ភាគទី៦១

801 43 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦១

"អាក្រក់បំផុត ហ៊ឹម" មាល៍លីននិយាយមិនចប់ប្រយោគ បបូរមាត់ក៏ត្រូវអ្នកម្ខាងទៀតទម្លាក់ការថើបញ៉ក់ញីនាងស្ទើរតែថប់ដង្ហើមតែម្ដង គេថែថើបដួសដងរសជាតិនៃការថើបពីមាត់អ្នកដែលគេតែងតែគម្រោះគម្រើយដាក់នោះ អស់មួយសន្ទុះទើបគេដកបបូរមាត់មកវិញ។
មាល៍លីននាងគាំងអណ្ដាតនិយាយអីមិនចេញ បបូរមាត់ក៏មានសភាពសើមសេសសល់ពីការថើបឆ្មក់មុននោះ នាងតូចលើកខ្មងដៃជូតមាត់ខ្លួនឯងរួចបែរចេញទាំងភាពអៀនខ្មាសជាទីបំផុត។
"យ៉ាងមិច? នៅហ៊ានតមាត់ទៀតរឺអត់?" ភ្នែកក៏ឃើញ ត្រចៀកក៏បានស្ដាប់ដំណកដង្ហើមបែបភ័យរបស់មាល៍ តែជុងហ្គុកក៏នៅតែបញ្ជោះនាងរហូតមិនលែងដដែល ស្រីស្រស់មិនបាននិយាយអ្វីទេ នាងនៅតែបន្តបែរខ្នងចេញយ៉ាងស្ងប់ស្ងាត់ ជុងហ្គុកក៏ខិតចូលទៅបំណងចង់អោបក្រសោបនាងម្ដងទៀត តែលើកនេះក៏មានអ្វីម៉្យាងឃាត់ឃាំងគេមិនឲ្យបន្តធ្វើបែបនេះទៀត។ ភ្នែកថ្លាយ៉ង់សំឡឹងមើលឃើញសៀវភៅដែលមានរូបគំនូរក្មេងនៅក្នុងនោះ ការឃើញបែបនេះដូចជាប្រាប់គេដោយប្រយោលថាមាល៍លីននាងកំពុងតែគិតពីរឿងកូន គិតទាំងមិនដឹងខ្លួនថានាងកំពុងតែមានគេនៅក្នុងពោះស្រាប់ទៅហើយ។
"បានហើយ" ជុងហ្គុកសម្រេចថាមិនអោបរំខាននាងទៀតឡើយ ដោយលើកនេះគេក្រោកនាំកាយចេញពីពូក នាយដើរចូលទៅបំណងចង់ទាញថ្នាំក្រអូបបិទព្រោះតែគេទ្រាំហិតមិនបាន តែពេលមើលទៅមាល៍ដែលអង្គុយស្ងៀមអោនក្បាលមិននិយាយអ្វីនោះ គេក៏ប្ដូរចិត្តដោយការចាកចេញពីទីនោះជំនួសវិញ។
ការចាកចេញរបស់គេក៏ធ្វើឲ្យចិត្តអ្នកដែលអង្គុយធ្មឹងនោះលួចងាកបែរមើលមកទាំងធ្ងន់ចិត្តត្រដុក ភាពសោះកក្រោះនិងការត្រឡប់មកជាមនុស្សដែលចិត្តខ្មៅដូចមុននេះធ្វើឲ្យមាល៍លីនខ្វល់គិត។
(នេះយើងធ្វើអីខុសទៅ? រឺមកពីយើងល្អមិនគ្រប់គ្រាន់សម្រាប់លោកម្ចាស់?)

"ហ៊ើយ!"
កុំថាឡើយតែមាល៍លីនដែលកំពុងតែគិត សូម្បីអ្នកដែលចាកចេញមុននោះ គេក៏កំពុងតែគិតដូចគ្នាដែរ គេជ្រើសរើសការចាកចេញពីបន្ទប់ ព្រោះចង់ទុកឲ្យនាងលំហែអារម្មណ៍និងអ្វីដែលអាចឲ្យនាងបានសប្បាយចិត្តខ្លះ បើនាងចូលចិត្តក្លិនក្រូចនោះ តែគេទ្រាំហិតមិនបាន គេក៏អាចចេញមកក្រៅបាន តែសម្រាប់នាង..ក្រៅពីក្នុងផ្ទះនិងបន្ទប់នាងមិនដែលចេញទៅណាទេ។
ជុងហ្គុកឈរជ្រែងហោប៉ៅមួយកន្លែងអស់មួយស្រប៉ក់ទើបគេបោះជំហាននាំខ្លួនទៅឈរនៅក្បែរសួនបន្លែផ្លែឈើដែលអាចឲ្យគេអាចមើលឃើញបន្ទប់មាល៍លីនកំពុងសម្រាកពីទីនោះ ភ្លើងក្នុងបន្ទប់នៅបន្តបើកប្រមាណជាង១៥វិនាទីវាក៏បិទចុះ កាយមាំព្រលែងខ្យល់ដង្ហើមធ្ងន់ស្របនឹងអារម្មណ៍មួយភ្ញោចឡើងក្នុងខ្លួនគេ។
"អ៊ួក!" សុខៗនាយក៏ស្រាប់តែមានអារម្មណ៍រអើចង់ក្អួត ភ្នែកងាកបែរសំឡឹងមើលជុំវិញខ្លួន រួចក៏ឈប់កាលបើឃើញនឹងដឹងថាអ្វីដែលធ្វើឲ្យគេចង់ក្អួតនោះវាជាក្លិនសាដែលចេញពីដើមនិងផ្លែក្រូចនៅពីក្រោយខ្នងគេនេះឯង ជុងហ្គុកសង្គ្រឺតធ្មេញខ្លួនឯងតិចៗរួចវាសដៃកាច់មែកវាអស់មិនតិច។
"អ៊ួក! អឹស..ចង្រៃមែន" កាន់តែកាច់ វាក៏កាន់តែសាយភាយក្លិនឈួលមកលើសដើម ជុងហ្គុកទម្លាក់មែកដែលកាច់ចោលមួយកន្លែងមុននិងក្រឡេកភ្នែកឃើញកាំបិតផ្គាក់ដែលនៅបញ្ឈរចោលក្បែរដើមនោះ នាយឈោងទាញវាយកមកកាន់រួចសំឡឹងមើលដើមក្រូចដូចជាចងអាឃាត។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now