ភាគទី៣៦

1K 41 0
                                    

ចេញពីវ៉ៃបៀរគេចាប់ល្មម ចឹងបានថាកុំចេះតែធ្វើរឿងខុសច្បាប់ផ្ដេសផ្ដាស

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣៦

"ដើរទៅ..ចូល អឹស" ដោយសារតែម្នាក់ត្រូវក្រៀកជាប់បូកផ្សំនិងអ្នកដទៃទៀតមានកាំភ្លើង ជុងហ្គុកនិងមាល៍លីនក៏ត្រូវបានកូនចៅរបស់នាយកម្លោះមាឌមាំចាប់ក្រៀកយកទៅឃ្លាំងទាំងព្រមតែម្ដង។ ពួកគេត្រូវពួកទាំងនោះរុញច្រានមួយទំហឹងឲ្យដួលទៅលើដី ធ្វើដូចពួកគេជាសត្វធាតុដែលគ្មានតម្លៃសូម្បីតែបន្តិចសោះអ៊ីចឹង។
"មិនអីទេហ្អេស៎?" ការរុញច្រានរបស់ពួកគេក៏មិនមែនស្រាលដៃនោះដែរ ដល់ថ្នាក់មាល៍លីននាងអង្គុយទប់ពោះ ព្រោះចុកឆ្អល់ ជុងហ្គុកសួរនាំនាងទាំងកង្វល់រួចក៏ងាកបែរមើលទៅអ្នកដែលជាអ្នកបញ្ជាឲ្យចាប់ពួកគេមកនោះ។
"ឯង.."
"កុំ! ខ្ញុំមិនអីទេ" កាលបើជុងហ្គុកគេច្រឡោតបំណងចង់ព្រលះពួកគេទៅហើយ មាល៍លីននាងក៏លូកមកចាប់ដើមដៃគេជាប់ ក្រវីក្បាលឃាត់មិនឲ្យគេទៅធ្វើអ្វីផ្ដេសផ្ដាស ការងារពួកគេចាប់ផ្ដើមមកដល់ចំណុចនេះ មិនអាចធ្វើឲ្យខូចការណ៍ព្រោះតែកំហឹងមួយពេលនោះទេ។
"ពួកឯងធ្វើស្អីគេលឹបលរៗនៅក្នុងឡានក្បែរផ្លូវចេញនោះ?" ខណៈពួកគេទាំងពីរស្ងាត់ បុរសមាឌមាំជាមេគេនោះក៏ចាប់ផ្ដើមសួរចម្លើយប្រៀបដូចពួកគេជាអ្នកទោស ជុងហ្គុកងើបមើលមុខគេរួចក៏បំណងនឹងឆ្លើយទៅហើយតែក៏បែរជាមានអ្នកឆ្លើយជំនួស។
"ខ្ញុំរួមមេត្រីជាមួយប្ដីខ្ញុំនៅទីនោះ"
"ស្អីគេ?" ពួកគេទាំងអស់គ្នាក៏ភ្ញាក់នឹងចម្លើយដែលគ្មានស្ទាក់ស្ទើរចេញពីមាត់ស្រីតូចម្នាក់នេះ មាល៍លីននាងក៏មិនអៀនខ្មាសហើយថែមទាំងបើកករអាវឲ្យពួកគេមើលស្នាមជាំខាំដែលជុងហ្គុកបានបន្សល់ទុកនោះទៀត។
"ផ្ទះក៏មាន បើចង់ណាស់មិចក៏មិនធ្វើវានៅផ្ទះ?"
"ប្ដីខ្ញុំយូរៗទើបមកលេងម្ដង គាត់រវល់បើកឡានជូនចៅហ្វាយគាត់ណាស់ យប់មិញក៏ជាយប់ដែលគាត់ត្រូវទៅបំពេញការងារបន្ត ខ្ញុំជូនគាត់មក ហើយពួកយើងក៏ស្រាប់តែកើតមានអារម្មណ៍ល្អភ្លាមៗនៅទីនោះ"
(អ៊ីចឹងបានន័យថាយកគ្នាលើឡានចៅហ្វាយនាយផងហ្អេស៎? សាហាវពិតមែន)
ប្រាកដណាស់! ការបកស្រាយរបស់មាល៍លីនច្បាស់ជាទាក់ទាញមាត់ចាបមាត់ព្រាបឲ្យនិយាយគ្នា លើកនូវគ្រប់ហេតុផលដើម្បីវែកញ៉ែក តែវាមិនមែនជាបញ្ហា ព្រោះរាល់ការជោគជ័យតែងតែមានការលះបង់ខ្លះ វាជារឿងធម្មតា។
"បើលោកបងដេនឌ្រីក៍ស្ថិតក្នុងស្ថានភាពបន្ទាន់ដូចជាពួកខ្ញុំ ខ្ញុំក៏គិតថាលោកបងនឹងធ្វើបែបនេះដូចគ្នា" ដេនឌ្រីក៍ ខាអេនស៍ បុរសដែលមានមាឌមាំខ្ពស់ សម្បុរសណ្ដែកបាយបូកផ្សំនឹងមុខបែបកូនកាត់អឺរ៉ុបនឹងអាសុី ទោះបីជាមុខស្រស់សង្ហាអាចទាក់ទាញបានគ្រប់នារីយ៉ាងណា ក៏គេមានផ្នែកមួយដែលធ្វើឲ្យគ្រប់គ្នាខ្លាចដែរ គេមិនត្រឹមតែជាបងធំពួកអ្នកលេងដែលឃោឃៅ តែគេក៏មនុស្សល្មោភដែលតែងតែយកខ្លួនមនុស្សស្រីជាល្បែងដែរ ដំបូងគេក៏រៀងចាប់អារម្មណ៍ពេលដែលកូនចៅនាំមកឲ្យឃើញមាល៍លីន តែអារម្មណ៍ទាំងអស់ក៏រលាយកាលបើគេដឹងថានាងមានប្ដី មានចំណងអាពាហ៍ពិពាហ៍រួចមក។
"ប្ដីរបស់នាង មុខវាមិនណយសោះ"
"ឯង.." ជាមនុស្សឈាមក្ដៅ ហើយត្រូវគេមាក់ងាយបែបនេះ ជុងហ្គុកក៏សឹងតែទប់ខ្លួនឯងមិនជាប់ នាយរើបម្រាស់បំណងចង់ក្រោកតែមាល៍លីននាងក៏ចូលមកអោបទប់គេរួចអោនក្បាលគោរពបងធំនោះបន្តិច ដោយឃើញថានាងស្លូតបូតហើយក៏គ្មានអ្វីគួរឲ្យសង្ស័យបែបនេះ ដេនឌ្រីក៍ក៏បញ្ជាកូនចៅឲ្យទម្លាក់កាំភ្លើងចុះ មាល៍លីនក៏ញញឹមរួចមើលទៅនាយខាងនោះបន្តិច។
"បើសិនជាប្ដីខ្ញុំមានទឹកមុខរឺកាយវិការលើសលួស សុំលោកបងមេត្តាលើកលែងឲ្យគាត់ផងចុះ គាត់មានចារិកច្រឡើងខាងបែបនេះ ក៏ព្រោះតែគាត់រស់នៅក្រោមចៅហ្វាយដែលមានមុខងារផ្នែកទាហ៊ានឯណោះ"
"នាងចង់ថាវាជាកូនចៅរបស់ពួករាជការហ្អេស៎?"
"គ្រាន់តែជាអ្នកបើកឡានទេលោកបង ប្ដីខ្ញុំជាអ្នកបើកឡានឲ្យលោកឧត្តមសេនីយ៍ជុងហ្គុក.." ដំបូងឡើយដេនឌ្រីក៍ហាក់នៅមិនសុខ គ្រាន់តែលឺមាល៍លីននិយាយថាប្ដីជាអ្នកធ្វើការឲ្យពួករាជការ តែកាលណាដែលឈ្មោះរបស់ឧត្តមសេនីយ៍ជុងហ្គុកបានលើកឡើងយកមកនិយាយភ្លា។ វាក៏ដូចជានាំអារម្មណ៍ដេនឌ្រីក៍ឲ្យមានកំហឹងឆាបឆួលរហូតភ្លេចអស់សំនួរដែលចង់សួរប្ដីប្រពន្ធទាំងពីរនាក់នេះ។ រឿងកើតឡើងភ្លាមៗពេកដល់ថ្នាក់ជុងហ្គុកនាយតាមមិនទាន់ហើយក៏ងាកមើលទៅប្រពន្ធតិចៗ មាល៍លីនក៏មើលបកត្រឡប់រួចញញឹមបន្តិច មុខមាត់របស់នាងហាក់បញ្ជាក់ប្រាប់គេថាមាល៍លីនត្រូវគេចាប់មកនេះមិនមែនគ្មានបានការនោះទេ នាងកំពុងតែមានផែនការអ្វីជាមិនខាននោះទេ។
"ពួកអាមន្ត្រីឆ្កួតឡប់! វាមើលឃើញតែប្រយោជន៍ខ្លួនឯង ប៉ុណ្ណឹងមិនស្កប់ វានៅមកតាមយាយីបំផ្លាញជីវិតរស់នៅរបស់ពួកយើងទៀត ជាពិេសសអាឧត្តមសេនីយ៍នោះ" ដេនឌ្រីក៍និយាយផងខឹងផង គេមិនបានដឹងនោះទេថាឧត្តមសេនីយ៍ដែលគេប្រទិចផ្ដាសាមិនឈប់កំពុងតែមានវត្តមានក្នុងឃ្លាំងតែមួយជាមួយគេនេះឯង។
"ខ្ញុំចង់ដឹងណាស់លោកបង អាពួកនោះមុខវាយ៉ាងមិច? ជាពិសេសអាឧត្តមសេនីយ៍ចង្រៃនោះ បើឃើញហើយស្គាល់មុខវា ខ្ញុំនឹងមិនទុកនោះទេ" ដេនឌ្រីក៍និងកូនចៅក៏ជាប់រវល់វែកញ៉ែកគ្នារឿងមុខមាត់គេ កាន់តែនិយាយជុងហ្គុកជាអ្នកស្ដាប់កាន់តែឆ្ងល់។
"ពួកវាមិនស្គាល់ទាំងមុខយើងផងទាំងដែលខាងសារព័ត៌មានផ្សាយពីយើងនឹងប្រមុខដឹកនាំផ្លូវទៀតរហូត នេះពួកវារស់នៅសតវត្សទីប៉ុន្មានហ្នឹង?"
"នៅទីនេះដូចជាតំបន់កុម្មុយនីស្តអ៊ីចឹង គ្មានការទំនាក់ទំនងអ្វីក្រៅពីទូរសព្ទ័ ទូរទស្សន៍ក៏គ្មាន ហើយពួកគេនេះក៏មិនដែលចេញពីតំបន់នេះ ម្នាក់ៗក៏តែងតែលាក់ខ្លួន ក្រែងមានខាងរដ្ឋាភិបាលមកឆ្មក់" មាល៍លីននិយាយរៀបរាប់យ៉ាងក្បោះក្បាយប្រាប់ដល់ជុងហ្គុក នាយមិននិយាយអីសោះ តែក៏ស្ដាប់នាងយ៉ាងយកចិត្តទុកដាក់បំផុត។
(ចៅហ្វាយៗ)
(ខ្ញុំឆែកឃើញរូបថតមួយនៅក្នុងឡាន ខ្ញុំគិតថាវានឹងឯងដែលជាឧត្តមសេនីយ៍ជុងហ្គុកនោះ)
ខណៈកំពុងតែជជែកក៏មានកូនចៅដេនឌ្រីក៍ម្នាក់យករូបថតមក ដេនឌ្រីក៍មិននិយាយអីតែក៏ទាញរូបថតនោះឡើងមកមើល គ្រាន់តែឃើញឯកសណ្ឋានជុងហ្គុកក៏រៀងបុកពោះដែរ តែមួយភ្លែតដេនឌ្រីក៍ដកវិញរួចបែរទៅម្ខាង អាចឲ្យជុងហ្គុកបានឃើញថារូបនោះជារូបកាត់តរ ហើយរូបកាត់តនោះក៏ជារូបរបស់មនុស្សផ្សេង តែស្ថិតក្នុងឯកសណ្ដានរបស់គេ។
"អាហ្វ្រេដ? នេះ..វាយ៉ាងមិចទៅ? មិចក៏អាហ្វ្រេដមានរូបជាមួយឯកសណ្ឋានយើង" គេចាប់ផ្ដើមមិនយល់ ភ្នែកងាកមើលទៅមាល៍លីន មុននិងទទួលបានស្នាមញញឹមចុងមាត់របស់នាងត្រឡប់មកវិញ។
"អូនមិនមែនល្ងង់មិនដឹងថាពួកវានឹងមកឆែកឡានពួកយើងឯណា?" មាល៍លីននាងមានផែនការនោះចាប់តាំងពីជុងហ្គុកក៏ក្រវែលនាងជានិច្ច នាងតែងតែដាក់រូបថតដែលនាងនិងហ្វ្រេដបានកាត់តនោះជាប់ខ្លួនជានិច្ច ហើយយប់មិញនេះ ពេលចូលឡានរង់ចាំជុងហ្គុកនាងក៏ទម្លាក់វាចូលទៅក្នុងឃ្លុបឡាន ព្រោះបើសិនជាមាននរណាចាប់បាន ជុងហ្គុកក៏គ្មានគ្រោះថ្នាក់ ព្រោះគ្មាននរណាដឹងទេថាគេជាឧត្តមសេនីយ៍ជួរមុខ គេពេលនេះត្រឹមជាបុរសសាមញ្ញម្នាក់ដែលមានប្រពន្ធជាអ្នកលក់ដំឡូងដុតប៉ុណ្ណោះ៕

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀតណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Kde žijí příběhy. Začni objevovat