ភាគទី៦៤

825 44 1
                                    

អេតមីនពិតជាអរគុណអ្នកអានមែនទែនដែលនៅចាំអានដល់យប់ជ្រៅ ថ្ងៃនេះអេតមីនមានការនៅក្រៅទើបមកដល់ផ្ទះ អ៊ីចឹងហើយទើបមិនងាយបានផុស រីករាយអានតាមសម្រួលណា៎

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦៤

"ហ៊ឹម! ថ្លង់ណាស់" កាលបើជុងហ្គុកឆ្លើយតបទៅកាន់កូនចៅដែលនៅស្រែកពីមាត់ទ្វារនោះ សំឡេងគេក៏រំខានដល់អ្នកដែលកំពុងតែដេកលក់កើយទ្រូងគេឯណោះ ជុងហ្គុកខ្ជឹបបបូរមាត់រួចអោនមើលទៅប្រពន្ធតូចច្រឡឹងម្ដងទៀត មាល៍លីននាងគេងលក់ដោយដាក់ដៃម្ខាងទប់ទ្រូងគេ នាងគេងលក់ស្រួលមែនទែនដូចជាខ្លួនឯងកំពុងតែគេងនៅលើពូកអញ្ចឹង។
"ត្រាំទឹកយូរហើមពោះលិចកូនមិនខានទេ អឹម" ជុងហ្គុកខិតខ្លួនមកជិតមាត់អាងរួចឈោងដៃទាញអាវក្រៅរបស់គេយកមកជិតបំផុត គេក្រសោបបីរាងកាយអាក្រាតរបស់មាល៍លីនឡើងកាត់ផ្ទៃទឹកក្ដៅឧណ្ឌៗ គ្រាន់តែបើកឡើងមកភ្លាមគេក៏ក្រសោបទាញអាវក្រៅនោះយកមកច្រកឲ្យនាងភ្លាមតែម្ដង ស្រីតូចឯណោះ កាលបើបានគេងក៏គេងមិនក្រោកតែម្ដង នាងនៅតែផ្អែកក្បាលកើយទ្រូងហាប់ណែនរបស់លោកម្ចាស់ជាប់មិនលែង ឈប់ខ្វល់ថាគេអាក្រាតកាយរឺក៏យ៉ាងណាហើយនៅពេលនេះ។
ជុងហ្គុកបីក្រសោបកាយតូចស្រឡូនកាត់ចូលទៅរកគ្រែគេងឃីងសាយក្នុងបន្ទប់ មុននិងទម្លាក់នាងឲ្យគេងនៅលើពូកទាំងខ្លួននាងនាពេលនេះក៏បានតែអាវក្រៅត្រឹមភ្លៅបិទបាំងប៉ុណ្ណោះ។
"ស្អុះណាស់ ហ៊ឹម ស្អុះ" កាលបើខ្នងប៉ះពូកក្ដៅៗបូកផ្សំនឹងអាវក្រៅហើយការដណ្ដប់ភួយទៀត មាល៍លីននាងក៏ឡាំប៉ាត្អូញថាស្អុះម្ដងទៀត ស្រីតូចខិតខ្លួនបំណងចង់ធាក់ភួយចេញតែជុងហ្គុកគេក៏យកដៃទប់ភួយនោះ ដៃម្ខាងលូកចុចបើកម៉ាសុីនត្រជាក់មួយសន្ទុះទើបនាងគេងបានស្កប់វិញ។
"ហ្គូតណាយ៎ ហិ" បបូរមាត់តូចញញឹមឧទានពាក្យរាត្រីសួស្ដីទៅកាន់គេទាំងបិទភ្នែក ជុងហ្គុកសំឡឹងមើលនាង មើលទាំងមិនជិតណាយ នាយបើកកិតុយកអាវវែងចងចង្កេះមករុំកាយខ្លួនឯងបន្តិច រួចទើបទម្លាក់ខ្លួនអង្គុយលើពូកក្បែរភរិយាមិនទៅណា។
"យើងមិនដឹងថានាងគិតបែបណាមកលើយើងនោះទេ តែនាងពិតជាបង្វែរអារម្មណ៍ស្អប់របស់យើងអស់ពិតមែន នាងមិនដូចជាម្ដាយនាង គេអាចជាមនុស្សដែលមិនស្មោះត្រង់តែនាងគឺខុសគ្នាមាល៍លីន.." មាត់និយាយ ដៃម្ខាងលូកអង្អែលក្បាលនាង អ្នកដែលគេងកាលបើលឺដៃម្ខាងអង្អែលក្បាលនាងជាប់រហូត បបូរមាត់ក៏ពេបតិចៗនាំយកទឹកភ្នែកស្រក់តាមកន្ទុយភ្នែកតក់ៗ មាល៍លីនត្រសុលក្បាលចូលក្រោមខ្លួនរួចប្រឹងយំឡើងញ័រខ្លួនអស់។
"យំធ្វើអី? អ្នកណាឲ្យយំនាងច្រម៉ក់? នេះសម្ងំស្ដាប់យើងមកយូរប៉ុណ្ណាហើយ?" ជុងហ្គុកកាលបើឃើញនាងពួនលាក់មុខយំក្រោមខ្នើយ គេក៏ដឹងហើយថានាងច្បាស់ជាដឹងខ្លួនហើយក៏បានស្ដាប់សម្ដីគេ ដៃម្ខាងលូកទាញស្មាមាល៍លីន ចំណែកដៃម្ខាងទៀតវិញក៏លើកខ្នើយដែលនាងខ្ទប់មុខយំនោះឡើយ មាល៍លីនខំមាត់បិទភ្នែកតែក៏មិនអាចលាក់អ្នកដែលពូកែសង្កេតដូចជាលោកម្ចាស់បាន។
"ខ្ញុំសុំទោស! ខ្ញុំពិតជាសុំទោស..ខ្ញុំមិនដឹងថាកន្លងមកលោកម្ចាស់រងទុក្ខដល់កម្រិតណានោះទេ តែខ្ញុំ..ខ្ញុំពិតជាសុំទោសពិតមែន ហ៊ឹកៗ" ទីបំផុតនាងក៏ព្រមបើកភ្នែក បើកទាំងក្រហល់ក្រហាយព្រោះតែនាងប្រឹងយំខ្លាំងពេក ស្រីតូចងើយភ្នែកមើលទៅក្រសែភ្នែកត្រជាក់ស្រេបរបស់គេ ឃើញក្រសែភ្នែកនោះបេះដូងនាងក៏ដូចរងាឯកោជំនួសគេ ទើបនាងមិនហ៊ានងើបមើលយូរទេ ប្រញាប់គេចភ្នែកបែរមុខចេញវិញ។
"សុំទោសយើងធ្វើអី? នាងមិនមែនជាអ្នកធ្វើឲ្យយើងឈឺចាប់ឯណា? យើងយកនាងមកបំណងចង់សងសឹកតែនាងក៏មិនបានខឹងគុំ មានតែបំពេញតួនាទីជាប្រពន្ធដ៏ល្អបំផុត នាងធ្វើឲ្យគ្រប់គ្នាមើលមកថាឧត្តមសេនីយ៍ដូចជាយើងរើសប្រពន្ធមិនខុស ប៉ុណ្ណឹងនាងក៏អាចលុបចោលភាពសោកសៅក្នុងទ្រូងយើងបានមួយកម្រិតហើយតើ"
"ហ៊ឹកៗហ៊ឹក.." មាល៍លីននាងនិយាយអ្វីលែងចេញទាំងអស់ នាងផ្ទប់មុខនឹងពូកស្រែក យំយកៗតែម្ដង ជុងហ្គុកក៏ព្រលែងខ្យល់ដង្ហើមធ្ងន់រួចទម្លាក់ខ្លួនដេកក្បែរនាងជាប់ ដៃម្ខាងស៊កក្រោមកញ្ចឹងករនាង ខណៈដៃម្ខាងទៀតចាប់ផ្ងើយចង្ការនាងឡើងតិចៗ។
"កុំទៅណាចោលយើងម្នាក់ទៀត! លឺទេ?" ជុងហ្គុកបញ្ចប់ប្រយោគគេដោយការទម្លាក់បបូរមាត់ថើបនាង មាល៍លីនក៏តបការវិញទាំងទឹកភ្នែក មុននិងដៃទាំងពីរក្រសោបអោបខ្លួនលោកម្ចាស់ជាប់ លោកម្ចាស់ឯណោះក៏ក្រៀកនាងមកជិតខ្លួនរួចថើបផ្ដោះផ្ដងមិនដកមាត់ រាត្រីនេះពួកគេសុំមិនគិតអ្វីទាំង សុំបិទខួរក្បាល បិទគំនុំគុំកួនទាំងអស់ ពួកគេចង់នៅជាមួយគ្នា អោបថើបគ្នាឲ្យបានសមចិត្តស្រឡាញ់រៀងៗខ្លួនម្ដង៕
-
ហួយ៎! ឡើងផ្អែមហ្មងបងអូនអើយ៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Où les histoires vivent. Découvrez maintenant