ភាគទី២២

1.1K 45 0
                                    

យី! និយាយគ្នាសុខៗបង្ខំគេឲ្យដោះអាវចឹងបង😭

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២២

(ស្នាមដាច់មើលទៅធំណាស់)
វាជាពាក្យមួយដែលឧទានក្នុងចិត្តអ្នកដែលកំពុងតែសំឡឹងមើលផែនខ្នងស្មាក្បុសរបស់នាង មាល៍លីនមិនបានដោះអាវតាមការបញ្ជារបស់គេនោះទេ តែនាងក៏សំយ៉េស្មាអាវម្ខាងទម្លាក់ឲ្យគេមើលប៉ុណ្ណោះ គ្រាន់តែប៉ុណ្ណេះគេក៏ជ្រឹបចិញ្ចើមមិនឈប់ទៅហើយ ចុះទម្រាំតែនាងឲ្យគេមើលមួយតួខ្នងទៀត។
"ប៉ុណ្ណឹងបានរឺនៅលោកម្ចាស់? ខ្ញុំរងាស្រៀវស្រាញណាស់" ជុងហ្គុកប្រើពេលសំឡឹងមើលស្មានាងអស់មួយសន្ទុះ តែគេក៏មិនមាត់អ្វីសោះ នាយជាអ្នកមើលមិនជាបញ្ហាអីនោះទេ តែសម្រាប់អ្នកដែលបើកដៃអាវឲ្យនាយមើលនោះ នាងក៏រងាស្រៀវស្រាញព្រោះខ្យល់ត្រជាក់និងកម្ទេចធូលីតូចហើរមកប៉ះនឹងរបួសនាង។
"បានហើយ! លើកដៃអាវវិញទៅ" ទាល់តែនាងរអ៊ូត្អូញថារងាទើបអ្នកដែលចំណាយពេលសំឡឹងមើលមិនដឹងថាមើលរបួសរឺគិតអីផ្សេងនោះយល់ព្រមឲ្យនាងលើកដៃអាវវិញ។
"អ៊ីចឹងខ្ញុំអាចចូលគេងបានទេ?"
"ប្រញាប់ដេកទៅណា? ខ្ពើមមុខយើងដល់ថ្នាក់ចង់បិទភ្នែកដេកឲ្យផុតៗហ្អេស៎?" ឃើញទេៗ គេក៏នឹងរកឱកាសដើម្បីបានឈ្លោះជាមួយនិងប្រពន្ធ មិនថារឿងនោះជារឿងមានប្រយោជន៍រឺអត់ក៏ដោយចុះ ឲ្យតែអាចលើកជាបញ្ហាឈ្លោះបានគេក៏នឹងធ្វើភ្លាម។
"អ៊ីចឹងលោកម្ចាស់និយាយមក ខ្ញុំនឹងចាំស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុត"
"នេះចង់ផ្គើនផង?" និយាយបែបណាក៏មិនពេញចិត្ត ឆ្លើយបែបមិចក៏គិតថានាងផ្គើន មាល៍លីនក៏ជ្រើសរើសយកការអង្គុយស្ងៀមរួចច្បូញមាត់ខ្លួនឯងតិចៗ មុខមាត់ក៏ប្រែពីស្រស់ថ្លាមកជាស្រពាប់ស្រពោនដែរ ជុងហ្គុកគេសម្គាល់ដឹងពីអាការៈប្រែប្រួលរបស់នាង គេក៏បែរមកអង្គុយផ្អែកខ្នងរួចអោបដៃនិយាយពីអ្វីដែលគេចង់និយាយវិញ។
"អ៊ីចឹងចូលសាច់រឿងតែម្ដងចុះ នាង! នាងបានលឺពីសំឡេងសារដែលលោករដ្ឋាភិបាលផ្ញើមកនោះ?"
"កុំកុហកឲ្យសោះ!" គេនិយាយបញ្ជាក់ហើយបញ្ជាក់ទៀត ព្រោះតាំងពីដឹងក្ដីមក គេក៏ស្អប់បំផុតមនុស្សដែលកុហក ហើយគេក៏កាន់តែស្អប់ បើមនុស្សកុហកនោះជាមនុស្សនៅក្បែរខ្លួនគេបំផុត គេក៏ជឿថាមាល៍លីននាងយល់ព្រោះលទ្ធផលមានលើខ្នងនាងឲ្យមើលស្រាប់ហើយ។
"ខ្ញុំសុំទោស!"
"ខ្ញុំចូលមកបំណងចង់មើលរឿងដែលទាក់ទងនឹងតំបន់អាណាធិបេតយ្យនោះ.."
"ដូច្នេះនាងមានបំណងចង់ទៅទីនោះយូរមកហើយហ្អេស៎?" រកតែមាល៍លីនបកស្រាយមិនទាន់ទេ ជុងហ្គុកគេក៏ច្រឡោតដាក់នាងភ្លាមៗតែម្ដង មាល៍លីននាងក៏មិនបាននិយាយអី បានត្រឹមតែព្រលែងខ្យល់ដង្ហើមបន្តិច ស្រីតូចក៏ខិតកិលខ្លួនចាកឆ្ងាយពីនាយ ឆ្ងាយល្មមដែលអាចឲ្យដៃស្រឡូនលូកទៅបើកកិតុបាន។
"ឈឺហើយនៅប្រឹងឈោង នេះបើសន្លប់យើងមិនជួយទេ ព្រោះនាងរឹងខ្លួនឯង.." មាល៍លីនមិនយកសម្ដីគេមកដាក់ក្នុងចិត្តដូចដើម នាងឈោងយកសឺមីមួយពីកិតុមក រួចហុចវាបន្តទៅឲ្យស្វាមី ដំបូងនាយក៏មិនទទួល មានតែសំឡឹងមើលមុខនាងទាំងឆ្ងល់វិញ តែឃើញថានាងព្យាយាមឈោងទាំងលំបាកលំបិន គេក៏មានតែបង្ខំចិត្តយក។
"វាជាតារាងរាយនាមពួកជនល្មើសដែលនៅសេសសល់ ពួកគេមានកន្លែងលាក់ខ្លួនផ្សេងៗគ្នានៅតំបន់នោះ" ការរៀបរាប់របស់នាង បណ្ដាលចិត្តឲ្យជុងហ្គុកងាកមើលនាងសឹងតែបាក់ករ គេបើកសឺមីនោះមើលហាក់ដូចជាមិនចង់ជឿថាត្រឹមពីរសប្ដាហ៍ជាង នាងក៏អាចរកបានឈ្មោះនិងកន្លែងលាក់ខ្លួនរបស់ពួកជនល្មើសដែលនាយនិងកូនចៅរកមកសឹងតែរាប់ជាសតវត្សទៅហើយនោះ។
"នេះនាងកុហកមែនទេ?" មាល៍លីនដឹងថាគេមិនទទួលស្គាល់ការពិតងាយៗនោះទេ តែនាងក៏មិនបានប្រកាន់ទោសពៃអីដែរ សំខាន់ឲ្យនាងធ្វើវាបានលទ្ធផលនោះនាងក៏សប្បាយចិត្ត។
"ខ្ញុំវិះតែនឹងបានដឹងពីចៅហ្វាយធំពួកវាទៅហើយ តែបែរជាមានរឿងទាំងអស់នេះកើតឡើងមុនបាត់ តែមិនអីទេ ចាំពេលជាខ្ញុំនឹងព្យាយាមម្ដងទៀត.." មាល៍លីននិយាយសម្ដីទាំងនេះមកផុយ ភ្លេចគិតហើយថានាងត្រូវឈឺខ្លួនធ្ងន់ធ្ងរថ្នាក់នេះដោយសារមូលហេតុអី? នេះនាងមិនរៀងចាលអីបន្តិចទេហ្អេស៎?
"កាប់ថ្មចំណាំទៅបើយើងព្រមឲ្យនាងទៅម្ដងទៀត! លើកនេះមិនត្រឹមតែ៧០ផ្ដៅទេ.." ជុងហ្គុកគេកាន់ក្ដាប់សឺមីឯកសាររួចក្រោកថ្មោលនាំកាយចេញទៅក្រៅបាត់ មាល៍លីនក៏លើកដៃបំណងចង់ឃាត់ស្វាមីដែរ តែគេចេញទៅទាំងមិនងាកក្រោយសោះ។
"នេះយើងធ្វើខុសទៀតហើយមែនទេ? មាល៍លីនអើយមាល៍លីន..ហ៊ឹម" នាងតូចកាលបើគេខឹងចេញទៅបែបនេះ នាងក៏ស្រាប់តែចាប់ភ្លឹកនឹកគិតសម្ដីខ្លួនមុននោះ មិនបង្អង់នាងក៏ប្រញាប់ប្រមូលកម្លាំងដែលមានច្រត់នាំខ្លួនចេញទៅពីគ្រែគេង ដើម្បីបានទៅតាមគេ នាងមិនចង់ល្អក់កករជាមួយនាយក្រោយពីខ្លួនបានប្រគល់ឯកសារទាំងអស់រួចនោះទេ នាងនៅមានបំណងចង់ជួយស្វាមីច្រើនទៀត។
ទឹប!ទឹប..
(លោកម្ចាស់...)
(លោកម្ចាស់..)
ក្រាក! ហ្អា៎!!!!!
ទ្វារបន្ទប់បើកស្របនឹងរាងកាយតូចអស់ជំហរទៅមុខ ព្រោះភ្ញាក់និងវត្តមានអ្នកឈរនៅមាត់ទ្វារ ជុងហ្គុកឯណោះគេក៏ប្រញាប់ស្រវ៉ាកាន់ទប់ចង្កេះនាងដោយប្រើដៃទាំងសងខាង។
ប៉ឹប!
នាយអាចទទួលដឹងដល់អ្វីម៉្យាងបុកប៉ះនឹងទ្រូងគេ របស់ដែលមានសណ្ឋានទន់អន្ធិលហើយក៏មានសភាពក្តៅៗចម្លែក ជុងហ្គុកអោនភ្នែកមើលរួចក៏ប្រញាប់ទាញយកអាវក្រៅយកមកពាក់បាំងផែនខ្នងនាង ការដួលមុននេះធ្វើឲ្យមាល៍លីនរបូតអាវគេងយប់ដែលនាងមិនទាន់បានបិតឡេវអស់នោះ ហើយអ្វីដែលមកប៉ះទ្រូងគេនោះគឺជាកំពូលភ្នំទាំងសងខាងដ៏សែនណែនក្ដន់របស់នាងនោះអី។
"ចៅហ្វាយ?!"
"មកធ្វើស្អី? មិនឃើញយើងកំពុងអោបប្រពន្ធទេយ៉ាងមិច? ឆាប់ចេញ..ឆាប់ចេញទៅ!!!"
"បា..បាទទាន៎" កូនចៅដែលមិនដឹងរឿងក៏ចេញទៅអស់ នៅសល់តែជុងហ្គុកដែលក្រសោបអោបនាង ដៃម្ខាងក៏ទាញអាវមកបាំងខ្លួនអាក្រាតមួយល្វែងខាងលើរបស់នាង មាល៍លីនឯណោះនាងក៏នៅស្ងៀម បបូរមាត់តូចក្រពុំក៏ពេបឡើងតិចៗ ខណៈថ្ពាល់សងខាងឡើងក្រហមឆេះ។
(អេស៎! ភ្នំនេះវាចេះមករកចំណតឈប់ឃើញ)
ជាអ្វីដែលជុងហ្គុកគិត ពេលកំពុងតែអោបនាង៕
-
បងឯងកុំបុិនពេកបងហ្គុក ហិហិ

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now