ភាគទី៥៧

781 37 0
                                    

បន្តភាគយើងទៀត

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៧

ភ្លើងនៅតែបន្តឆេះ ប្រជាជននៅខាងក្រៅមិនអាចជួយអ្វីបានច្រើនក្រៅពីជួយគ្នាទាញទុយោបាញ់ពីសួនខាងមុខផ្ទះពួកគេរៀងៗខ្លួន ដេនដាលីក៏ធានាខ្លួននៅមើលការខុសត្រូវដេននី លួងលោមគេដូចជាខ្លួនឯងរឹងមាំណាស់ ទាំងដែលការពិតអារម្មណ៍នាងទាំងអស់ហោះហើរទៅតាមបងប្រុសដែលចូលទៅខាងក្នុងនោះអស់ទៅហើយ។
ឌ្រឹប!
"មាល៍លីន?"
"មាល៍??" សំឡេងស្រែកហៅបន្លឺចេញពីមាត់អ្នកដើរចូលកាត់ភ្លើងដែលកំពុងតែឆេះរោលរាលក្នុងផ្ទះ បន្ទះឈើក្រាស់ៗធ្លាក់មកម្ដងបន្តិចៗនាំឲ្យគេពិបាកក្នុងការឆ្លងកាត់ ជុងហ្គុកចំណាយពេលមិនតិចនាទីទេទម្រាំបានមកដល់ផ្ទះកណ្ដាល ជើងមាំទម្លាក់ជាន់ឈើដែលឆេះពណ៌ក្រហមរងាលហាក់មិនខ្លាចរអាថាវានឹងរលាកអីបន្តិចឡើយ ព្រោះអ្នកដែលគេបារម្ភពេលនេះមិនមែនជាខ្លួនឯងឡើយ តែជាស្រីម្នាក់ដែលគេដង្ហោយហៅនោះទៅវិញទេ។
"មាល៍.."
(ខាង..ហ៊ឹស ខាងណេស៎)
ខណៈចិត្តកំពុងតែតក់ក្រហល់ជាខ្លាំង ពេលនោះក៏មានសំឡេងមនុស្សម្នាក់បន្លឺឡើងពីផ្ទះបាយមក ជុងហ្គុកក៏មិនបង្អង់ប្រញាប់ជ្រៀតចូលទៅកាន់ទីនោះ តែគ្រាន់តែគេឈានបានប៉ុន្មានជំហានក៏មានវត្តមានមនុស្សម្នាក់គ្រាប្រពន្ធគេចេញមក។
"យកនាងចេញទៅមុនទៅ.. នាងសន្លប់បាត់បង់ស្មារតីហើយ អឹស" មិនចាំដល់អ្នកជួយគ្រានោះនិយាយចប់ ជុងហ្គុកក៏ចូលទៅកញ្ឆក់ទាញរាងកាយមាល៍លីនពីដៃគេ រួចលើកនាងបីឡើងទាំងមិនងាកភ្នែកមើលអ្នកគ្រាប្រពន្ធគេចេញមកនោះសោះ។
"អ..អឹស ហ៊ឹស" កាលបើជុងហ្គុកយកប្រពន្ធគេចេញទៅបាត់ នាយដែលជាអ្នកជួយគ្រានាងមុននោះក៏បែរជាខ្សត់ខ្សោយកម្លាំងក្នុងខ្លួនជាពន់ពេក តែគេក៏មិនចុះចាញ់នឹងជម្នះអូសជើងនាំកាយខ្លួនឯងចេញទៅក្រៅផ្ទះទាំងងងឹតងងុលភ្នែក។
...
"នោះពួកគេ! មាល៍លីននិងជេខេ..មាល៍លីននឹងជេខេមកហើយ" ការរង់ចាំត្រូវបានបញ្ចប់កាលបើអ្នកភូមិម្នាក់ស្រែកទាំងអំណរពេលឃើញជុងហ្គុកបីប្រពន្ធគេចេញមក ដេននីឯណោះគេក៏ប្រញាប់រត់ទៅរកម្ដាយ គ្រប់គ្នាក៏រីករាយដែលបានឃើញប្ដីប្រពន្ធមួយគូនេះគ្មានរឿងអីកើតឡើងធ្ងន់ធ្ងរ គ្រប់គ្នាក៏មិនបានចាប់អារម្មណ៍ដឹងថាក៏មានមនុស្សម្នាក់កំពុងតែអូសជើងនាំខ្លួនក្នុងសភាពអាវដាច់រហែកមានរបួសស្នាមចេញមកម្នាក់ទៀត មានតែដេនដាលីម្នាក់ប៉ុណ្ណោះដែលឃើញគេនិងប្រញាប់រត់ចូលទៅរក។
"លោក?"
"អេ៎! លោក..លោកយ៉ាងមិចហ្នឹង?" គ្រាន់តែក្រឡេកឃើញនាងល្អិតជាកូនចៅថ្មោងថ្មីគេចូលមក ដេនឌ្រីក៍ក៏ស្រាប់តែទន់ជើងដួលអុកនិងស្មៅមួយគំហុក ដេនដាលីមិនបង្អង់ប្រញាប់រត់ចូលទៅរួចជួយគ្រាលើកគេឡើងផុតពីស្មៅ នាងក្រឡេកមើលទៅភ្នែកស្លក់របស់នាយរួចក៏មើលទៅបបូរមាត់ដែលព្យាយាមហើបនិយាយប្រាប់តិចៗ។
"យើងមិនបានធ្វើទេ! យើងមិនធ្លាប់ធ្វើអ្វីនរណាទេ ហ៊ឹសៗ"
"បិទមាត់ទៅ..ចង់និយាយទាល់តែអស់កម្លាំងស្លាប់រឺយ៉ាងមិច? អឹស.." ដេនដាលីនាងមិនយកត្រចៀកស្ដាប់ គេកំពុងតែមានរបួសធ្ងន់រកតែសន្លប់ទៅហើយ នាងបែរគ្រាគេរួចពឹងឲ្យអ្នកភូមិជួយទប់គេ ស្រីតូចមិនបង្អង់យូរក៏ប្រញាប់រត់ទៅទាញយកម៉ូតូបងប្រុសគេមួយគ្រឿងទៀតចេញមក បងប្រុសនាងចេញទៅក្រៅអាចមានឡានសង្គ្រោះមកជួយទាន់ តែប្រុសម្នាក់នេះគេគ្មាននរណាជួយទេក្រៅពីនាង។
"អឹស! លូសុី.."
"នៅឲ្យស្ងៀម! តោងចង្កេះខ្ញុំឲ្យជាប់" នាងតូចកាលបើដេនឌ្រីក៍អង្គុយស៊ុបនាងក៏ប្រញាប់មួលហ៊្គែររួចឌុបគេចេញបាត់ពីទីនោះ។ ការចេញទៅរបស់ពួកគេក៏ស្ថិតនៅក្រោមការឃ្លាំមើលរបស់មនុស្សម្នាក់ មនុស្សដែលហាក់ដូចជាមានពិរុទ្ធទើបមិនហ៊ានទៅឈរមើលជិត ដំបូងគេក៏ហាក់មិនប្រាកដចិត្តតែកាលបើឃើញមានមនុស្សដឹកដេនឌ្រីក៍ចេញគេនោះក៏ញញឹមភ្លាម។
"គ្រប់យ៉ាងតាមផែនការហើយទាន៎"
(ល្អណាស់)
សំឡេងមនុស្សម្នាក់ស្ដាប់មើលទៅមិនសូវច្បាស់តែអ្វីដែលគេអាចកត់សម្គាល់បាននោះគឺសំឡេងមួយនោះជាសំឡេងរបស់មនុស្សប្រុស អាចជាអ្នកដែលនៅពីក្រោយរឿងគ្រប់យ៉ាងទាំងនោះ។

ម៉ោង៩និង៣០នាទីយប់
ដូចជាអ្វីដែលដេនដាលីស្មានមិនខុស គ្រាន់តែជុងហ្គុកចេញមកក្រៅភ្លាម ក៏មានឡានមួយបើកមកយ៉ាងលឿនស្លេវកាលបើគ្រាន់តែនាយខលមួយរ៉ឺងប៉ុណ្ណោះ គេជូនយកមាល៍លីនមកមន្ទីរពេទ្យហើយក៏ឲ្យនាងសម្រាកយកកម្លាំងតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ខណៈមាល៍លីនលក់ស្កប់ស្កល់ក្នុងដំណេក អ្នកដែលបីនាង យកនាងមកពេទ្យនោះក៏នៅអង្គុយជ្រឹមចិញ្ចើមបង្ហាញភាពមិនសប្បាយចិត្តនឹងខឹងចិត្តជាពន់ពេក។
"វាដូចជាហ៊ានពេក នេះវាហ៊ានប្រមាថជីវិតប្រពន្ធយើងទៀតមែនទេ? អា..ដេនឌ្រីក៍" ជុងហ្គុកសង្កត់សំឡេងធ្ងន់ត្រង់ឈ្មោះរបស់អ្នកដែលគេឃើញគ្រាប្រពន្ធគេនាពេលនោះ ការខឹងសម្បារហួសហេតុរបស់គេក៏ធ្វើឲ្យអ្នកដែលដេកលង់លក់ជ្រឹមចិញ្ចើមតិចៗហាក់ដូចជាបង្ហាញពីភាពរំខានជាខ្លាំង ជុងហ្គុកមិននៅស្ងៀមក៏ប្រញាប់លូកដៃប៉ះអង្អែលក្បាលមាល៍លីន លួងលោមនាងឲ្យគេលង់លក់ទៅវិញ មុននិងងាកភ្នែកមើលមកបុរសចំណាស់ដែលកំពុងតែអង្គុយស្ដាប់គេឯណោះវិញ។
"ពួកយើងសោកស្ដាយដែលប្រហែលឲ្យរឿងអស់ទាំងនេះកើតឡើងលើម៉ាដាមមាល៍លីនណាស់ បើដូច្នោះ លោកម្ចាស់គិតចង់ធ្វើបែបមិចទៅលើពួកអាដេនឌ្រីក៍នោះ?" សំនួរហាក់គ្មានចម្លើយតប ជុងហ្គុកងើបភ្នែកមើលទៅលោករដ្ឋមន្ត្រីបន្តិចរួចក្រោកបែរដើរទៅមាត់បង្អួច ឈរក្រពាត់ដៃដោយស្ងៀមស្ងាត់បំផុត។
"ទុកវាកាន់តែយូរ! វាក៏កាន់តែគ្រោះថ្នាក់ ចាត់ការវាយបំបែកសំបុកពួកវាទៅ អ្នកណានៅខាងយើងឲ្យវាមានទោសស្រាល បើអ្នកណាប្រឆាំងមិនងើបក្បាលចាប់វាដាក់ក្នុងគុកឲ្យអស់ទៅ" ការបញ្ជារបស់ជុងហ្គុកម៉ាត់ៗលះៗនាំឲ្យលោករដ្ឋមន្ត្រីញញឹមជាប់មាត់ គាត់ងក់ក្បាលរួចក្រោកកាន់កាបូបដៃជាប់ខ្លួនបំណងចង់ចេញ។
"លោកម្ចាស់ចំជាមានបញ្ញាញាតិល្អមែន ខ្ញុំពេញចិត្ត" លោករដ្ឋមន្ត្រីអោនគំនាបដាក់នាងបន្តិច រួចក៏ចេញទៅបាត់ សល់តែជុងហ្គុកដែលឈរក្រពាត់ដៃចងចិញ្ចើមមិនបាត់សោះ។
(ឯងចប់ហើយអាដេនឌ្រីក៍! យើងនឹងបំបាក់ចង្កូមឯងឲ្យទាល់តែអស់)

៥០០ ៥០នាទីអេតមីនផុសមួយភាគទៀតណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now