បានន័យថាកំពុងតែជាប់ដៃរវល់នោះអី បើប្ដីដឹងនឹងឃើញហើយជួយទៅធ្វើអីផ្សេងទុកឲ្យប្រពន្ធបានធ្វើការងារឲ្យស្ងប់សុខផង" មាល៍លីនឆ្លើយតបទាំងបែរខ្នង បើសិនជាសព្វមួយដងជុងហ្គុកច្បាស់ជាខឹងនាងដាច់ក្បាលដាច់កន្ទុយជាមិនខាននោះទេ តែពេលនេះគេក៏ធ្វើខ្លួនផ្សេង គេក្ដាប់មាត់មើលមកនាង ខ្នក់ខ្នាញ់ជាងគេពេលដែលនាងនិយាយប្រយោគដោយលើកងារខ្លួនឯងជាប្រពន្ធនោះ គេចូលទៅជិតនាងរួចក៏ស្រវ៉ាអោបចង្កេះនាងជាប់។
"លោកម្ចាស់"
"ប្ដីឃើញហើយក៏ចង់ជួយ ប៉ុណ្ណឹងប្រពន្ធនៅមិនសប្បាយចិត្តទៀតហ្អេស៎?" មាល៍លីនក៏ក្ដាប់មាត់រួចងាកបែរមើលមុខគេ តែក៏ដូចជាបែរទៅឲ្យគេថែថើបមាត់ខ្លួនឯងអញ្ចឹងដែរ ជុងហ្គុកឆ្មក់ថើបនាងម្ដងហើយម្ដងទៀត ថើបទាល់តែនាងរុញមុខគេចេញ។
"យ៉ាងមិច?"
"នេះអី! ធ្វើបាបប្ដីដែលខូច" មាល៍លីនក៏បៀកសាប៊ូនៅនិងមុខគេ រួចនិយាយញ៉ោះ ជុងហ្គុកទល់អណ្ដាតខ្នក់ខ្នាញ់រួចក៏ទាញចង្ការនាងផ្ងើយសំឡឹងមើលមកគេ។
"ផ្គើនដាក់ប្ដីណាស់ហ្អេស៎?"
"មិនហ៊ានទេ ព្រោះខ្លាចប្ដីឈប់ស្រឡាញ់"
-
៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀត

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now