ភាគទី៤១,៤២

1K 42 1
                                    

អាវភ្លៀងទេវតាក៏ការពារប្ដីកូនមិនបានដែរ ឲ្យតែគេចង់ ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤១,៤២

"ក្មេងល្ងង់" កាន់តែស្ដាប់នាងនិយាយ ជុងហ្គុកគេក៏កាន់តែហួសចិត្ត កាន់តែហួសចិត្តលាយឡំនិងចង់សើចទៀតនោះគឺក្រឡេកទៅឃើញនាងល្អិតមាល៍លីននោះឈរធ្វើមុខមីងម៊ាំងហើយពាក់អាវភ្លៀងទៀតនោះ។
"មិននិយាយអី គិតតែពីសើច លោកម្ចាស់កំពុងតែសើចចំអកឲ្យខ្ញុំមែនទេ?" ខណៈដែលគេសើច មាល៍លីននាងក៏បែរជាមានអារម្មណ៍ដូចជាមិនស្រណុកចិត្ត នាងមើលទៅគេដូចជាកំពុងតែទុកនាងជាតួកំប្លែង តួដែលលេងឲ្យគេមើលដោយមិនគិតថ្លៃ បម្រើគេមិនគិតថ្ងៃល្ងាចថែមទៀត ជុងហ្គុកក៏នៅឈរស្ងៀមមិនផ្លាស់ទីទៅណា គ្រាន់តែគេប្រែទឹកមុខពីសើចកក្អឹកមកជាធម្មតាវិញប៉ុណ្ណឹង។
"ខ្ញុំទៅសម្អាតផ្ទះបន្តហើយ" មាល៍លីនកាលបើអ្នកម្ខាងទៀតមិននិយាយអ្វីតបសោះ នាងក៏ស្រវ៉ាដោះអាវភ្លៀងចេញរួចមូលវាបោះទៅម្ខាង ដើរតាំងៗចេញដូចជាអ្នកខឹងសម្បារខ្លាំងខុសពីធម្មតា។
"នែ! ស្រីម្នាក់នេះ..ងរខុសរឿង" ជុងហ្គុកហាមាត់ហៅមាល៍លីន តែក៏មិនភ្លេចលួចអស់សំណើចបន្តិចដែរ រឿងដែលនាងធ្វើមុននេះវាជាការចងចាំមួយដែលកំប្លែងជាងគេសម្រាប់គេនឹងនាង។
ជុងហ្គុកឈរអស់សំណើចមួយភ្លែត គេក៏លើកទូរសព្ទ័ឡើងរួចទាក់ទងទៅកាន់នរណាភ្លាម នាយបោះជំហានចូលទៅខាងក្នុងតាមផ្លូវដែលមាល៍លីនចូលទៅតាមមុននោះ គេមកដល់បន្ទប់ដែលមានទ្វារឈើធម្មតា តែការតុបតែងដែលនៅក្នុងនោះខុសដាច់។
ជុងហ្គុកបោះជំហានចូលមកកាន់បន្ទប់ដែលមានតែប្រពន្ធ័ទាក់ទងបែបLED អ្វីដែលពួកគេដឹកជញ្ជូនចូលមកមុននោះមិនមែនមានតែគ្រែពួកគេនោះទេ តែមានគ្រប់គ្រឿងប្រដាប់ដែលគេត្រូវការក្នុងពេលនៅស៉ើបអង្កេតពីដេនឌ្រីក៍នៅទីនោះ។ ជុងហ្គុកបោះជំហានឈានចូលទៅខណៈភ្នែកងាករ៉េមើលសកម្មភាពគ្រប់យ៉ាងនៅក្នុងភូមិតំបន់ដែលពួកគេរស់នៅនោះ ត្រឹមតែមួយរសៀលគេក៏ដើរដាក់កាំមេរ៉ាបង្កប់ស្ទើរតែគ្រប់កន្លែងទាំងអស់ ពេលនេះវាជាឱកាសតែមួយប៉ុណ្ណោះដែលគេអាចធ្វើបាន គេក៏នឹងធ្វើវាឲ្យបានល្អបំផុត។
"លោកម្ចាស់ធ្វើបែបនេះមិនខ្លាចថាដេនឌ្រីក៍គេនឹងចាប់បានទេហ្អេស៎? ខ្ញុំចង់និយាយថាផ្ទះនេះគេមានសិទ្ធិអាចចេញចូលបានជានិច្ចឲ្យតែគេចង់" ជុងហ្គុកចូលមកដល់ក៏មានសំឡេងស្រាលពីមាត់អ្នកកំពុងតែរៀបចំពូកគ្រែឯណោះ ជុងហ្គុកក៏ងាកមើលផែនខ្នងនាងរួចក្រពាត់ដៃទៅក្រោយ មុននិងបោះជំហានឈានចូលទៅរកមាល៍លីន ស្រីតូចនៅស្ងៀមមិននិយាយអី ដៃព្យាយាមកាចប្រមូលរបស់ដែលត្រូវយកបោករួចប្រញាប់គេចមុខស្វាមីភ្លាម តែនាងគិតថាអាចគេចចេញពីបុរសកំណាចម្នាក់នេះងាយៗហ្អេស៎?
"គិតចង់គេចមុខយើងអ៊ីចឹងហ្អេស៎?"
"នៅផ្ទះជាមួយគ្នាមិនប្រាកដថាត្រូវនៅជួបមុខគ្នារហូតឯណា?"
"តែនរណានៅផ្ទះជាមួយយើង យើងត្រូវជួបមុខនឹងឃើញមុខទាំងអស់ វាជាច្បាស់ វាជាបញ្ជារបស់យើង ស្ដាប់បានរឺក៏អត់មាល៍លីន?" ជុងហ្គុកនិយាយច្បាស់ៗខណៈដៃម្ខាងចាប់ដើមដៃមាល៍លីនជាប់ នាងតូចក៏មិនបាននិយាយអី រង់ចាំដល់គេអស់សេចក្ដីត្រូវនិយាយ ទើបនាងលើកវាសដៃគេចេញទាំងកម្រោលតែម្ដង។
"ចាស៎ លោកម្ចាស់ធំជាងនរណាៗទាំងអស់ លោកម្ចាស់អាចសូម្បីតែបញ្ជានឹងគ្រប់គ្រងជីវិតអ្នកគ្រប់គ្នា ខ្ញុំដឹងច្បាស់" មាល៍លីនឆ្លើយតបទៅគេដោយប្រើឃ្លាប្រយោគដាក់បន្ទុកថាគេជាមនុស្សផ្ដាច់ការ ជុងហ្គុកមិនបានតបតរថាអ្វីនឹងនាង ទុកឲ្យនាងកងសម្លៀកបំពាក់ចេញទៅបោកអស់ គេនៅឈរស្ងៀមមើលផែនខ្នងនាងរួចក៏គិតពីរឿងខ្លះ។
"មិនដែលមាននរណាហ៊ានតវ៉ា មិនដែលមាននរណាហ៊ានស្ដីថាឲ្យយើង ហើយយើងក៏មិនដែលមានអារម្មណ៍ដឹងខុសជាមួយនរណាទេពីមុនមក.. តែនេះ... មាល៍លីននាងជាស្អី? នាងធ្វើស្អីលើអារម្មណ៍យើង?" ជុងហ្គុកពោលតិចៗតែម្នាក់ឯង គេមិនយល់ពិតមែន ហេតុអីក៏គេហាក់ដូចជាបង្កើតអារម្មណ៍និងមានមនោសញ្ចេតនាជាមួយស្រីនេះម៉្លេះ? ទាំងដែលកាលពីមុនគេស្អប់នាងសឹងតែអាចសម្លាប់នាងបានទៅហើយ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now