ភាគទី២៦

1.1K 45 0
                                    

អត់អាចថើបគេៗ ចាំមើលទប់បានយូរប៉ុណ្ណាដែរ? ខិខិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៦

"ហ៊ឹម" សំឡេងគ្រហឹមនៅនឹងដើមករបន្លឺឡើងពីមាត់អ្នកដែលកំពុងតែស្លុងអារម្មណ៍មើលទៅក្រសែភ្នែកអ្នកម្ខាងទៀតឯណោះ។
ឌុកដាក់ៗ
សំឡេងបេះដូងតូចដែលពួនច្រកក្រោមទ្រូងរបស់មាល៍លីនហាក់លោតញាប់ខុសពីធម្មតាខ្លាំងយកតែមែនទែន ហេតុអីក៏លោកម្ចាស់ប្រើក្រសែភ្នែកបែបនេះសំឡឹងមកនាង? គេមិនមែនគិតចង់ថើបនាងទេមែនទេ?
(មិនអាចទេ) មាល៍លីនគិតក្នុងចិត្តតែម្នាក់ឯង។
តុក!តុក..
(លោកម្ចាស់..មានភ្ញៀវចង់ជួប)
ការអោបក្រសោប ការសំឡឹងមើលភ្នែកគ្នាត្រូវបានរំខានដោយការគោះទ្វារហៅរបស់កូនចៅជំនិតជុងហ្គុក មាល៍លីនក៏ជាអ្នកនាំខ្លួនចេញមុននាំឲ្យអ្នកម្ខាងទៀតទល់អណ្ដាតហាក់ខឹងចិត្តបន្តិច។
(នេះវិះទៅហើយ)
"នរណាមក?" ជុងហ្គុកក្រោកឈរច្រត់ចង្កេះបែបដូចជាខឹងៗខុសទំនង មាល៍លីនឯណោះក៏នៅអង្គុយស្ងៀមលើពូក មិនហ៊ានមាត់ករនិយាយអ្វីទាំងអស់ដូចជាមនុស្សកំពុងតែមានពិរុទ្ធ។
(គឺលោករដ្ឋមន្ត្រីនិងលោកហ្វ្រេដទាន៎)
"លោករដ្ឋមន្ត្រីហ្អេស៎? គាត់មកដល់ទីនេះបានយ៉ាងម៉េច?" ជុងហ្គុកលាន់មាត់តិចៗរួចក៏មិនភ្លេចងាកមើលទៅអ្នកដែលអង្គុយលើពូកផង មាល៍លីននាងក៏ច្បូញមាត់ខ្លួនឯងហាក់ដូចជាបង្ហាញកាន់តែច្បាស់ថាការដែលលោករដ្ឋមន្ត្រីមកដល់ទីនេះ វាអាចជាប់ពាក់ពន្ធ័នឹងនាងក៏ថាបាន។
"អញ្ជើញលោកចូលមក"
(បាទ៎)
ការឆ្លើយតបរបស់កូនចៅបញ្ចប់ ទ្វារបន្ទប់សម្រាកព្យាបាលក៏បើកឡើងបង្ហាញវត្តមានបុរសមាឌមាំៗពីរនាក់ដើរចូលមក ម្នាក់ៗសុទ្ធតែស្លៀកពាក់អាវសុីវិលសាមញ្ញ លក្ខណៈដូចជាមកនេះមិនមែនមានការអ្វីសំខាន់ដែលត្រូវនិយាយអញ្ចឹង។
"ខ្យល់អីបក់លោករដ្ឋមន្ត្រីមកដល់ទីនេះ?" ជុងហ្គុកក៏ជាអ្នកផ្ដើមសន្ទនាជាមួយនិងពួកគេមុន លោករដ្ឋមន្ត្រីញញឹមបន្តិចរួចក៏ងាកមើលទៅកូនប្រុស ហ្វ្រេដមិនបង្អង់ក៏ប្រញាប់យកកន្ត្រកផ្លែឈើដែលទិញផ្ញើយកទៅដាក់លើតុ។
"គាប់ជួនខ្ញុំទៅរកលោកឧត្តមសេនីយ៍នៅផ្ទះមិនឃើញ ហើយអ្នកបម្រើក៏ប្រាប់ថាមាល៍លីនឈឺ ទើបខ្ញុំឈានមករកនៅទីនេះតែម្ដង"
"លោកហៅឈ្មោះមនុស្សរបស់ខ្ញុំថ្នឹកបែបដូចធ្លាប់មានទំនាក់ទំនងពីមុនមក.." ជុងហ្គុកគេក៏កត់សម្គាល់លើតុងសំឡេងនៃការហៅរបស់បុរសចំណាស់នោះ លោករដ្ឋមន្ត្រីក៏ញញឹមរួចងាកមើលទៅមាល៍លីនបន្តិច ស្រីតូចក៏ទម្លាក់ខ្លួនចុះពីពូករួចដើរអូសជើងតិចៗចូលទៅកាន់ក្រសោបដើមដៃស្វាមីជាប់។
"ខ្ញុំនឹងជម្រាបលោកម្ចាស់ដោយផ្ទាល់ចុះ ខ្ញំចង់ទៅតំបន់អាណាធិបតេយ្យនោះម្ដងទៀត"
"ផ្ដេសផ្ដាសបំផុត!!!!" ការស្នើសុំត្រូវច្រានចោលទាំងគំហុក ដៃដែលមាល៍លីនទើបតែកាន់ក្រសោបក៏ត្រូវជុងហ្គុកគ្រវាសចេញលែងឲ្យប៉ះ នាយងាកមើលទៅនាងព្រមជាមួយនិងអារម្មណ៍ខឹងសម្បារជាខ្លាំង គឺខ្លាំងដូចជាពេលដែលគេលើកផ្ដៅវាយនាងអញ្ចឹង នាងនៅចងចាំទឹកមុខមួយនោះច្បាស់។
"តែមាល៍លីននាងបំពេញការងារបានល្អណាស់លោកឧត្តមសេនីយ៍ ពួកយើងរកបានតម្រុយយ៉ាងច្រើននៅទីនោះ នាងពូកែហើយក៏ឆ្លាតអាចចូលចំណោមបានក្នុងរយៈពេលមិនដល់មួយខែផង.."
"នេះលោកចង់ឲ្យមនុស្សស្រីរបស់យើងទៅផ្សងគ្រោះថ្នាក់អញ្ចឹងហ្អេស៎? លោកឆ្កួតហើយមែនទេ ហ្អាស៎?" ជុងហ្គុកស្រែកខ្លាំងដាក់លោករដ្ឋមន្ត្រី តែក្នុងពេលតែមួយនោះគេក៏ដូចជាប្រកាសប្រាប់ពួកគេដែរថាមាល៍លីនជាមនុស្សស្រីរបស់គេនោះ ហ្វ្រេដដែលឈរពីក្រោយខ្នងឪពុកឯណោះក៏បូញមាត់តិចៗរៀងភ្ញាក់ផ្អើលដែរ ព្រោះតាំងពីដើមមកមិនដែលឃើញថាលោកឧត្តមសេនីយ៍អះអាងរឺលើកស្រីណាថាជារបស់ខ្លួននោះទេ។
"តែខ្ញុំចង់ជួយលោកម្ចាស់ ខ្ញុំមិនចង់ឲ្យលោកម្ចាស់បាត់បង់តំណែងនោះទេ"
"តំណែងដែលបានពីការជួយជ្រោមជ្រែងពីមនុស្សស្រី យើងក៏មិនចង់បានដែរ..ហ៊ឹស! ផ្ដេសផ្ដាសបំផុត" ជុងហ្គុកគ្រវាសដៃដើរចេញ តែចុងនាឡិកាគេក៏ជ្រុលទៅមុតនិងខ្មងដៃនាងបន្តិច ឈាមហូរចេញមករិចៗតែមាល៍លីននាងក៏លើកវាយកមកបឺតឈាមស្រាលៗ។
"ខ្ញុំថាមាល៍លីនមិនចាំបាច់ពាក់ពន្ធ័ទៀតនោះទេ"
"អត់ទេ! ខ្ញុំនឹងទៅនិយាយជាមួយលោកម្ចាស់ ខ្ញុំជឿថាលោកម្ចាស់នឹងព្រមស្ដាប់ហេតុផលខ្ញុំ" មាល៍លីនអោនក្បាលគោរពលោករដ្ឋមន្ត្រីនិងកូនប្រុសរួចនាំខ្លួនចេញទៅតាមអ្នកខឹងញាំងៗមុននោះបាត់ទៅ ហ្វ្រេដឯណោះក៏នៅឈរមើលនាង តែភ្នែកក៏ចេះតែដៀងមើលជុំវិញបន្ទប់មិនឈប់ទាល់តែសោះ។
"នេះនាងល្អិតនោះមិនមកតាមចៅហ្វាយស្រីទេហ្អេស៎?"
"មួយថ្ងៃៗរកតែស្រី អាកូនកំហូច" លោករដ្ឋមន្ត្រីងាកមើលកូនប្រុសរួចក្រវីក្បាលទាំងហួសចិត្ត។

(លោកម្ចាស់! លោកម្ចាស់ឈប់សិន..)
"ឈប់..ហ៊ឺ..ហ៊ឹស" លឺសំឡេងនាងហៅ គេក៏ដើរកាន់តែលឿន មាល៍លីនក៏មិនបោះបង់ព្យាយាមប្រមូលកម្លាំងរត់ទៅតាមស្វាមីចិត្តខ្មៅនោះជាប់មិនលែង តាមរហូតដល់បានឱកាសចាប់ដៃគេជាប់ឲ្យឈប់។
"មករកស្អី? ចង់ឲ្យយើងវ៉ាត់ទៀតមែនទេ?" ជុងហ្គុកស្ដីបន្ទោសនាង តែភ្នែកក៏មើលទៅនាងដែលកំពុងតែហត់គឃូសសឹងតែដាច់ខ្យល់នោះ មាល៍លីនងើបមើលមុខស្វាមីបន្តិចរួចជំទើតជើងឡើងខ្ពស់។
ជុប៎!
គ្រប់យ៉ាងហាក់គាំងស្ញេញមួយរំពេចដែលនាងទម្លាក់ស្នាមថើបមួយខ្សឺតនៅលើថ្ពាល់ជុងហ្គុក សូម្បីតែម្ចាស់ខ្លួនខាងប្រុសក៏គាំងនិយាយអីមិនចេញដូចគ្នាដែរ មាល៍លីនដកមាត់ពីការថើបថ្ពាល់គេ តែដៃនៅកាន់មុខគេជាប់។
"នាងកំពុងធ្វើឆ្កួតស្អី មាល៍លីន?"
"ឲ្យខ្ញុំទៅធ្វើការងារនោះទៅបានទេ? ខ្ញុំសន្យាថារួចការងារពេលណា ខ្ញុំនឹងមិនជំទាស់ជាមួយលោកម្ចាស់ មិនចង់ទៅណាទៀត ហើយធ្វើតាមលោកម្ចាស់គ្រប់យ៉ាងទាំងអស់" មាល៍លីនហាមាត់សន្យាតាពាស តែអ្នកដែលស្ដាប់នោះក៏មើលមកនាងដូចជាកត់ទុក្ខ គេញញឹមចុងមាត់រួចស្រវ៉ាទាញចង្កេះនាងមកអឹបនឹងខោរបស់គេ ប្រើត្រឹមតែដៃម្ខាងប៉ុណ្ណោះ។
"ធ្វើគ្រប់យ៉ាងអញ្ចឹងហ្អេស៎?"
"ចាស៎" មាល៍លីនឆ្លើយតបទាំងមិនស្ទាក់ស្ទើរសោះ។
"មកវិញយើងចង់បានកូនមួយគូ"
"ហ្អាស៎? ថា..ថាម៉េច?"
"បើនាងប្រកែកយើងនឹងថែមមួយគូទៀត ហើយយើងក៏មិនឲ្យនាងទៅធ្វើការស្អីដែរ!" គេមិននិយាយតែសម្ដី មាត់ក៏ទម្លាក់មកឈ្លីនឹងចុងច្រមុះមាល៍លីនតិចៗនាំឲ្យនាងកាន់តែព្រឺព្រួច។
-
ព្រឺដែរបាត់ ហ៊ឹកៗ

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now