ភាគទី១៧

1K 41 0
                                    

អ្នកមករកក៏មកតែមួយភ្លែត នាងត្រូវនៅតែឯងជាថ្មី..

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១៧

"ត្រូវញ៊ាំឲ្យទៀងទាត់លឺទេ? ហើយម៉ាដាមកុំភ្លេចខលមករកលីងពេលទំនេរ..អត់ទេ! ផ្ញើតែសារក៏បានណា៎ បាត់ម៉ាដាមស្ងាត់គ្មានដំណឹងអ្វីសោះបែបនេះ ហ្វាន៍លីងនៅមិនសុខនោះទេ" ដោយសារតែវាជាបញ្ជារបស់ថ្នាក់លើដែលដាក់មកថាមិនឲ្យមាននរណាមករំខានមាល៍លីន បូកផ្សំនិងវាជាបំណងរបស់សមីខ្លួនដែរនោះ ហ្វាន៍លីងក៏មិនអាចធ្វើអ្វីបានក្រៅពីព្រមទៅតាមហ្វ្រេដ អ្នកដែលមកទទួលនាងនាពេលនោះ តែមុននិងទៅនាងក៏ផ្ដាំផ្ញើពីនេះពីនោះមិនឈប់ សូម្បីតែពេលនេះនាងចូលអង្គុយក្នុងឡានក្រុងជាមួយហ្វ្រេដហើយក៏ដោយ ក៏នាងនៅតែព្យាយាមអើតក្បាលចេញមកតាមកញ្ចក់ទៀត។
"នេះលីងមិនខ្លាចកៀបជាប់ក្បាលនឹងកញ្ចក់ឡានទេហ្អេស៎?" មាល៍លីននាងមិនសូវជាយកចិត្តទុកដាក់ស្ដាប់អ្វីដែលកូនចៅជំនិតបានប្រាប់នោះទេ ក៏ព្រោះនាងរវល់តែសំឡឹងមើលមុខមាត់និងកាយវិការគួរឲ្យស្រឡាញ់របស់ហ្វាន៍លីងជំនួសវិញ។
"ហ៊ឹក! លីងមិនចង់ទៅវិញចោលម៉ាដាមសោះ ម៉ាដាមនៅទីនេះគេងបានស្រួលរឺក៏អត់? យប់ឡើងមានមូសមានសត្វចង្រៃអីមករំខានទេ.."
"អេ៎! នេះនាងយំមែនទេ?" ហ្វាន៍លីងបង្ហាញកាយវិការនិងបន្លឺសំឡេងយំខ្សឹបខ្សួលដល់ថ្នាក់អ្នកអង្គុយក្បែរខ្លួនភ្ញាក់និងអើតករឆ្កក់មើលមកនាង ហ្វាន៍លីងងាកបែរមើលទៅហ្វ្រេដរួចមិនភ្លេចពេបមាត់តិចៗទាំងទឹកភ្នែក មុននិងងាកមើលទៅម៉ាដាមរបស់នាងវិញ។
"ខ្ញុំនៅទីនេះសុខសប្បាយទេលីង ឯងកុំភ្លេចថាខ្ញុំក៏មិនមែនមកពីគ្រួសារខ្ពង់ខ្ពស់អីដែរណា ការរស់នៅបែបនេះវាមិនជាបញ្ហាសម្រាប់ខ្ញុំនោះទេ កុំបារម្ភអី!"
"លោកហ្វ្រេដ..ផ្ញើក្មេងជាមួយម្នាក់ផងណា៎"
"បាទ៎ ទទួលបញ្ជាម៉ាដាម" នាយកម្លោះឆ្លើយតបដោយប្រើតុងនៃការនិយាយដូចជានាងតូចដែលអង្គុយក្បែរខ្លួននោះ ហ្វាន៍លីងក៏ដកក្បាលពីកញ្ចក់ឡានក្រុង គិតចង់សំឡឹងមើលមុខអ្នកម្ខាងទៀតបន្តិច តែគាប់ជួនអីឡានក្រុងក៏ចាប់បង្វិលកង់ចាកចេញទៅល្មម ហ្វាន៍លីងក៏ងាកមើលមកក្រៅរួចលើកដៃបាយៗដាក់មាល៍លីន នាងតូចយើងក៏មិននិយាយអីបានត្រឹមលើកដៃបក់ខ្វៃៗតបវិញទាំងស្នាមញញឹម។
"យ៉ាងហោចណាស់ក៏មានហ្វាន៍លីងម្នាក់ខ្វល់ពីសុខទុក្ខខ្ញុំដែរណ៎" ក្រសែភ្នែកស្រទន់សំឡឹងមើលឡានក្រុងដល់ដាច់កន្ទុយភ្នែក ភាពត្អូញត្អែរក៏កើតមានឡើងក្នុងអារម្មណ៍របស់នាង តែវាតែងតែជាពាក្យត្អូញត្អែរក្នុងចិត្ត ពាក្យដែលគ្មានថ្ងៃបញ្ចេញមកក្រៅតែប៉ុណ្ណោះ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now