ភាគទី៤០

984 43 0
                                    

យប់នេះឆ្លងឆ្នាំ អេតមីនគ្មានអ្វីជូនអ្នកអានច្រើនទេ ក្រៅពីការបន្ថែមភាគជាមួយនិងហ្គេម រីករាយអានកំសាន្តកាត់ស្បៃរាត្រីណា៎

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤០

សម្ដីសម្ដៅបូកផ្សំនឹងកាយវិការព្រានរបស់នាយ ធ្វើឲ្យនាងតូចក្ដាប់មាត់ខឹងសម្បារនឹងគេមិនតិច នេះគេមកបំផ្លាញគ្រែរនាបសំណព្វចិត្តរបស់នាងណាណីទៅហើយ នៅមានមុខមកលេបខាយដាក់នាងទាំងគ្មានភាពអៀនខ្មាសទៀត។
"កុំមកធ្វើមុខស្អុយប៉ែបែបនេះ យើងអ្នកធ្វើបាក់ចាំយើងជាអ្នកទិញសងចុះ"
"លោកម្ចាស់និយាយវាងាយស្រួលបែបហ្នឹងហើយ"
"ចុះវាមានស្អីទៅពិបាកនោះ? នាងនិយាយទៅមើល" រាងកាយត្រូវគេអោបជាប់ពិតមែន ក៏ប៉ុន្តែបបូរមាត់ក្រពុំឈូកប្របជាមួយនិងថ្ពាល់ក្រហមព្រឿងៗនោះបញ្ចេញអាការៈផ្សេង មាល៍លីនទាំងអៀនទាំងខឹងជាមួយគេ តែនាងគ្មានសមត្ថភាពរើបម្រាស់ចេញទេ មានតែនៅដេករអ៊ូបណ្ដោយឲ្យគេអោបបែបនេះ។
"ចុះលោកម្ចាស់គិតទៅមើលថាពួកគ្នាដេនឌ្រីក៍នោះវាគិតបែបមិច បើគេឃើញយើងទិញគ្រែថ្មីទាំងអន្ទះសារបែបនេះ?" មាល៍លីនលើកនូវសំនួរដ៏សែនល្ងង់សួរមកកាន់ជុងហ្គុក នាយក៏ចងចិញ្ចើមរួចក្រវីក្បាលដូចជាហួសចិត្ត។
"ចង់វាគិតបែបមិចក៏គិតទៅ ពួកវាហ្នឹងដែលគិតស្អីលើសពីការដែលពួកយើងស្មាននោះ ដេកទៅ!"
"ផ្ដាច់ការបំផុត"
"ហ៊ឹស!" ខណៈមាល៍លីននាងរអ៊ូបន្ត ជុងហ្គុកក៏លូកដៃទះកំប៉េសគូថនាងលាន់ផាច់ ផើតជាយអាវឡើង ដល់ថ្នាក់អ្នកកំពុងតែខឹងត្រូវខ្ជឹបមាត់ខ្លួនឯងជិត មាល៍លីននៅស្ងៀមបិទមាត់លែងនិយាយអ្វីទាំងអស់ ភ្នែកក៏ព្យាយាមបិទតាមការបញ្ជារបស់ប្រុសចិត្តខ្មៅម្នាក់នេះ ជុងហ្គុកឯណេះកាលបើធ្វើបាបស្រីស្រស់ឲ្យស្ងាត់មាត់រួច នាយញ៉ោចញញឹមចុងមាត់រួចបិទភ្នែកដេកលង់លក់ទាំងដៃកំពុងអោបនាងជាប់រឹតដូចជាចំណង។

ព្រលឹមថ្ងៃបន្ទាប់
កាត់ភាពអៀនខ្មាសបូកផ្សំនិងតម្រូវការផង ក្រោយពីស្វាមីកម្ទេចគ្រែយប់មិញរួចមក មាល៍លីនក៏មានតែសម្រេចិត្តខលទិញគ្រែមួយដែលមានតម្លៃគួរសមជាងមុន អាចឲ្យមនុស្សគេងពីរនាក់បានដោយគ្មានបញ្ហាអ្វីសោះ។
"លោកចាំជួយលើកវាយកចូលក្នុងផ្ទះផង ប្ដីខ្ញុំមិននៅគ្មាននរណាជួយខ្ញុំលើកឡើងនោះទេ"
"បាទចែ!" សំឡេងប្រុសវ័យជំទង់ពីរនាក់ឆ្លើយឡើងតំណាលគ្នា ពួកគេក៏នាំគ្នាសែងបំណែកគ្រែដើម្បីយកទៅផ្គុំជាគ្រែនៅក្នុងផ្ទះ មាល៍លីនឯណេះនាងក៏ឈរមើលការខុសត្រូវពួកគេទៅតាមអ្វីដែលម្ចាស់ផ្ទះគួរតែធ្វើ។
ងឹក!
"ឡានដឹកទំនិញនេះលោកបង" ខណៈពួកគេកំពុងតែរវល់រើជញ្ជូនរបស់របរចូលផ្ទះ អ្នកដែលជាបងធំនិងជាមេតំបន់អាណាធិបតេយ្យនោះក៏ចូលមកដល់ល្មម ដេនឌ្រីក៍និងកូនចៅរបស់គេពីរម៉ូតូទៀតមកដល់ជន្ទល់ម៉ូតូឈប់ ម្នាក់ៗមានប្រដាប់ទៅដោយអាវុធដែលគ្រាន់ែតឃើញក៏គ្មាននរណាម្នាក់ហ៊ានក្អកជាមួយគេដែរ។
"លោកបង" កាលបើឃើញនាយចូលមក មាល៍លីននាងក៏ប្រញាប់រាក់ទាក់គេមិនឲ្យមើលទៅឆ្គង ដេនឌ្រីក៍ងាកមើលមុខនាងមួយចុងកន្ទុយភ្នែក រួចបែរងាកមើលទៅរបស់ដែលគេជញ្ជូនចូលផ្ទះឯណោះវិញ។
"ទិញគ្រែថ្មី?" ដេនឌ្រីក៍ឧទានសួរទាំងមិនព្រិចភ្នែក។
"គាប់ជួនបន្តីខ្ញុំត្រឡប់មកវិញ ហើយពួកយើងក៏ធ្វើឲ្យគ្រែមុនមានបញ្ហាបន្តិចមិនអាចគេងបាន ទើបសម្រេចយកគ្រែពីផ្ទះលោកឧត្តមសេនីយ៍មក" មាល៍លីននិយាយទាំងទាក់ទើរផង អៀនខ្មាសផង។
"យប់មិញពួកយើងលេងរៀងជ្រុលបន្តិចហ្នឹងណា៎លោកបង" មាល៍លីននាងមិនបានប្រឈមមុខជាមួយនិងដេនឌ្រីក៍តែម្នាក់ឯងទេ បុរសជាស្វាមីដែលបាត់ទៅក្រៅមួយព្រឹកនោះក៏ត្រឡប់មក គេចូលមករួចបង្ហាញភាពស្និតស្នាលដោយការកាន់ស្មានិងថើបថ្ពាល់មាល៍លីនតិចៗពីមុខដេនឌ្រីក៍។
"យីស! មកលេងប្រពន្ធយប់ដំបូងក៏ដល់ថ្នាក់បាក់គ្រែផង?" កូនចៅដេនឌ្រីក៍ដែលឈរកាន់អាវុធមុខផ្ទះមាល៍លីននោះក៏លាន់មាត់ប្រាប់គ្នាគេបន្តិច នាយសង្ហាជាបងធំក៏ងាកតាមមើលគ្រែដែលទើបតែដឹកចូលមកនោះរួចងាកមើលទៅមាល៍លីនដែលព្យាយាមលាក់មុខនោះបន្តិច។
"គ្រែនេះមាំទេ?" កំពុងតែនិយាយគ្នាជាមួយដេនឌ្រីក៍សុខៗ ពេលនេះជុងហ្គុកក៏បែរជាលើកសំនួរចោទសួរក្មេងដែលលើកគ្រែនោះបន្តិច។
"ធានាណា៎បង ឡើងលោតក៏វាមិនបាក់ទៅណាដែរ" ការឆ្លើយតបរបស់គេស្ដាប់មើលទៅវាដូចជាកំប្លែង តែវាធ្វើឲ្យអ្នកដែលសួរនិងនាយកម្លោះៗប៉ុន្មាននាក់ទៀតនោះមើលមុខគ្នារួចសើចសមណាស់។
"ល្អណាស់! យើងរកអាបែបនេះ.." ជុងហ្គុកនិយាយរួចងាកមើលទៅមាល៍លីនបន្តិច ស្រីតូចក៏គាំងដល់ស្លេកមាត់ នាងងាកឆ្វេងស្ដាំ មុននិងឃើញដេននីចេញមក នាងប្រញាប់ចាប់កូនជាប់បំណងចង់រកគ្នាជួយ។
"ដេននីទៅណាកូន?" នាងទាញកូនមក ក៏ប្រទាក់ភ្នែកនិងស្បោងធំមួយនៅនឹងដៃដេននី អ្វីដែលពិសេសគឺគេកាន់វាជាប់រួចញញឹមទៀតផង។
"យប់នេះកូនទៅគេងផ្ទះអាគីង នៅប្លុកនោះ កូនទើបនឹងបានរបស់លេងថ្មី ចង់ចែកមិត្ត" ដេននីនិយាយទាំងមានមោទនភាពបំផុត ប្រៀបបីដូចជាគេជាមិត្តល្អម្នាក់ដែលមានរបស់ចែកចាយឲ្យមិត្តជិតរបងលេង។
"នរណាទិញឲ្យកូន?"
"ប៉ាជេខេ"
"ប៉ាហ្អេស៎?" មាល៍លីនលាន់មាត់ដូចចង់រកពុទ្ធោរកាលបើលឺក្មេងតូចដែលធ្លាប់តែឈ្លោះជាមួយនិងគេ ពេលនេះបែរជាហៅគេប៉ាៗពេញមាត់បែបនេះ វាដូចជាចម្លែកពេកហើយមិនអញ្ចឹងហ្អេស៎?
"ទៅៗកូនដេន ចាំយប់បន្តិចប៉ាយកអាហារទៅឲ្យឯង"
"បាទប៉ា! សំណាងល្អណា៎ យកបេប៊ីឲ្យកូនឲ្យបានណា៎ ហិហិ" ដេននីឆ្លើយតបជាមួយនិងលោកប៉ារួចកាន់ស្បោងរបស់លេងនោះរត់ចេញទៅទាំងសើចកក្អឹក ខុសប្លែកពីម្ដាយគេដាច់ កាលបើអស់កូនជាទីពំនាក់រួចនាងក៏ហេងហាង ហើយក៏ដូចជាភ័យខ្លួន។
"តោះអូន ចូលទៅក្នុង បងមានការចង់និយាយគ្នាបន្តិច" មាល៍លីនកាលបើត្រូវស្វាមីកាន់ក្ដាប់ស្មា បូកផ្សំនិងសម្ដីបែបព្រឺសម្បុរថែមទៀតនោះ នាងក៏មានបំណងចង់រាថយតែក៏មិនអាច ព្រោះនាងត្រូវធ្វើជាគូស្វាមីភរិយាដែលស្រឡាញ់គ្នាបំផុតពីមុខដេនឌ្រីក៍ មិនអញ្ចឹងទេ គេច្បាស់ជាមានការសង្ស័យជាមិនខាន ពីទំនាក់ទំនងរវាងពួកគេ។
"តែលោកបងនៅទីនេះ.. លោកប្ដីនៅនិយាយលេងជាមួយលោកបងដេនសិនទៅ អូនសុំទៅរៀបខ្លួនសិន ហិហិ" ដោយសារតែគ្មានជម្រើស ប្រកែកមិនបានបញ្ឈប់ក៏មិនបានមាល៍លីននាងមានតែព្រមដើរតាមការចង់បានរបស់ស្វាមី ស្រីតូចក៏សុំខ្លួនចូលទៅខាងក្នុងមុន ទុកឲ្យជុងហ្គុកនៅតាមមើលនាងទាំងមុខញញឹមបន្តិច។
"ពួកយើងមិនងាយបាននៅជាមួយទេ សង្ឃឹមថាល្ងាចនេះលោកបងនឹងលើកលែង.."
"យើងមិនឲ្យកូនចៅមកយាមល្បាតនៅម្ដុំនេះទេ ឯងកុំខ្វល់ច្រើន តាមសប្បាយ" ដេនឌ្រីក៍មិនបាននិយាយអ្វីច្រើន គេឆ្លើយត្រង់តាមអ្វីដែលជុងហ្គុកចង់បាន រួចគេក៏បញ្ឆេះម៉ូតូបើកនាំបក្សពួកកូនចៅទៅបាត់ ជុងហ្គុកឯណោះគេក៏តាមសំឡឹងមើលរហូតទាល់តែម៉ូតូដេនឌ្រីក៍ទៅបាត់ គេក៏ប្រញាប់រួសរ៉ាន់ចូលទៅក្នុងផ្ទះតាមប្រពន្ធ។
ក្រឹប!
"លោកម្ចាស់នឹងចាប់ផ្ដើមពេលនេះមែនទេ?" គ្រាន់តែបើកទ្វារមកសំឡេងស្រាលក៏ទាញការចាប់អារម្មណ៍របស់ជុងហ្គុកភ្លាមតែម្ដង នាយងាកបែរមើលទៅនាងរួចបែរលើកដៃខ្ទប់មាត់អស់សំណើចជាខ្លាំង។
"កើតស្អីបានជាច្រកអាវភ្លៀង?" មាល៍លីនអ្នកពាក់អាវក្រាស់ជិតខ្លួនរួចពាក់អាវភ្លៀងថែមមួយជាន់ទៀត ហើយធ្វើមុខងីងើដូចជាមិនដឹងខ្យល់អីសោះ។
"ខ្ញុំមិនចង់ឲ្យលោកម្ចាស់បញ្ចូលវាមកទៀតទេ! ខ្ញុំខ្លាចណាស់"
"ហើយនាងគិតថាអាវភ្លៀងជ្រកពេញខ្លួនអាចការពារខ្លួនឯងមិនឲ្យមានកូនបាន?"
"ចាស៎" ជុងហ្គុកមើលនាងតូចរួចក្ដាប់មួយអស់សំណើចបន្តិច ខឹងបន្តិច នេះគេសាងកម្មអីទើបបានប្រពន្ធគ្មានដឹងខ្យល់អីរឿងលើគ្រែបែបនេះ?

៥៥០ រយៈពេល៥០នាទី អេតមីនផុសពីរភាគបន្តណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now