ភាគទី៥៥

774 34 0
                                    

មុននិយាយអីថូវចាំថាជញ្ជាំងមានភ្នែកមានត្រចៀកណាលោកម្ចាស់

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៥

ការឈ្លោះទាស់ទែងគ្នារវាងមាល៍លីននិងស្វាមីក៏នៅបន្តឃ្លាំមើលជាប់ពីសំណាក់អ្នកដែលបានលឺចែដន្យមុននោះ ដេនឌ្រីក៍គេមិនបានបញ្ចេញតែក៏នៅឈរចំហៀងផ្ទះចាំស្ដាប់ការសន្ទនារវាងពួកគេ។
(អ'ហែម! នាយមកទីនេះមានការអី?)
ខណៈកំពុងតែលាក់កំបាំងចង់ស្ដាប់អ្វីដែលប្ដីប្រពន្ធគេនិយាយគ្នា សំឡេងមនុស្សម្នាក់ក៏បន្លឺឡើងពីមាត់ទ្វារផ្ទះខាងក្រោយ ដេនឌ្រីក៍ក៏ងាកភ្នែកមើលទើបឃើញថាគ្មាននរណាក្រៅពីស្រីឆ្នាស់ដែលធាក់រំលើងទ្វារគេកាលពីថ្ងៃមុននោះ អាចជាសំណាងល្អដែលដេនដាលីនាងនៅទ្វារខាងក្រោយហើយក៏ប្រទះឃើញដេនឌ្រីក៍ឈរអើតលើមនៅទីនោះទើបបានជានាងចេញមកហើយផ្ដល់ជាសំឡេងលឺៗដូចជាឲ្យដំណឹងទៅបងប្រុស។
"យើងក៏ដើរល្បាតតាមទម្លាប់នោះអី!" ដេនឌ្រីក៍ឆ្លើយតបបែបហីៗដាក់ដេនដាលី មុននិងងាកភ្នែកមើលទៅមាល៍លីននិងស្វាមី តែងាកទៅម្ដងនេះក៏បាត់មិនឃើញពួកគេនៅទីនោះទៀត ក្នុងចិត្តគេក៏ខឹងមិនស្ទើរព្រោះគេមិនទាន់បានដឹងសាច់ការស្អីផង ស្រីម្នាក់នេះក៏មករំខានគេបាត់។
"ដើរល្បាតគេក៏ដើររហូត មិនមែនដើរហើយឈប់ឆ្កឹងដូចជាលោកឯងហ្នឹងទេ!" ដេនដាលីនាងមិនបានខ្លាចរិទ្ធិអំណាចរបស់ប្រុសម្នាក់នេះអីបន្តិចទេ គេហីៗដាក់នាង នាងក៏ស្ដីឲ្យគេប'ប៉ោចវិញដូចគ្នា ដេនដាលីលើកដង្កៀបឡើងមកកៀបសក់ខ្លួនឯងឡើងខ្ពស់រួចស៊កស្បែកជើងចេញទៅមើលគេដល់របងតែម្ដង។
"មករកស្អី? ចង់ល្បាតដែររឺយ៉ាងមិច?"
"បើគិតប្រាក់ខែឲ្យក៏នឹងទៅល្បាតជាមួយ"
"នាងមុខលុយ!"
"នរណាដែលថាមិនស្រឡាញ់លុយ? សូម្បីតែលោកឯងនិងកូនចៅក៏រស់នៅនឹងលុយដែរមិនអញ្ចឹង?" ដេនដាលីកាន់តែនិយាយដេនឌ្រីក៍ក៏កាន់តែមួរម៉ៅក្ដៅក្រហាយថែមទៀត គេមិនដែលជួបប្រទះស្រីស្អី គ្មានភាពទន់ភ្លន់ មិនចេះចាញ់ហើយថែមទាំងសម្ដីធំហួសមាឌបែបនេះទៀត។
"យើងគ្មានស្អីនិយាយជាមួយនាងទេ!" ដេនឌ្រីក៍ក៏ជ្រើសជាអ្នកចាកចោលសន្ទនាមុនគេ នាយលើកកាំភ្លើងឡើងស្ពាយរួចដើរចេញទៅទុកឲ្យដេនដាលីនៅឈរច្រត់ចង្កេះស្ដីឲ្យគេពីក្រោយឡែតៗ។
"ខ្ញុំក៏គ្មានស្អីនិយាយជាមួយលោកឯងដែរ ហ៊ឹស" ដេនដាលីនាងក៏ស្អប់ មនុស្សប្រុសស្អីកំសាកមិនចេះប្រឈមមុខនឹងទទួលការពិត ក្រៅពីមានមាឌមាំ កាន់អាវុធតាមខ្លួន មានកូនចៅឆ្វេងស្ដាំ នាងគ្មានសង្កេតឃើញភាពខ្លាំងអ្វីផ្សេងរបស់គេទេ ស្រីតូចពេបមាត់ជ្រក់ជ្រេញដេនឌ្រីក៍រហូតទាល់តែគេចេញផុតទើបនាងចូលមកក្នុងផ្ទះវិញ។
"នេះសំណាងហើយដែលខ្ញុំចេញទៅទាន់ កុំអីក៏បែកការណ៍អស់ បងប្រុសហ្នឹងក៏អ៊ីចឹង និយាយម្ដងៗសំឡេងលឺដូចសុីម៊ាំងឡាន" ដេនដាលីចូលមកដល់ក្នុង ពីរនាក់ប្ដីប្រពន្ធដែលឈ្លោះទាស់ទែងគ្នាមុននោះក៏បង្ហាញខ្លួនល្មម គ្រាន់តែលឺសំឡេងដេនដាលីភ្លាម ជុងហ្គុកក៏ងាកឃើញថាដេនឌ្រីក៍កំពុងតែលបស្ដាប់ហើយប្រញាប់អូសដៃមាល៍លីនចូលមកក្នុងផ្ទះជាបន្ទាន់។
"យើងអរគុណឯងហើយនាងច្រម៉ក់"
"ឲ្យមេដៃពីរមក" ដេនដាលីបញ្ជាបងប្រុសទាំងទឹកមុខញឹមៗហាក់ដូចជាលេងផងមែនទែនផង ជុងហ្គុកក៏ក្រវីក្បាលតិចៗរួចបែរមើលទៅអ្នកដែលនៅឈរក្បែរខ្លួនឯណេះវិញ។
"ខ្ញុំគិតថាពួកយើងត្រូវតែប្រយត្ន័ខ្លួនជាងនេះ ដេនឌ្រីក៍ច្បាស់ជាបានលឺអ្វីដែលពួកយើងនិយាយខ្លះហើយ" មាល៍លីននាងមិនបានលេងសើចអ្វីនោះឡើយ នាងបង្ហាញទឹកមុខស្ងួតហាក់ដូចជាកំពុងតែគិតច្រើននឹងរឿងដែលកំពុងតែកើតឡើងនោះ។
"ផែនការណ៍កំពុងតែដំណើរការល្អ យើងមិនអាចឲ្យវាខូចបានដោយងាយៗនោះទេ.." ជុងហ្គុកគេក៏គិតពីរឿងទាំងនោះមិនចាញ់មាល៍លីនដែរ នាយងាកមើលទៅទ្រនិចនាឡិកាប៉ោលមុននិងរឿងខ្លះលោតចូលមកក្នុងខួរក្បាលគេ។
"ដេនឌ្រីក៍អាចនឹងគិតមិនល្អគ្រប់ពេល អ៊ីចឹងយើងក៏ត្រូវតែដឹងពីគេគ្រប់ជំហាន បងដឹងហើយ! បងនឹងទៅនិយាយជាមួយគេហើយធ្វើយ៉ាងណាឲ្យគេទុកចិត្ត"
"ខ្ញុំថាបងប្រុសនៅឲ្យស្ងៀមសិន! គេតែងតែដើរល្បាតបែបនេះរាល់យប់មែនទេ?" សុខៗដេនដាលីនាងក៏ស្រាប់តែសួរនាំបងប្រុសនាងពីរឿងយាមល្បាតនេះ ជុងហ្គុកក៏មិនបានឆ្លើយតែងក់ក្បាលជំនួស ដេនដាលីក៏ច្បូញមាតរួចញញឹមឡើងបន្តិច។
"ខ្ញុំដឹងហើយថាគួរធ្វើបែបមិចនោះ!" ដេនដាលីនាងក៏ស្រាប់តែញញឹមរួចងាកមើលទៅបងប្រុសបន្តិច ជុងហ្គុកគេមើលមកនាងហាក់មិនយល់ តែមាល៍លីនជាស្រីដូចគ្នា គ្រាន់តែដេនដាលីសួរនាំបែបនោះមកនាងក៏យល់តែម្ដង។
"បងថាដាលីក៏ប្រថុយអីណា យើងមិនដឹងថាដេនឌ្រីក៍នោះគេអាក្រក់ដល់កម្រិតណាផង ម៉្យាងពួកបងនឹងរកផែនការផ្សេងឲ្យបាន បងមិនឲ្យដាលីទៅរងគ្រោះបែបនោះទេ"
"អូយ៎! បងថ្លៃ..បងនៅតែផ្ទះគេងអោបបងប្រុសហើយបង្កើតក្មួយស្អាតៗឲ្យខ្ញុំមក ខ្ញុំក៏នឹងសប្បាយចិត្តពេកហើយ"
"បង្កើតក្មួយស្អាតៗហ្អេស?"
"យ៉ាងមិច?មិនទុកចិត្តហ្អេស៎? មើលមុខប្ដីនាងទៅមើលសង្ហាថ្នាក់ហ្នឹងបើកើតកូនមកមិនស្អាតវាដូចជាមិនសម"
"ខ្ញុំចង់ក្អួត..អ៊ួក" មាល៍លីននាងបញ្ចេញកាយវិការចង់បញ្ចើចបញ្ចើរគេ តែជុងហ្គុកក៏លូកដៃទាញចង្កេះនាងរួចញញឹមចុងមាត់បន្តិច។
"យើងជួយឲ្យនាងក្អួត៩ខែបាន ឲ្យតែនាងចង់.."
"ឡប់!"
-
៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀតណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now