ភាគទី៦៨

700 29 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦៨

ផាំងៗ..
មួយគ្រាប់ដែលចេញពីកាណុងកាំភ្លើងរបស់អ្នកលបឆ្មក់នោះក៏ខុសគោលដៅត្បិតដេនដាលីនាងបានលឺការស្រែកហៅរបស់បងប្រុសមុនរួចក៏ប្រញាប់គេចទៅពួនក្រោយដើមឈើធំក្បែរនោះ ចំណែកមួយគ្រាប់ទៀតដែលចេញពីកាណុងជុងហ្គុកក៏បាញ់ទម្លុះក្បាលអ្នកដែលឆ្មក់នោះតែម្ដង ការបាញ់បោះនោះក៏នាំជាក្ដីភ្ញាក់ផ្អើលឲ្យប្រជាជនរត់ចែកជើងគ្នាពីកន្លែងក្បែរម៉ាតនោះ។
"ដេនដាលី!" ជុងហ្គុកកាលបើគ្រាន់តែចុះពីឡានភ្លាម នាយក៏ប្រញាប់ស្រែកឧទានហៅឈ្មោះរបស់ប្អូនស្រីជាទីស្រឡាញ់ ដេនដាលីឯណោះចិត្តក៏ភ័យខ្លាចតែកាលបើបងប្រុសនៅទីនោះហើយក៏ជាអ្នកចូលខ្លួនមកជួយនាងទៀត ស្រីតូចក៏មានភាពក្លាហានក្នុងការឈានជើងក្រោករត់ចេញទៅអោបបងប្រុសភ្លាម។
"ដឹងថាបងខំតាមរកឯងប៉ុណ្ណាទេ? ដឹង ប្អូនចម្កួត?"
"សុំទោស! ហ៊ឹកៗ សុំទោសបងប្រុស" ដេនដាលីទោះជានាងទៅបាត់ឆ្ងាយពីបងប្រុសពិតមែន តែនាងក៏តែងតែនឹករលឹកដល់គេជាញឹកញ៉យដែរ។
"ឯងមកធ្វើអីនៅទីនេះ? ចុះអាដេនឌ្រីក៍? អាដេនឌ្រីក៍វានៅឯណា? វាជាអ្នកខលទៅបងមុននោះត្រូវទេ? បងនឹងទៅរកវា.."
"អត់ទេ! ដេនឌ្រីក៍..ដេនឌ្រីក៍គេមិនមែនជាអ្នកធ្វើរឿងទាំងអស់នេះទេ ពេលនេះគេ..គេកំពុងតែនៅមន្ទីរពេទ្យ តាំងពីថ្ងៃគេចខ្លួនមកគេក៏នៅសម្រាកព្យាបាលរហូត ខ្ញុំហ៊ានស្បថ គេមិនមែនជាអ្នកធ្វើរឿងអាក្រក់ទាំងនោះទេ" មិនថាជុងហ្គុកព្យាយាមពន្យល់បែបណា ដេនដាលីនាងក៏នៅតែកាន់ជើងខាងដេនឌ្រីក៍ដដែល ជុងហ្គុកសង្គ្រឺតជើងធ្មេញខ្លួនឯង តែហ្វ្រេដក៏លូកដៃចាប់ស្មានាយតិចៗរួចទើបមើលទៅដេនដាលី។
"ពួកយើងជឿនាងដេនដាលី បើអ៊ីចឹងនាងនាំពួកយើងទៅរកដេនឌ្រីក៍បានទេ? ពួកយើងនឹងមិនធ្វើអ្វីគេនោះទេ" ជុងហ្គុកអាចនឹងក្ដៅគ្រប់ពេល ខុសពីហ្វ្រេដគេប្រើសម្ដីផ្អែមត្រជាក់និយាយទៅកាន់ដេនដាលី ស្រីតូចដំបូងក៏រៀងអេះអុញដែរ តែកាលបើឃើញថាបងប្រុសស្មុគស្មាញខ្លាំងនាងក៏ព្រម។
ពួកគេធ្វើដំណើរដោយថ្មើរជើងប្រមាណជា១០នាទីក៏មកដល់មន្ទីរពេទ្យខុសច្បាប់មួយកន្លែងដែលនៅក្នុងអាគារចាស់ឯណោះ ដេនដាលីនាំពួកគេចូលមកដោយនាងជាអ្នករុញទ្វារនាំមុខ ជុងហ្គុកក៏ងាកមើលហ្វ្រេដបន្តិចរួចក៏ចូលទៅតាមប្អូនស្រីតែម្ដង។
"ដេនឌ្រីក៍! ខ្ញុំមកវិញហើយ.." ដេនដាលីរុញទ្វារចូលមកទាំងទឹកមុខញញឹមពព្រាយ តែស្នាមញញឹមក៏រលាយអស់ពីផ្ទៃមុខកាលបើចូលមកបាត់មិនឃើញវត្តមានគេ មានតែដុកទ័រម្នាក់ដែលមើលថែជម្ងឺនាយកំពុងតែដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងសោកសង្រែងបំផុត នាងចាប់ផ្ដើមញ័រដៃជើងអស់ មុននិងប្រញាប់រត់ឆែករកមើលគេពេញក្នុងបន្ទប់។ មួយសន្ទុះជុងហ្គុកនិងហ្វ្រេដកាលបើចូលមកដល់ពួកគេក៏ប្រញាប់ចូលទៅមើលដុកទ័រដែលដេកស្លាប់នោះ ហ្វ្រេដបន្ទន់ជើងស្ទាបជីពចរដុកទ័រនោះ រួចគេក៏មើលមកជុងហ្គុកទាំងក្រវីក្បាលតិចៗ។
"ដេនឌ្រីក៍! ហ៊ឺ.."
"ឃើញទេ? បងប្រាប់ឯងហើយថាវាមិនមែនជាមនុស្សល្អទេ.. ឈប់ល្ងង់ទៅដេនដាលី" ជុងហ្គុកនិយាយទាំងមុខស្មើទៅកាន់ប្អូនស្រី មុននិងប្រញាប់ទាញទូរសព្ទ័ដៃឡើងខលជាប្រញាប់។
"ឆែករកទីតាំងរបស់លេខនេះ ឲ្យឆាប់ឡើង" ជុងហ្គុកក៏ប្រញាប់ដើរចេញទៅទាំងមិននិយាយអ្វីទាំងអស់ ដេនដាលីបានត្រឹមតែជ្រប់មុខខ្លួនឯងទាំងឈឺចិត្ត តែហ្វ្រេដក៏កាន់ស្មានាងរួចអង្អែលលួងលោមមិនឲ្យស្រីតូចគិតច្រើនទៀត ពួកគេគ្មានពេលគិតទេ មិនថាដេនឌ្រីក៍អាក្រក់រឺល្អពួកគេត្រូវតែរកនាយនោះឲ្យឃើញសិន។

ង៉ោង!
ម្ដងនេះជុងហ្គុកក៏ជាអ្នកបញ្ជាចង្កូតម្ដង គេបើកលឿនដូចជាហោះសម្ដៅទៅតាមផែនទីដែលកូនចៅបានផ្ញើមកកាន់នាយនោះ ដេនដាលីនិងហ្វ្រេដក៏នៅអង្គុយក្នុងឡានជាអ្នករួមដំណើរ ហើយម្នាក់ៗក៏មានទឹកមុខតានតឹងបំផុត តែគ្មាននរណាតានតឹងជាងជុងហ្គុកទេ។
"បងប្រុស តាមសម្រួលបានទេ?"
"នៅឲ្យស្ងៀម ហើយកុំព្យាយាមចង់ការពារវាទៀត" ជុងហ្គុកជាន់ហ៊្គែរកាន់តែកប់ជើងរួចបើកចូលទៅកាន់ផ្លូវស្ងាត់មួយដែលជាផ្លូវចុងក្រោយទៅកាន់ឃ្លាំងចាស់មួយរបស់រោងចក្របោះពុម្ពកាសែត។
មិនដល់៥នាទីឡានពួកគេក៏ចូលមកដល់ទីកន្លែង ជុងហ្គុកបត់ឡានចតបាំងនឹងដែនដែលមានព្រៃឈើក្រាស់ បង្ខាំងមិនឲ្យគេឃើញឡានរួចទើបគេប្រញាប់ចុះ នាយបោះកាំភ្លើងខ្លីឲ្យទៅដេនដាលីមួយ រួចគេក៏កាន់មួយទៀតទៅជាមួយ ចំណែកឯហ្វ្រេដគេក៏ដើរកាន់ថេបលេតចាំចាប់ទីតាំងនៃលេខនោះ។
"វានៅជាន់ផ្ទាល់ដីនេះ!"
"ល្អណាស់" ក្រឹប! ជុងហ្គុកក៏កេះកៃកាំភ្លើងបន្តិចរួចប្រញាប់នាំខ្លួនឯងចូលទៅកាន់ឃ្លាំងនោះ ហ្វ្រេដនឹងដេនដាលីក៏ប្រុងប្រយត្ន័បំផុត ពួកគេលបៗទៅតាមក្រោយជុងហ្គុក មុននិងភ្ជុងកាំភ្លើងឆ្ពោះទៅមុខកាលបើជុងហ្គុកលើកជើងធាក់ទ្វារ។
គ្រាំង! ក្រឹប..ក្រឺង
ទ្វារត្រូវធាក់មួយទំហឹងស្របនឹងទូរសព្ទ័រោទ៍ឡើង ជុងហ្គុកដែលមានទឹកមុខហំហានក៏សឹងតែទន់ជង្គង់ដួលគ្រេង អ្នកដែលគេចង់រកមិនបាននៅទីនោះទេ មានតែមនុស្សស្រីស្លៀករ៉ូបសដេកកើយក្បាលលើកេសឈើ ក្បាលមានដាបទៅដោយឈាមច្រាល បបូរមាត់ក៏ត្រូវគេយកក្រវ៉ាត់ករថ្មីនៅមានផ្លាកមកចងបំបិត។
"មាល៍លីន!!!!!!"
-
ក្រវ៉ាត់ករថ្មីនៅមានផ្លាក ទិញមកឲ្យគេចងមាត់ខ្លួនឯងហ្មងកូនម្ដាយ ហ៊ឹក

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now