ភាគទី៤៩

831 39 0
                                    

ជីវិតប្ដីប្រពន្ធអ្នកលក់ដំឡូងក្លែងក្លាយមិនងាយស្រួលប៉ុន្មានទេ..

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៩

"បានហើយ! ហ៊ឺម.." ការថើបបែបតក់ក្រហល់ក៏ត្រូវបញ្ឈប់ដោយម្ចាស់កាយតូច មាល៍លីនលើកដៃរុញទ្រូងស្វាមីរួចខិតខ្នងបន្តិច នេះគេប្រុងធ្វើស្អីទាំងព្រឹកព្រលឹមហ្នឹង? ជុងហ្គុកគេមិនបានមានៈ តែក៏យល់ព្រមថយតាមការស្នើសុំរបស់នាង តែគេក៏មិនទាន់ទៅណាឆ្ងាយពីនាងដែរ ពោលគឺគេនៅឈរច្រត់ដៃសងខាងចង្កេះមាល៍លីនជាប់ ខណៈភ្នែកសំឡឹងមើលភ្នែកនាងមិនដក។
"នាងដឹងរឺអត់ថាមួយរយៈនេះនាងសម្ដីថ្លោសបែបណា? យើងមិនថាមិនមែនថាយើងអនុញ្ញាតទេណា៎"
"ខ្ញុំធ្វើខ្លួនធម្មតាតែរហូតហ្នឹងលោកម្ចាស់ ប្រហែលមកពីលោកម្ចាស់គិតច្រើនរឺគិតមិនល្អតែម្នាក់ឯងទេដឹង?"
"នាងល្អិត! អឹប.." ខណៈជុងហ្គុកលើកដៃម្ខាងឡើងបំណងចង់ខោកក្បាលនាង មាល៍លីនក៏ស្រាប់តែលូកដៃទាំងសងខាងអោបចង្កេះនាយជាប់ទាំងគ្មានមូលហេតុអ្វីទាំងអស់ គេក៏ឆ្ងល់ចង់សួរនាង តែមួយស្រប៉ក់មានសម្រឹបជើងមនុស្សចូលមកទើបគេដឹងថានាងធ្វើបែបនេះព្រោះតែមូលហេតុអី?
"អេ៎! នេះមិនគិតលក់ដូរអីទេបានជាបងអោបគ្នាជាមួយប្ដីលាក់លៀមបែបនេះ?"
"ពួកឯងមកហើយហ្អេស៎? មោះចូលអង្គុយសាឡុងផ្ដៅខាងក្នុងសិនមក" ជុងហ្គុកងាកបែរភ្នែកមើលការមកដល់របស់ពួកគេ តែនាយមិនទាន់បាននិយាយអីទេ មាល៍លីននាងក៏កាត់មុខមាត់គេដោយនាំពួកកូនចៅដេនឌ្រីក៍ទាំងនោះចូលទៅក្នុងផ្ទះ។
"ចង់ឲ្យខ្ញុំទៅទិញយកមកទេ?"
"មិនអីទេ! ពួកយើងយកបៀរនិងសូជូតាមដែលនាងប្រាប់ហើយ"
"បៀរ? សូជូ? នេះពួកគេមកផឹកទាំងព្រឹកហ្នឹងហ្អេស៎?" ទោះបីជាមាត់គេចង់និយាយខ្លាំងប៉ុណ្ណា តែជុងហ្គុកក៏ព្យាយាមប្រើសំឡេងតិចបំផុត អាចត្រឹមតែឲ្យអ្នកឈរក្បែរខ្លួនបានលឺនឹងដឹងពីការគិតរបស់គេ។
"ខ្ញុំជាអ្នកប្រាប់ពួកគេឲ្យមក ខ្ញុំចង់ដឹងរឿងពីពួកគេខ្លះ តែការថ្លោះធ្លោយនិយាយចេញមករបស់ពួកគេ មានតែប្រើវិធីមួយនេះ" មាល៍លីននាងដឹងថាជុងហ្គុកគេមិនពេញចិត្ត មិនចង់ឲ្យនាងប្រើវិធីទាំងអស់នេះទេ តែរាល់ការសម្រេចការងារនីមួយៗតែងតែត្រូវការ ការដោះដូរខ្លះ ស្រីតូចលូកដៃទាញករអាវស្វាមីរួចបិទឡេវឲ្យគេតិចៗ រួចងើបមើលភ្នែកគេទាំងស្នាមញញឹមជាប់លើផ្ទៃមុខ។
"ជឿជាក់ខ្ញុំ! ខ្ញុំនឹងមិនធ្វើឲ្យលោកម្ចាស់ខកបំណងនោះទេណា៎" មាល៍លីនបញ្ជូនសារយ៉ាងប្រាកដប្រជាទៅកាន់នាយ រួចនាងក៏ប្រញាប់ដោះអៀមពីចង្កេះ មួលដៃអាវទៅចូលហ្វូងជាមួយនិងគេតែម្ដង។
(មោះៗ អ្នកណានិយាយថាចង់ឲ្យខ្ញុំក្រឡុកស្រាឲ្យខ្លះ សន្យាថាបើមិនស្រវឹងមិនទៅផ្ទះទេណា៎)
(ល្អៗ..យើងរកតែបែបហ្នឹងហ្អេ៎!)
"ស្រីម្នាក់នេះ..ស្អីក៏នឹកឃើញដែរនរ៎ យើងតាមនាងមិនទាន់ពិតមែន ហ៊ឹស" ជុងហ្គុកឧទានឡើងតែម្នាក់ឯង មុននិងប្រញាប់មួលដៃអាវរួចទៅលក់ដំឡូងឲ្យភ្ញៀវបន្តនៅខាងមុខជាមួយនិងប្អូនស្រីដែលទើបតែរើមក។

រសៀលថ្ងៃដដែល!
ការផឹកសុីនៅក្នុងហាងដំឡូងបន្តតាំងពីព្រឹករហូតមកទល់រសៀលថ្ងៃដដែលនោះ ម្នាក់ៗក៏ស្វាហាប់ ផឹកមិនសំចៃមាត់តែម្ដង ពួកគេផឹកជោគជាំខ្លួនដូចជាថ្ងៃស្អែកជាថ្ងៃបញ្ចប់នៃពិភពលោកហើយពួកគេនឹងលែងដឹងលឺពីអ្វីទាំងអស់អ៊ីចឹង។
"និយាយអ៊ីចឹង..ខ្ញុំសួរពួកឯងខ្លះបានអត់?"
"ពួកឯងនៅជាមួយលោកបងយូរហើយមែនទេ? អឹក.." ខណៈឃើញពួកគេលែងសូវមានស្មារតី មាល៍លីននាងក៏ប្រញាប់ស៊កសៀតពាក្យសម្ដីភ្លាមតែម្ដង ពួកប្រុសៗទាំងនោះក៏ងើបមុខមើលទៅនាងរួចងក់ក្បាលព្រមៗគ្នាទាំងភ្នែកបើកលែងចង់រួច។
"ខ្ញុំលឺថាលោកបងពួកឯង..ស្អប់រដ្ឋាភិបាលណាស់ត្រូវអត់? ហេតុអីទៅ? ហ៊ឺ.."
"ពេលវេលាល្អពួកយើងកុំនិយាយរឿងអស់ហ្នឹងអីត្រូវអត់? ខូចអារម្មណ៍អស់.." មិនថាពួកគេស្មារតីមិននឹងនរកម្រិតណាក៏ពួកគេមិនធ្លោយមាត់និយាយទាល់តែសោះ មាល៍លីននាងក៏នៅស្ងៀមមិនទាន់និយាយអ្វីបន្ត ស្រីតូចនាងក៏ដូចជាវិលមុខម្ដងម្កាលទៅហើយ តែនាងក៏នៅអាចតាំងស្មារតីតទល់ជាមួយនិងពួកគេបាន។
"មិន..មិនអីទេ! ខ្ញុំដឹងថាពួកឯងមិនទុកចិត្តខ្ញុំទេ ហ៊ឹក" ការសួរនាំធម្មតាក៏ប្រែមកជាការយំសោក មាល៍លីនទម្លាក់កែវស្រានៅលើតុ រួចលើកដៃទាំងសងខាងខ្ទប់មុខខ្លួនឯងយំទាំងគ្មានមូលហេតុសោះ ការយំរបស់នាងក៏ធ្វើឲ្យកូនចៅនាយដេនឌ្រីក៍ងាកមើលមុខគ្នារួចអេះក្បាលទាំងមិនយល់ការណ៍អ្វីទាល់តែសោះ មិនត្រឹមតែពួកគេប៉ុណ្ណោះទេដែលចាប់អារម្មណ៍ជាមួយនិងនាង សូម្បីតែជុងហ្គុកដែលកំពុងតែរៀបកេសតម្រួតគ្នានៅខាងមុខនោះក៏មកលបលួចមើលនាងដែរ។
(នែ! កើតស្អីហ្នឹង? ហេតុអីក៏យំ..មាល៍លីន?)
(ខ្ញុំកើតមកមិនដែលមានអ្នកជឿទុកចិត្តស្រាប់ហើយ ហ៊ឹកៗ ពួកឯងក៏ជាប៉ុន្មាននាក់ក្នុងចំណោមអ្នកមិនទុកចិត្តខ្ញុំដែរ ហ៊ឹកៗ)
(ហ៊ើយ! បានហើយៗឈប់យំ ក៏បាន! ចាំពួកយើងនិយាយប្រាប់នាងល្អិតឯងចុះ)
(ហ្អា៎ ហ៊ឹកៗ)
(បានហើយៗចង់ដឹងអីក៏សួរមក គ្រាន់តែឈប់យំទៅនាងល្អិត អូ! ណា៎ឈប់យំ)
អាចនិយាយបានថាផែនការណ៍របស់មាល៍លីននាងដូចជាកូនក្មេង ដូចជារាល់កំផែលពិតមែន ប៉ុន្តែនាងក៏សម្ដែងបានយ៉ាងល្អឥតខ្ចោះ ពួកគេមិនដឹងពីនាងអាចមើលទៅមាល៍លីនដូចជាមនុស្សល្ងង់ ជាក្មេងដែលមិនយល់ការណ៍អ្វីសោះ តែសម្រាប់គេមិនដូច្នោះទេ។
"នាងពិតជាមិនធ្វើឲ្យយើងខកបំណងមែន នាងច្រម៉ក់មាល៍លីន.." ជុងហ្គុកឈរមើលនាងពីចម្ងាយ ក៏មិនភ្លេចលួចបញ្ចេញស្នាមញញឹម។

៥០០ ៥០នាទី អេតមីនផុសជូនមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now