ភាគទី៥២

866 42 0
                                    

#មកដល់ហើយ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥២

ការចម្អិនអាហាររបស់ជុងហ្គុកបន្តទៅអស់ប្រហែលជាជិត២០នាទីតែម្ដង នាងតូចដែលអង្គុយនៅលើកៅអីពូកឯណោះក៏មិនបាននិយាយអ្វី រឹតតែមិនហ៊ានក្រោកឡើងទៅជួយអ្នកនៅចង្ក្រាន ព្រោះវាប្រឆាំងនិងបញ្ជារបស់គេ នាងមិនចង់ឲ្យស្វាមីឃ្នើសចិត្តជាមួយនាងច្រើនជាងនេះទេ។
"លោក..លោកម្ចាស់ ត្រូវការខ្ញុំជួយទេ?"
(មិនបាច់ទេ!)
សំឡេងគេរឹងកំព្រឹសដូចជាដុំគ្រួសគប់កណ្ដាលក្បាលអ្នកស្រែកសួរព្រោះចង់ជួយ មាល៍លីនក៏លែងហ៊ានហើបមាត់សួរនាំរឺស្នើខ្លួនជួយហើយ នាងបណ្ដោយឲ្យគេធ្វើតាមចិត្ត ចំណែកនាងវិញក៏នៅក្រាបទ្រូងលើតុ ចាំញ៊ាំស៊ុតចៀននោះ។
មួយសន្ទុះក្រោយពីការសួរ ជុងហ្គុកគេក៏ចេញមកជាមួយនិងចានអាហារមួយនៅនឹងដៃ វាមានផ្សែងហ៊ុយលាយឡំនិងក្លិនឈ្ងុយច្រាលចូលណែនច្រមុះនាងតូច មាល៍លីនក្រោកពីក្រាញខ្លួនលើតុ រួចងើបមើលចានដែលស្វាមីយកមក មើលហើយនាងក៏ភ្ញាក់មិនស្ទើរ។
"បាយឆាលាយស៊ុត?" មាល៍លីនឧទានតិចៗរួចងើបមើលមុខគេទាំងសញ្ញាសួរពេញក្បាលខ្លួនឯង។
"យ៉ាងមិច? តាំងពីកើតមកមិនដែលឃើញបាយឆាទេហ្អេស៎?"
"អត់ទេ! ខ្ញុំគ្រាន់តែឆ្ងល់ ហេតុអីក៏លោកម្ចាស់ចម្អិនវាឲ្យខ្ញុំតែប៉ុណ្ណោះ ខ្ញុំគ្រាន់តែស្រវឹង ពេលនេះក៏ស្វាង គ្មានអ្វីគួរឲ្យបារម្ភផង" លឺមាល៍លីននិយាយបែបនេះ ជុងហ្គុកក៏ហាក់ដូចជាមានសំនួរខ្លះក្នុងទ្រូងគេដែរ នាយមិនចាំយូរក៏ទាញកៅអីអង្គុយចុះទល់មុខនឹងមាល៍លីនតែម្ដង។
"នាងចាំមិនបានសោះថាស្រវឹងថ្ងៃមិញនាងបាននិយាយស្អីខ្លះ?" សំនួរជុងហ្គុកក៏ទទួលបានការក្រវីក្បាលឆ្លើយតបពីមាល៍លីនត្រឡប់មកវិញ មាល៍លីននាងដួសបាយមួយស្លាបព្រាដាក់មាត់ខ្លួនឯង គ្រាន់តែមួយម៉ាត់ដំបូងស្នាមញញឹមក៏ញ៉ោចឡើងនៅលើផ្ទៃមុខនាងតែម្ដង ស្រីតូចព្យាយាមទំពារវាយ៉ាងម៉ត់ដូចជាព្យាយាមចាប់គ្រប់រសជាតិដែលមាននៅក្នុងបាយឆាស្នាដៃស្វាមីកំណាចនេះឲ្យអស់។
"ចុះនាងមានរឿងអីលាក់ជាមួយយើងរឺអត់? ដូចជារឿងនាងមិនសូវស្រួលខ្លួនអីបែបនោះ?"
"អូ!មែនហើយ.." មាល៍លីនក៏លូកមាត់និយាយដូចជាភ្ញាក់ផ្អើល ជុងហ្គុកឯណោះក៏ព្យាយាមផ្ទៀងចាំស្ដាប់នាងទាំងបុកពោះផឹបៗ កុំប្រាប់គេណាថាមាល៍លីននាងមិនដឹងរឿងដែលខ្លួនឯងមានផ្ទៃពោះនោះ?
"មួយរយៈនេះខ្ញុំបាត់បង់ចំណង់អាហារច្រើន ឈឺក្បាលហើយអារម្មណ៍ក៏ចេះតែប្រែប្រួលរហូត..ប្រហែលមកពីខ្ញុំគិតរឿងការងារច្រើនពេកទេដឹង?" ស្ដាប់តែប៉ុណ្ណេះជុងហ្គុកគេក៏កាត់ន័យយល់បានកាន់តែច្បាស់ មាល៍លីននាងពិតជាមិនបានដឹងរឿងនោះពិតមែន នាងមិនបានលាក់វាពីគេនោះទេ គេជាអ្នកដែលដឹងរឿងមុនសមីខ្លួនទៅទៀត។
"ហ៊ឹស"
"លោកម្ចាស់សើចអី? មានអីល្អសើចទៅ?" កំពុងតែរៀបរាប់សុខៗ ជុងហ្គុកក៏បែរជាអស់សំណើចនៅនឹងមុខមាល៍លីន ស្រីតូចកាន់តែលែងយល់ថាលោកម្ចាស់កើតអ្វីឲ្យច្បាស់ពេលនេះ ម្ដងខឹងនាង ម្ដងក៏សើចនាង តើគេចង់យ៉ាងមិចជាមួយនាងឲ្យប្រាកដទៅ?
"គ្មានស្អីទេ! ញ៊ាំបាយឆាទៅ.." ការសន្ទនានាលើកនេះ ជុងហ្គុកជាអ្នកបញ្ចប់ គេក្រោកពីកៅអីរួចលើកដៃម្ខាងឈ្លីអង្អែលក្បាលនាងថ្នមៗមុននិងចាកចេញ មាល៍លីនកាន់ស្លាបព្រាម្ខាងចុចបបូរមាត់ខ្លួនឯង បែរតាមមើលការចាកចេញរបស់គេទាំងមានភាពងឿងឆ្ងល់ជាទីបំផុត។
(ក្រែងមុននេះគេខឹងយើងមិនអញ្ចឹងហ្អេស៎? ហេតុអីក៏គេបែរជាញញឹមហើយអង្អែលក្បាលយើងទៅវិញ?)
មាល៍លីនមិនបានងឿងឆ្ងល់តែម្នាក់ឯងទេ សូម្បីតែនាងល្អិតដេនដាលីដែលទើបតែចេញពីបន្ទប់ខាងក្រោយមកនោះក៏បង្ហាញភាពងឿងឆ្ងល់ដូចគ្នា នាងងាកមើលបងថ្លៃ រួចងាកមើលឆ្លាស់ទៅបងប្រុសដែលដើរទៅឈរនៅមុខផ្ទះឯណោះ។

ជុងហ្គុកកាលបើចេញឆ្ងាយពីមាល៍លីនមក គេក៏ចេញមកឈរស្រូបយកខ្យល់អាកាសនៅខាងក្រៅព្រមជាមួយនិងអារម្មណ៍ល្អជាទីបំផុត ដំណឹងមួយនេះប្រៀបដូចជាកាដូដំបូងដែលគេទទួលបានក្នុងមួយជីវិតនេះ ព្រោះជីវិតគេមិនដែលមានរឿងល្អទេ ចាប់តាំងពីគេធំដឹងក្ដីមក មានតែការព្រាត់ប្រាស់បែកបាក់និងសំឡេងយំរបស់ម្ដាយគេប៉ុណ្ណោះ ទោះបីជាពេលនេះគេមានកូនជាមួយកូនស្រីមនុស្សដែលគេស្អប់ តែគេក៏ពេញចិត្តព្រោះគេក៏ទទួលស្គាល់ថាការរស់នៅជាមួយមាល៍លីនក្នុងនាមជាប្ដីប្រពន្ធគ្នាវាមិនមែនជារឿងអាក្រក់ណាស់ណា៎ទេ។
"ញញឹមបែបនេះមានដំណឹងល្អអីមែនទេបងប្រុស?" ជុងហ្គុកងាកភ្នែកមើលក៏ឃើញដេនដាលីចូលមករកគេ នាងតូចលើកផ្លែឆេរីមួយផ្លែមកខាំ ភ្នែកក៏ងាកមើលទៅខាងក្រៅតាមបងប្រុស សម្រួលអារម្មណ៍ទទួលយកជីវិតដ៏ស្ងប់សុខមួយនោះ។
"ឲ្យយកអាហារឲ្យមាល៍លីនក៏ធ្វើមិនសម្រេច អត់ប្រយោជន៍បំផុតហើយឯងនេះ.." ពាក្យបន្ទោសរបស់ជុងហ្គុកមិនបានធ្វើឲ្យដាលីអាក់អន់ចិត្តទេ តែនាងក៏ងាកមើលគេក្ដាប់មាត់ខ្លួនឯងដូចជាខ្នក់ខ្នាញ់។
"បើខ្លាំងណាស់មិចក៏មិនយកទៅឲ្យបងថ្លៃខ្លួនឯង? ចាំបាច់ប្រើគេហ្អរ៎?"
"ចុះនោះមិនបងថ្លៃនាងល្អិតឯងកំពុងតែអង្គុយញ៊ាំអាហារទេហ្អរ៎? ឃើញទេ យើងនិយាយជាមួយគេតែបន្តិចគេក៏ធ្វើតាម ទទួលស្គាល់ទៅថាទឹកមាត់យើងប្រៃជាងឯង"
"គម្រាមគេរហូតសោះធ្វើឯងខ្លាំង ជ្រេញណាស់ ហ៊ឹស" ដេនដាលីតបតរមិនឲ្យបាត់មួយម៉ាត់តែម្ដង នាងមិនត្រឹមតែឆ្លើយតបដោយសម្ដី ដៃម្ខាងក៏លូកទះស្មាគេផាំងៗទុកស្មាគេដូចជាបាវសាក់សម្រាប់នាងវាយកម្ចាយអារម្មណ៍។
"ដៃធ្ងន់ណាស់ អ្នកណាបានឯងធ្វើប្រពន្ធច្បាស់ជាត្រូវធ្ងន់មិនខានទេ"
"យកប្ដីមក បើយកឲ្យគេជាន់ ខ្ញុំមិនយកទេ" ដេនដាលីឆ្លើយតបទៅបងប្រុសវិញទាំងគ្មានភាពស្ទាក់ស្ទើរទេ ស្រីតូចញញឹមឌឺដាក់បងប្រុស មុននិងងាកក្រឡេកភ្នែកឃើញមាឌមាំដើរជាមួយកូនចៅគេ ដេនឌ្រីក៍កាលបើដើរមកដល់របងមុខផ្ទះមាល៍លីន គេក៏ចោលភ្នែកមើលមកហើយក៏ឃើញជុងហ្គុកនិងប្អូនស្រីគេ។
ជុងហ្គុកគេក៏មើលទៅគូសត្រូវវិញ មុននិងសម្គាល់ឃើញកាំភ្លើងដែលគេនិងគ្នាគេស្ពាយជាប់នឹងស្មា កាលពីមុនគេអាចនឹងមិនព្រឺពេលឃើញអាវុធគ្រោះថ្នាក់ទាំងនោះទេ តែដំណឹងថ្ងៃនេះវាធ្វើឲ្យអារម្មណ៍ក្លាហានទាំងនោះរលាយអស់។
"បងគិតថាពួកយើងត្រូវប្ដូរផែនការណ៍ផ្សេងហើយ"
"មាល៍លីនមិនអាចនៅទីនេះទៀតទេ នាងមិនអាចមានគ្រោះថ្នាក់ជាដាច់ខាត។
-
បងតួចេះខ្លាចដែរហ្អរ៎?

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now