ភាគទី០៣

1.2K 45 0
                                    

បងឃោឃៅមកទៀតហើយ មកលងអ្នកអានទាល់តែអ្នកអានចូលចិត្ត ខិខិ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគ០៣

ព្រលឹមថ្ងៃថ្មីឈានចូលមកដល់..
ជាព្រឹកដំបូង ពេលវេលាដំបូងដែលមាល៍លីនក្រោកឡើងមកព្រមជាមួយនិងបរិយាកាសថ្មី ស្រីតូចចោលភ្នែកសំឡឹងមើលទៅមាត់ទ្វារដែលមានអ្នកបើកទុករួចជាស្រេច។
"អរុណសួស្ដីម៉ាដាម" គ្រាន់តែរាងតូចក្រោកឡើងភ្លាម បាវបម្រើទាំងអម្បាល់ម៉ានក៏ប្រញាប់អោនក្បាលគារវកិច្ចនាងទាំងព្រមតែម្ដង ដោយសារតែមិនទម្លាប់ខ្លួន បូកផ្សំនិងការធំធាត់ក្នុងគ្រួសារដែលមានជីវភាពមធ្យមទៀតនោះ មាល៍លីនក៏ប្រញាប់អោនក្បាលតិចៗដាក់ពួកគេវិញ។
"ម៉ាដាមកុំគោរពពួកទន់ទាបដូចជាពួកខ្ញុំវិញអី វាធ្វើឲ្យខុសវិន័យក្នុងភូមិគ្រឹះណា" ដោយសារតែការធ្វេសប្រហែសនិងមិនយល់ការណ៍របស់នាង អ្នកបម្រើម្នាក់ក៏ប្រញាប់ឈានចូលមករួចខ្ជឹបប្រាប់មាល៍លីន។
"វិន័យ? វិន័យឲ្យពួកយើងរើសអើងគ្នាហ្នឹងហ្អេស៎? ខ្ញុំមិនធ្វើតាមទេ" មាល៍លីន, ត្បិតតែធំធាត់ក្នុងគ្រួសារមានជីវភាពមធ្យមពិតមែន តែនាងក៏រៀនសូត្រនិងមានក្រមសីលធម៌ល្មមអាចឲ្យនាងចេះដឹងថាអ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើនោះ ដូច្នេះរឿងដែលមិនស្មើភាពបែបនេះ ប្រាកដណាស់ថានាងមិនធ្វើតាម។
"វាមិនមែនជាការរើសអើងនោះទេម៉ាដាម"
"មិនមែនរើសអើងយ៉ាងមិច? មនុស្សកើតមកមានសិទ្ធិស្មើៗគ្នា ពួកបងមានឋានៈតូចទាបតែក៏មានកិត្តិយស បងមកធ្វើការប្ដូរប្រាក់ ប្ដូរយកស្បៀងតាមវិធីសុច្ចរិតបំផុត ហើយខ្ញុំក៏គោរពពួកបងទៅតាមចិត្តដឹងគុណរបស់ខ្ញុំ ហេតុអីក៏ខ្ញុំខុសនឹងវិន័យព្រោះតែខ្ញុំចង់តបស្នងអ្វីដែលពួកបងធ្វើបែបនេះ?" មាល៍លីននិយាយអ្វីចេញពីការគិតរបស់ខ្លួន តែបាវបម្រើដែលស្ដាប់លឺ ក៏បានត្រឹមតែអោនក្បាលចុះព្រោះបើសិនជាលោកម្ចាស់ជុងចូលមកឃើញ ពួកគេច្បាស់ជាយ៉ាប់ជាមិនខាននោះឡើយ។
"អ៊ីចឹងយើងនឹងផ្ដល់វិន័យថ្មីឲ្យនាង... បើធ្វើខ្លួនជាម៉ាដាមធ្វើឲ្យនាងមិនសប្បាយចិត្ត អញ្ចឹងធ្វើអ្នកបម្រើនិងគេដែរទៅ" គ្រាន់តែមួយដើមសំឡេងរបស់ជុងហ្គុកលឺឡើង អ្នកបម្រើក៏ក្រាបក្បាលដល់ឥដ្ឋអស់ លើកលែងតែមាល៍លីនម្នាក់ដែលនៅអង្គុយត្រង់ខ្លួននៅលើពូក ចោលភ្នែកទៅរកអ្នកដែលក្រពាត់ដៃចូលមក។ ជុងហ្គុកប្រើក្រសែភ្នែកមុតសំឡឹងតបទៅកាន់នាង រួចក៏ឃើញមាត់ដែលស្នាមដាច់ដោយសារស្នាដៃរបស់គេកាលពីម្សិលច្បាស់ នាយសប្បាយក្នុងចិត្តត្បិតគេលាក់ទុកគំនុំមួយនេះទម្រាំតែរកនាងមកជម្រះបញ្ជីបានគឺវាយូរខ្លាំងណាស់។
"ល្អតើ! ខ្ញុំក៏នឹងមានមិត្តច្រើន មិនចាំបាច់មកអង្គុយមើលមុខគ្មានហុងស៊ុយរបស់លោក" មាល៍លីនតបប៊ាំងៗដាក់ជុងហ្គុក រួចលើកជាយរ៉ូបបំណងចង់ចុះពីពូក តែអ្នកដែលកំពុងតែតតាំងនោះក៏ចាប់ដៃនាងរួចគ្រលាស់នាងឲ្យដួលទៅលើពូកវិញ។
"មុននិងទៅ នាង..ប្រាប់ស្រីម្នាក់នេះទៅថាត្រូវធ្វើស្អីខ្លះ!"
"លោកម្ចាស់បញ្ជាមកថាការតុបតែងរបស់ម៉ាដាមត្រូវផ្លាស់ប្ដូរទាំងអស់ មិនមានសំពត់រ៉ូបដូចជាកូនក្មេងទៀត ព្រោះមានឈុតថ្លៃថ្នូរសាកសមទុកជូនអ្នកនាង ចំណែកឯ..." បាវបម្រលនោះលូកដៃប៉ះសក់ដែលមានសភាពវែងអន្លាយនិងរលោងស្រិលបានបន្តិច មុននិងមាល៍លីនប្រញាប់ទាញវាយកមកអោបជាប់ទ្រូង ក្រវីក្បាលម៉ាត់ៗ។
"អត់ទេ! សក់នេះមិនអាចកាត់បានទេ ខ្ញុំអាចនឹងឈឺបើសិនជាកាត់សក់ផ្ដេសផ្ដាស ម៉្យាងម៉ាក់..ម៉ាក់គាត់ស្រឡាញ់សក់នេះណាស់"
"តែលោកម្ចាស់-" អ្នកបម្រើម្នាក់នោះហាក់ភ័យខ្លួន កាលបើមាល៍លីនបដិសេធបំណងរបស់លោកម្ចាស់បែបនេះ គ្មាននរណាម្នាក់ហ៊ានជំទាស់ជាមួយគេពីមុនមកនោះទេ។
"ឲ្យកន្ត្រៃមកយើង.. វាមិនដែលនរណាងាប់និងកាត់សក់ទេ បើនាងឲ្យអ្នកបម្រើកាត់អាចនឹងមិនអី តែបើយើងកាត់ យើងនឹងកាត់ឲ្យខ្លីបំផុត"
"អត់! ហ៊ឹក..អត់ទេលែង..កុំកាត់សក់ខ្ញុំ កុំ!!!!"
ច្រឹប!ច្រឹប..
សក់ដែលវែងអន្លាយមានរបៀបរបបបែបស្រីក្រមុំរបស់នាងក៏ត្រូវកាត់ចុះ កាត់រខិរខាក ពិបាកនិងមើលជាទីបំផុត ជុងហ្គុកចាប់កញ្ចឹងករនាងរួចកាត់យកៗទាំងមិនព្រិចភ្នែកសោះ គេកាត់បានតែប៉ុន្មានកន្ត្រៃហៀបនិងឈប់ទៅហើយ ស្រាប់តែរាងកាយអ្នកដែលនាយចាប់បង្ខំនោះដួលខ្ពោកកើយលើចង្កេះគេ។
"ម៉ាដាម! ម៉ាដាមកើតអីហ្នឹង? ម៉ាដាម.."
"លោកម្ចាស់..តិចអ្វីដែលម៉ាដាមនិយាយជាការពិតទៅ! ម៉ាដាមសន្លប់ស្ដូកហើយ"
"យើងមិនជឿទេ!"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now