ភាគទី១៥

1.1K 44 0
                                    

ហេតុអី? សួរថាហេតុអី?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១៥

សម្រាប់ជុងហ្គុក គេប្រហែលជាកំពុងតែមានអារម្មណ៍មិនល្អ ច្របូកច្របល់និងចម្លើយក្បត់អារម្មណ៍មួយនោះ តែសម្រាប់អ្នកដែលទទួលបានចម្លើយឯណេះវិញគឺខុសគ្នា។ មាល៍លីនទម្លាក់ទូរសព្ទ័ចុះលើតុ មុខមាត់ដែលស្មើធេងមុននោះក៏លោតស្នាមញញឹមឡើងបន្តិច នាងមិនប្រកាន់និងសម្ដីគម្រោះគម្រើយមុននោះទេ ក៏ព្រោះតែគេជាមនុស្សដែលសម្ដីមិនពិរោះពិសារស្រាប់ហើយ គេហាក់បីដូចជាមិនចេះបញ្ចេញអារម្មណ៍តាមតុងសំឡេងដែលខ្លួននិយាយ មិនចេះរៀបរៀងពាក្យសម្ដី តែវាក៏ជាការល្អដែរ ព្រោះតែមនុស្សប្រភេទនេះជាប្រភេទមនុស្សដែលនិយាយត្រង់បំផុត។
"មើលទៅម៉ាដាមដូចជាអារម្មណ៍ខ្លាំងណាស់ នេះលោកម្ចាស់និយាយអរគុណម៉ាដាមមែនទេ?"
"អត់ទេ!" ទឹកមុខញញឹមចង់ញ៉ោះរបស់ហ្វាន៍លីងក៏ប្រែក្លាយមកជាភ្ញាក់ផ្អើលវិញ នាងឃើញចៅហ្វាយស្រីក្រោយពីបញ្ចប់ការសន្ទនាជាមួយស្វាមីរួចក៏ញញឹមជាប់មាត់មិនឈប់ នាងខំតែគិតថាប្រហែលជាមានរឿងអ្វីល្អកើតឡើងទៅហើយតើ តែគ្រប់យ៉ាងមិនបានកើតឡើងដូចជានាងគិតទុកផង។
"លីងក៏ដឹងណាថាលោកម្ចាស់មិនដែលចេះនិយាយអ្វីដែលផ្អែមល្ហែមនោះ"
"តែយ៉ាងហោចក៏គួរតែអរគុណម៉ាដាមមួយម៉ាត់ដែរណ៎ ម៉ាដាមខំឈរធ្វើបបរឡើងពងដៃអស់ មើលចុះ" លឺហ្វាន៍លីងរំលឹករឿងពងបែកដៃ មាល៍លីនក៏ប្រញាប់ទាញទម្លាក់ដៃអាវមកបិទបាំងបន្តិច នេះនាងមិនស្មានសោះថារបួសតិចតួចបែបនេះក៏ហ្វាន៍លីងនាងចំណាំឃើញដែរ។
"វាជារឿងធម្មតាទៅហើយលីង ជាស្ត្រីរៀបចំការងារចង្ក្រានជើងឆ្នាំង ជៀសអីបាននិងមានរបួសបន្តិចបន្តួចបែបនេះនោះ? ពេលលីងមានគ្រួសារ លីងក៏នឹងដឹងថាការដែលធ្វើជាស្ត្រីដែលមានស្វាមីនេះមិនងាយស្រួលដូចជាពាក្យគេថានោះទេ"
"តែបើសិនជាប្ដីខ្ញុំសម្ដីរឹងៗដូចជាលោកម្ចាស់បែបនេះ លីងគិតថាលីងរក្សាក្រមុំទុកចាប់កំណើតជាថ្មីវិញ"
"ចំពិតមែន! ឯងនេះ.." ការសន្ទនារវាងនាងនិងហ្វាន៍លីងក៏តែងតែមានភាពសប្បាយរីករាយចូលមកលាយឡំ ខណៈមាល៍លីននាងជាមនុស្សស្ងប់ស្ងាត់ មិនសូវជាចេះលេងពាក្យសម្ដីអ្វីក៏ដោយ តែហ្វាន៍លីងឯណេះក៏ផ្ទុយគ្នាស្រឡះ នាងជាក្មេងស្រីស្រស់ស្អាត មានបញ្ញាហើយក៏មានតែភាពស្រស់ស្រាយជាប់ជានិច្ច អ៊ីចឹងហើយនៅក្បែរនាងក៏រមែងតែងមានភាពសប្បាយរីករាយតាមនាងជានិច្ច។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now