ភាគទី៦០

800 41 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦០

ជុងហ្គុកទម្លាក់ខ្លួនអង្គុយផ្អែកពូកឡាន ដៃម្ខាងជ្រឹមឈ្លីថ្ងាសខ្លួនឯងដែលឈឺដូចជាភ្នំសង្កត់ នេះគេស្រ្តេស៍រឿងតាមចាប់ដេនឌ្រីក៍និងតាមរកប្អូនគេមិនគ្រប់គ្រាន់ទេហ្អេស៎? នេះគេក៏នៅរអើចង់ក្អួតដូចជាគេចាញ់ទឹកចាញ់ដីទៀត ហដតុអីទេវតាធ្វើបាបគេខ្លាំងម៉្លេះ?
"នេះបើសិនជាខ្ញុំមិនដឹង ខ្ញុំច្បាស់ជាគិតថាចៅហ្វាយចាញ់កូនជំនួសម៉ាដាមហើយទាន៎" កូនចៅជំនិតគេ បញ្ជាចង្កូតដោយដៃទាំងសងខាង ថាដៃទៅវារវល់ទៅហើយ តែមាត់គេនោះក៏នៅឡើយមិនស្ងៀមទៀត គេនិយាយដូចជាផ្ដល់គំនិតឲ្យចៅហ្វាយប្រុសដែលកំពុងតែមួរមុខនោះឲ្យគិតបន្តិច ជុងហ្គុកគេរលាចិញ្ចើម មុននិងងាកភ្នែកបន្តិច។
"រឿងប្ដីចាញ់កូនជំនួសប្រពន្ធហ្នឹងវាមែនពិតមែនហ្អេស៎?"
"ហូយ៎មានមែនណាចៅហ្វាយ! ចាញ់កូនមានច្រើនប្រភេទ អ្នកខ្លះប្រពន្ធដើរគន្លងជើងក៏ចាញ់ តែដែលចាស់ៗតែងនិយាយវិញថាប្ដីតែស្រឡាញ់ពេញចិត្តប្រពន្ធខ្លះពេកគេក៏អាចនឹងចាញ់កូនជំនួសប្រពន្ធដែរ"
"ចាស់ៗនិយាយស្អីចេញមកតែផ្ដាស" ជុងហ្គុកតបវិញដល់កូនចៅស្ងាត់មាត់ នាយដែលកំពុងតែបញ្ជាចង្កូតឡាននោះក៏ឈប់លូកមាត់អីបន្ត គិតតែពីបើកឡានទៅមុខ ចំណែកឯជុងហ្គុកឯណេះ ទោះមាត់និយាយគម្រោះគម្រើយថាមិនជឿ តែអារម្មណ៍រុញច្រានគេឲ្យលួចញញឹមក្នុងចិត្តតែម្ដង។
(នាងពិតជាមានកូនប្រាកដហើយ យើងដឹងច្បាស់ណាស់មាល៍លីន)

ការបើកបរបន្តនាំរថយន្តរបស់នាយឧត្តមសេនីយ៍ឆ្លងកាត់ពីមួយតំបន់ទៅមួយតំបន់រហូតទាល់តែមកដល់ទីកន្លែងដែលគេនឹងលោករដ្ឋមន្ត្រីបានណាត់គ្នាទុក។ ជុងហ្គុកបើកទ្វារចុះពីឡានរួចបោះជំហានឈានចូលទៅកាន់បន្ទាយហ្វឹកហាត់ដែលកំពុងតែមានកូនចៅហ្វឹកហាត់កម្ដៅសាច់ដុំកាត់ស្បៃរាត្រី។
"យ៉ាងណាយ៉ាងណីទៅហើយខាងលោកនោះ?" ដំណើរឈានចូលមកយឺតជាងសំនួរដែលនាយចោទសួរបន្តិច លោករដ្ឋមន្ត្រីកាលបើលឺសំឡេងរបស់នាយក៏ប្រញាប់ងាកបែរមកមើលតែម្ដង ស្នាមញញឹមក៏រីកស្គុះស្គាយឡើងលើផ្ទៃមុខលោក មុននិងគាត់ប្រញាប់ក្រោកឡើងអោបគារវកិច្ចជុងហ្គុកបន្តិច។
"ខ្ញុំមករកដល់ទីនេះសង្ឃឹមថាលោកឧត្តមសេនីយ៍មិនប្រកាន់ទោសអូសដំណើរចុះ" ជុងហ្គុកក៏ញញឹមបន្តិច មុននិងងាកបែរភ្នែកមើលទៅលានបាញ់កាំភ្លើងឯណោះ ខណៈឪពុកនៅអង្គុយក្រេបតែយ៉ាងឈ្ងុយឆ្ងាញ់ កូនប្រុសដែលតែងតែដើមតាមឯណោះក៏នៅឈរបាញ់កាំភ្លើងធ្វើមិនដឹង។
"ហ្វ្រេដទីក៍គេដូចជាស្នាត់ខាងកាំភ្លើងណាស់ ហេតុអីក៏លោកមិនព្រមដាក់គេឲ្យមកខាងទ័ព?" ជុងហ្គុកញ៉ោចពាក្យសរសើរចេញពីមាត់នាំចិត្តលោករដ្ឋមន្ត្រីឲ្យងាកមើលទៅកូនប្រុសគាត់ ហ្វ្រេដគេជាមនុស្សដែលចូលចិត្តលេងសើចច្រើន តែគេក៏ជាមនុស្សដែលម៉ត់ចត់និងការងារបើសិនជាពេលវេលាសំខាន់ណាមួយមកដល់ គេអាចនឹងមានបេះដូងកក់ក្ដៅ តែគេក៏អាចនឹងចិត្តខ្មៅទៅកាន់អ្នកដែលយកអំពើល្អរបស់គេមកជាការលេងសើច រឺផលប្រយោជន៍ខ្លួនឯង។
"ប្រុសហ្វ្រេដគេនិយាយថាគេចង់ចូលខាងយុត្តិធម៌ដូចខ្ញុំដែរ អ៊ីចឹងខ្ញុំក៏មិនចង់ជំទាស់ចិត្តកូន"
"បើសិនជាខ្ញុំអាចចិញ្ចឹមកូនហើយបានល្អដូចជាលោករដ្ឋមន្ត្រី ជាតិនេះស្លាប់ទៅបិទភ្នែកជិតហើយ"
"លោកម្ចាស់កំពុងតែមានកូនហើយមិនអញ្ចឹងហេស៎?" ដៃមាំដែលលើកកែវតែដាក់មាត់ក៏ឈប់ កាលបើលឺអ្វីដែលលោករដ្ឋមន្ត្រីនិយាយមុននោះ នាយដាក់ពែងតែចុះរួចក៏ងាកមើលមុខលោករដ្ឋមន្ត្រីបន្តិច បុរសចំណាស់កាលបើនាយមើលបែបនេះគាត់ក៏បែរមកញញឹមវិញទាំងមិនមានអ្វីលាក់។
"លោកនឹងម៉ាដាមរៀបការបានយូរគួរសម បូកផ្សំនិងការដែលលោកម្ចាស់មានប្រសាសន៍មុននោះ ខ្ញុំខំគិតថាលោកម្ចាស់ប្រហែលជាមានដំណឹងល្អបាត់ទៅហើយ"
"នៅមិនទាន់មាននៅឡើយទេលោក..ហើយក៏មិនទាន់មានគម្រោងចង់យកដែរ" លោករដ្ឋមន្ត្រីក៏មិនបាននិយាយអីបន្ត គាត់ងក់ក្បាលញញឹមមករកគេ រួចទើបបែរទៅមើលកូនប្រុសដែលឈរបាញ់កាំភ្លើងក្នុងទីលាននោះជាថ្មី ខុសអីតែជុងហ្គុកកាលបើលឺលោកម្ចាស់និយាយមុននោះគេក៏ហាក់មានកូនចិត្តមួយងឿងឆ្ងល់ព្រោះ..
(រឿងកូននេះយើងមិនដែលឲ្យនរណាដឹងនោះទេក្រៅពីដាលី..)

យប់ថ្ងៃដដែល
ម៉ោង១១ជាងយប់ទៅហើយ អ្នកដែលប្រញាប់ចូលបន្ទប់រកលេសថាសម្រាកនោះក៏នៅមិនទាន់សម្រាកតាមការប្រាប់ មាល៍លីននាងនៅអង្គុយអានសៀវភៅនៅក្នុងបន្ទប់តែឯងយ៉ាងស្ងប់ស្ងាត់ ទោះជាលោកម្ចាស់មិនសូវខ្វល់ខ្វាយពីនាងក៏ដោយចុះ តែក៏ល្អដែលនាងមានសៀវភៅទុកអានគ្រាន់កែអផ្សុក។
ស្នាមញញឹមញ៉ោចលើផ្ទៃមុខកាលបើនាងអាននឹងបើកឃើញរូបគំនូរក្មេងតូចដែលឆ្លាក់លើសៀវភៅនោះ នាងមានអារម្មណ៍ចម្លែកណាស់ មួយរយៈនេះឲ្យតែឃើញរូបកូនតូច ចិត្តកម្សួលចង់តែពេបយំមិនឈប់។
"កូនស្អាតណាស់ ពេលណាទើបកូនណាម្នាក់ដាច់ចិត្តមករកម៉ាក់នោះ?" នាងតូចបើកអានបន្តទាំងក្នុងចិត្តតម្អូញហាក់ចង់បានកូនតូចមួយមកបង្កកំណើតក្នុងពោះ នាងមិនមែនចង់បានព្រោះតែចង់ឈ្នះលោកម្ចាស់ តែវាជាបំណងប្រាថ្នារបស់នាងតាំងតែពីនាងនៅតូចម៉្លេះ នាងស្រម៉ៃចង់ក្លាយជាម្ដាយល្អម្នាក់ដែលស្រឡាញ់មើលថែកូន ហើយនាងក៏នឹងផ្ដល់ជីវិតដ៏ល្អបំផុតឲ្យគេ មិនឲ្យអាក្រក់ដូចជាខ្សែជីវិតរបសនាងនោះទេ។
"អេ៎..គ្រឹប" មាល៍លីនអានសុខៗក៏ឃើញមានក្រដាសមួយលានចេញតាមប្រឡោះស្នៀតសៀវភៅមក នាងតូចលូកដៃបំណងចង់ដកហូតវាមក តែក៏មានដៃមាំមួយលូកមកអោបចង្កេះនាង មាល៍លីននៅស្ងៀម តែនាងក៏អាចធុំក្លិនអាល់កុលហួងដែរ បានន័យថាគេផឹកស្រាស្រវឹងទៀតហើយមែនទេ?
"លោកម្ចាស់!"
"ដេក!" សម្ដីនិយាយបង្ហាញកាន់តែច្បាស់ថានាយកំពុងតែស្រវឹង មាល៍លីននាងក៏នៅប្រឹង មុននិងឈោងដៃលូកបើកថ្នាំក្រអូបជួយកាត់ក្លិននោះ។
"អួក៎! អឹប.." ដោយសារតែក្លិនថ្នាំក្រអូបនោះជារសជាតិក្រូចទើបអ្នកដែលដេកអោបនាងមុននោះប្រញាប់ច្រឡោតឡើងទាំងកម្រោល មាល៍លីននាងក៏ភ្ញាក់ក្រញ៉ាងប្រញាប់ងាកបែរថយក្រោយមុននិងចាប់នឹកឆ្ងល់ភ្លាម។
"បិទវាទៅ យើងស្អប់ក្លិននេះ"
"បន្ទប់ខ្ញុំគេង ខ្ញុំចង់បានក្លិននេះ បើលោកម្ចាស់គេងមិនបានក៏ទៅបន្ទប់ផ្សេងទៅ.."
"បិទឥលូវរឺក៏ចង់ឲ្យយើងបិទរបស់ពីរយ៉ាងមុន?"
"អ្វីរបស់ពីរយ៉ាងនោះ?"
"គឺបិទភ្លើងហើយក៏បិទមាត់នាងតាមក្រោយ!"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Dove le storie prendono vita. Scoprilo ora