ភាគទី១៩

1K 44 0
                                    

បែកការណ៍រឿងបន្លំខ្លួន តិចផ្ដៅឡើងខ្នងទៅនាងអូន?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១៩

គ្រាន់តែការបំផ្ទុះលាន់ផាំងបន្លឺត្រឹមមួយសំឡេងមុននោះ ក៏ធ្វើឲ្យអ្នកដែលកំពុងតែសម្រាកលំហែ ហៀបនឹងពិសារអាហារដែលនាងផ្ញើមកទៅហើយនោះបរិភោគលែងចូល គេទុកអាហារគ្រប់យ៉ាងចោលនៅលើតុ រួចនាំខ្លួនចេញមកទាំងបន្ទាន់ជាទីបំផុត។
"លោកម្ចាស់..ត្រូវការឲ្យខ្ញុំប្រាប់អ្នកនៅខាងនោះទេ?"
(លោកម្ចាស់..ហ៊ឹក)
ដំណើរបោះជំហានញាប់ស្អេករបស់នាយក៏ឈប់ឆ្កក់ កាលបើបានវត្តមានរបស់អ្នកដែលខលមកមុននោះស្រាប់តែមកដល់ទីនោះ ហើយនាងក៏មិនបានមកតែម្នាក់ឯងនោះដែរ នាងបែរជានាំមនុស្សម្នាក់មកជាមួយទៀត។
"ហ្វាន៍លីង!" ទោះជានាងមិនមកតែម្នាក់ឯងមែន តែជុងហ្គុកគេក៏ចាប់អារម្មណ៍តែទៅលើនាង អ្នកផ្សេងគេមិនបានខ្វល់នោះទេ គេដើរហួសចូលមករកលីងរួចស្រវ៉ាចាប់ស្មានាងជាប់ ច្របាច់ណែនដល់ថ្នាក់នាងក្របួចមាត់ព្រោះឈឺខ្លួន។
"លោកឧត្តមសេនីយ៍..នាងឈឺ.."
"ហ្វ្រេដ! កុំលូកមាត់.."
"លីងនិយាយមកថាម៉ាដាមឯងនៅឯណា? យើងសួរថាមាល៍លីននៅឯណា?" ការចាប់ច្របាច់ដៃប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ គេថែមទាំងស្រែកគំហកដាក់នាងមួយទំហឹងទៀតផង ហ្វាន៍លីងភ័យញ័រអស់ខ្លួនប្រាណ ដៃក៏លើកទូរសព្ទ័ឡើងបង្ហាញសារដែលនាងឆ្លើយឆ្លងជាមួយនិងចៅហ្វាយស្រី ជុងហ្គុកលូកដៃចាប់ទូរសព្ទ័នាងមកកាន់ ដៃច្របាច់កាន់ទូរសព្ទ័នាងសឹងតែរបើកថ្មចេញក្រៅទៅហើយ។
ផាំង! ហ្អាយ៎ ហ៊ឹកហ៊ឹក
ទូរសព្ទ័នាងនៅល្អស្អាត គ្រាន់តែធ្លាក់ចូលដៃចៅហ្វាយប្រុសមិនទាន់បាន៥វិនាទីស្រួលបួលផងក៏ត្រូវបែកខ្ទេចខ្ទីអស់ដោយសារកំហឹងមួយពេលរបស់ចៅហ្វាយប្រុសនោះ ហ្វាន៍លីងនាងស្រែកចាច៎ តែក៏ស្ងាត់មាត់ ព្យាយាមទប់ទឹកភ្នែកមិនហ៊ានប្រកែកតវ៉ាដែលសម្បត្តិផ្ទាល់ខ្លួននាងត្រូវបំផ្លាញ ព្រោះនាងធ្វើខុសអ្វីដែលចៅហ្វាយប្រុសបានប្រាប់ នាងសាកសមហើយនិងលទ្ធផលបែបនេះ។
"ពួកនាងហ៊ានណាស់ មានដឹងរឺអត់ ថាអ្នកដែលជំទាស់បញ្ជាយើងនឹងជួបលទ្ធផលបែបណា?" ជុងហ្គុកសម្រួលអារម្មណ៍គេរួចបោះសម្ដីប៉ុន្មានឃ្លាដែលធ្វើឲ្យទឹកចិត្តហ្វាន៍លីងធ្លាក់ដល់ចុងជើងតែម្ដង នាងជាអ្នកនៅភូមិគ្រឹះតាំងតែពីតូច ដូច្នេះច្បាប់ទម្លាប់ នាងដឹងច្បាស់ជាងនរណាៗទាំងអស់ តែសម្រាប់ម៉ាដាមនាងឯណោះ គាត់មិនបានដឹងនោះទេ ហើយបើតាមទឹកមុខរបស់ចៅហ្វាយប្រុសពេលនេះ នាងប្រាកដណាស់ថាចៅហ្វាយស្រីច្បាស់ជាមិនរួចខ្លួននោះទេ។
"ចៅហ្វាយ! ចង់ឲ្យពួកខ្ញុំទៅ-"
"មិនចាំបាច់ទេ! យើងទៅតែម្នាក់ឯងបានហើយ ឯងនៅទីនេះហើយនាំហ្វាន៍លីងទៅភូមិគ្រឹះមុនយើងទៅ.."
"ក៏ប៉ុន្តែចៅហ្វាយ..."
"គ្មានប៉ុន្តែស្អីទេ! យើងបញ្ជា.." ហៀបនឹងឈានជើងចេញទៅហើយ នាយក៏ឆ្លៀតបោះសម្ដីស្ដីថាឲ្យកូនចៅមិនបណ្ដាក់មាត់ថែមទៀត គ្រប់គ្នាក៏ស្ងាត់មាត់ឲ្យជ្រាប គ្មាននរណាម្នាក់ហ៊ានឆ្លើយតប ពួកគេមានតែឈរទ្រឹងសំឡេងមើលផែនខ្នងអ្នកកំពុងតែមានកំហឹងនោះដើរចាកចេញ។
"ចាំខ្ញុំជូននាងទៅវិញ.."
"មិនចាំបាច់ទេលោក ខ្ញុំអាចទៅដោយខ្លួនឯងបាន អរគុណដែលបានជូនមក" ហ្វ្រេដឃើញនាងតូចទទួលគំនាបខ្លាំងពេក គេក៏ស្នើខ្លួនចង់ជួយជូននាងត្រឡប់ទៅវិញ តែហ្វាន៍លីងក៏ហាមាត់បដិសេធ រួចអោនក្បាលគោរពលានាយកម្លោះភ្លាម ហ្វាន៍លីងក៏ត្រូវបានកូនចៅរបស់ជុងហ្គុកចាប់ក្រៀកដៃជាប់រួចនាំចេញទៅមុនបាត់ ហ្វ្រេដក៏មិនស្រួលចិត្តខ្លាំង តែក៏មិនអាចប្រឆាំងបញ្ជាបាន ព្រោះនៅទីនេះគ្មាននរណាហ៊ានជំទាស់នឹងឧត្តមសេនីយ៍ម្នាក់នេះទេ ប្រហែលជាមានតែមនុស្សស្រីម្នាក់ដែលធ្វើឲ្យគេចេញទៅរកទាំងកំហឹងហ្នឹងឯងដែលហ៊ាននោះ។

សំណង់អាណាធិបតេយ្យ..
ការនិយាយគ្នាត្រូវកាត់ផ្ដាច់នោះក៏ព្រោះតែម្ចាស់ទូរសព្ទ័ដៃម្ខាងទៀតទម្លាក់វាចូលក្នុងធុងទឹកព្រោះមិនចង់ឲ្យសំឡេងរំខានលឺឡើងនាំឲ្យអ្នកដែលកំពុងតែចេញបង្កបញ្ហានោះបានលឺ។ មាល៍លីនប្រញាប់គេចខ្លួនមកពួននៅខាងក្រោយផ្ទះដែលនាងស្នាក់។
ផាំងៗ
ស្នូរកាំភ្លើងបាញ់បោះសេរីក៏បន្លឺឡើងនៅចំពីមុខផ្ទះនាងដោយគ្មាននរណាម្នាក់ចូលមកបង្ក្រាបសោះ បែបនេះហើយទើបបានជាប្រជាជននៅតំបន់នេះខ្លាចរអា មិនហ៊ានសូម្បីតែការរស់នៅក្នុងផ្ទះខ្លួនឯង ព្រោះតែការរស់នៅទីនេះវាប្រថុយប្រថាននឹងគ្រោះថ្នាក់ខ្លាំងណាស់ សរសើរចុះដែលមាល៍លីននាងអាចទ្រាំរស់នៅបានដល់ទៅជាងពីរសប្ដាហ៍នោះ។
ប្រឹប!
ការថយក្រោយមិនប្រយត្ន័បូករួមនឹងភាពភ័យខ្លាចនាំឲ្យមាល៍លីននាងជ្រុលប៉ះជើងនឹងកេសក្បែរនោះ គ្រាន់តែសំឡេងប៉ុណ្ណឹងវាក៏ទាក់ទាញពួកខ្មាន់កាំភ្លើងឲ្យបែរមករកកន្លែងដែលនាងលាក់ខ្លួនភ្លាម។
មាល៍លីនក៏នៅស្ងៀមព្យាយាមអង្កុញខ្លួនឲ្យតូច បុរស៣នាក់ដែលកាន់កាំភ្លើងនោះក៏ចូលមក ពួកគេឃើញមានកេស ពួកគេក៏ញញឹមជាប់មាត់ ដៃម្ខាងកាន់កាំភ្លើងតម្រង់រួចក៏៖
ផាំង!
ស្ងាត់! មិនមានសំឡេងស្រែកអ្វីសោះ ពួកគេក៏ងាកមុខគ្នារួចក៏ច្បូញមាត់ ហាក់ដូចជាអ្វីដែលគេគិតគឺមិនមែនបែបនេះ។
(សង្ស័យតែជាកណ្ដុរទេ..)
(បានហើយ! ពួកយើងទៅរកទន្លេវិញទៅ នៅទីនេះមិនសប្បាយទេ)
គិតគ្នារួចស្រេចអស់ ពួកគេក៏នាំគ្នាកាន់កាំភ្លើងជាប់ដៃយកទៅជាមួយបាត់ អ្នកដែលពួនសម្ងំក្នុងកន្លែងបន្ដុបកេសឯណោះក៏កំពុងតែភាំង ត្បិតនាងត្រៀមខ្លួនទទួលក្ដីស្លាប់ទៅហើយ តែក៏បែរជាមានអ្នកមកបែរខ្នងពាំងឲ្យនាង មាល៍លីនបើកភ្នែកឡើង តែដៃក៏នៅខ្ទប់ត្រចៀកខ្លួនឯងទាំងទឹកភ្នែកស្រក់ចុះ បុរសដែលនាងគិតថាចង់ឲ្យនាងស្លាប់បំផុត ចុះហេតុអីក៏គេយកខ្លួនគេមកពាំងឲ្យនាងបែបនោះ?
"លោក..លោកម្ចាស់"
"ចូលចិត្តតែធ្វើរឿងឆ្កួតឡប់ នាំរឿងបំផុត" ជុងហ្គុកនិយាយយ៉ាងគម្រោះគម្រើយជាមួយនិងនាង តែមាល៍លីនក៏នៅស្ងៀម ដៃលូកទាញកូនកន្សែងចេញមកទប់ស្មាដែលមានឈាមស្រក់ចុះមកទាំងយំ។
"ហេតុអីក៏លោកម្ចាស់មកទីនេះ? ហ៊ឹក!"
"លោកម្ចាស់..លោកម្ចាស់បារម្ភពីខ្ញុំមែនទេ?"
"យើងមកបំពេញតួនាទីជាប្ដីប៉ុណ្ណោះ" ជុងហ្គុកនិយាយទាំងមិនមើលមុខនាង៕

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now