ភាគទី០៧+០៨

1.3K 40 0
                                    

យប់មិញមានបងអ្នកអានម្នាក់បានផ្ញើ15$ចូលកុងABAរបស់អេតមីន ដោយRemarkថាអរគុណសម្រាប់ការប្រឹងប្រែងកន្លងមក អញ្ចឹងយប់នេះអេតមីនចង់តបស្នងគាត់វិញដោយទម្លាក់២ភាគជូនដែរ ហិហិ បងម្ចាស់លុយបើឃើញជួយឆាតចូលផេកផង អេតមីនចង់អរគុណបន្តិចណា៎

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី០៧,០៨

"អេ៎! នេះមានដីច្រើនម៉្លេះ?" ក្រោយពីទទួលបានការហាមប្រាមពីអ្នកបម្រើម្នាក់នោះរួចមក មាល៍លីននាងក៏មិនបានយកខ្លួនទៅពាក់ពន្ធ័នឹងបញ្ហានោះតាមការហាមប្រាមប្រាប់ នាងតូចប្ដូរពីអារម្មណ៍ចេះដឹងមកជាអារម្មណ៍ចង់ធ្វើការងារជំនួសវិញ ពេលនេះនាងក៏កំពុងតែដើរកាន់អំបោសស្លាបមាន់រួចមើលតាមចន្លោះតុទូ ក្រែងមានអ្វីធ្វើបំបាត់អផ្សុកខ្លះ។
"ពួកគេច្បាស់ជាហត់នឿយណាស់ ព្រោះមួយថ្ងៃៗក៏ជូតសម្អាតតែកន្លែងដែលមានកន្លុកកន្លៀតនោះ ស្រីតូចជំទើតជើងឡើងបោះដៃជូតវាសសម្អាតទូខ្ពស់មិនមានអ្វីដាក់តាំងយ៉ាងចម្លែកនោះ នាងតូចញញឹមកាលបើនាងបានធ្វើការងារខ្លះមិនទំនេរឥតប្រយោជន៍នោះ។
"បើការងារស្អីផ្សេងមានប្រយោជន៍បែបនេះ ច្បាស់ជាល្អជាមិនខាន" អារម្មណ៍ល្អទាំងប៉ុន្មានរលាយរលត់អស់ត្រឹមសម្ដីមួយប្រយោគបោះពីក្រោយខ្នងនាងមក មាល៍លីនឈប់ដៃប្តិច រួចទើបងាកដៀងរកមើលម្ចាស់សំឡេង។
"យ៉ាងមិច? យើងនិយាយខុសហ្អេស៎?" សម្ដីសម្ដៅបែបចង់លូកមាត់លូកករខុសធម្មតារបស់គេនាំឲ្យមាល៍លីនក្រវីក្បាលទាំងធុញទ្រាន់ចិត្ត។
"បើលោករវល់ ចង់ធ្វើការអីក៏ធ្វើចុះ ខ្ញុំមិនចង់មានជម្លោះទេ" មាល៍លីនសុខចិត្តចាញ់គេ មិនតបតរមិនឈ្លោះប្រកែកអ្វីជាមួយទេ នាងសុំតែសុខប៉ុណ្ណោះ ខុសពីអ្នកដែលកំពុងតែបោះម៉ូចង់ឈ្លោះឯណោះ គេអាងខ្លួនជាម្ចាស់ផ្ទះ អាងខ្លួនជាអ្នកមានឋានៈខ្ពស់នៅទីនេះទើបបានជាគេមិនអាចទទួលយកការបដិសេធមួយនេះបាន។
"ការងារយើងគឺធ្វើឲ្យនាងរស់នៅវេទនាហ្នឹងឯង យ៉ាងម៉េច? ដឹងខ្លួនមកបំពេញតួនាទីជាស្រេចហ្អេស៎?" ជុងហ្គុកឡកឡឺយដាក់នាង ដោយដើរហួសចូលទៅលូកដៃឆ្កឹះអំបោសស្លាបមាន់ពីដៃនាងតិចៗទៀត មាល៍លីននៅស្ងៀម តែម្រាមដៃគ្រប់ម្រាប់ក៏ក្ដាប់សឹងតែបាក់អស់ទៅហើយ។
"ចុះរឿងដែលលោករដ្ឋមន្ត្រីឲ្យលោកចាត់ការនោះ? បើលោកយកពេលទៅធ្វើវា ប្រហែលជាមានប្រយោជន៍ជាងឈ្លោះជាមួយខ្ញុំអត់ប្រយោជន៍បែបនេះ"
"ទទួលស្គាល់ខ្លួនឯងថាអត់ប្រយោជន៍ហើយ?" មួយម៉ាត់ទៅមួយម៉ាត់បកមកវិញ មាល៍លីនងាកសំឡឹងមុខគេ ខណៈគេញាក់ចិញ្ចើមបន្តិចក្នុងនាមជាអ្នកឈ្នះ ការប្រកែកទាស់ទែងគ្នាក៏ស្រាប់តែឈប់ភ្លាម ខណៈកូនចៅជុងហ្គុកម្នាក់ដើរចូលមករកនាយ។
"ខាងរដ្ឋាភិបាលបានផ្ញើការកោះហៅមកចៅហ្វាយទាន៎"
"កោះហៅរឿងអី?" ទឹកមុខបែបញ៉ោះនាងក៏ប្រែមកជាស្មើនិងប្រាកដប្រជាភ្លាមគ្រាន់តែលឺការនាំពាក្យរបស់មនុស្សជំនិត មាល៍លីនឯណោះក៏មិនបានទៅណាដោយនាងនៅឈរចាំស្ដាប់តាមទម្លាប់ចង់ដឹងចង់លឺ។
"គឺរឿងបេសកម្មចាប់ពួកនៅតំបន់អាណាធិបតេយ្យនោះ!"
"នេះវាដូចជាចៃដន្យពេកហើយ លោករដ្ឋមន្ត្រីទើបតែមកពិភាក្សាមិនទាន់ត្រជាក់សាច់ផង ខាងរដ្ឋាភិបាលក៏កោះហៅជួបជុំ នេះវាអាចមានរឿងអីផ្សេងទេដឹង?"
"លឺថាមកពីការចាប់ខ្លួនមិនងាយបានផលទើបខាងរដ្ឋាភិបាលចង់បើកការជំនួបពិភាក្សានោះ ម៉្យាងរឿងនេះបន្តមក៣ទៅ៤ឆ្នាំ យូរសមល្មមដែរហើយទាន៎" ស្ដាប់កូនចៅនិយាយបកស្រាយចប់ ជុងហ្គុករឹតចិញ្ចើមខ្លួនឯងដូចជាគេក្របួចកៅស៊ូចង នាយងក់ក្បាលតបរួចបោយដៃឲ្យកូនចៅចេញ មាល៍លីនឯណោះនាងក៏មានចម្ងល់ចង់សួរនាយឲ្យច្បាស់ដែរ តែមិនហ៊ាន បានត្រឹមតែឈរអឹមអៀនៗមានពិរុទ្ធ។
"នាងមិនត្រឹមតែគ្មានប្រយោជន៍ ថែមទាំងស៊យថែមទៀត" ជុងហ្គុកងាកមកចំមុខនាងហើយក៏ឆ្លៀតស្ដីថាឲ្យនាងថែមទៀតទើបចេញទៅបាត់ មាល៍លីនឈឺក្បាលសឹងតែផ្ទុះ។
"បោសផ្ទះសុខៗខុសទៀតហើយហ្អេស៎?" នាងតូចហួសចិត្តនិងគេដល់ថ្នាក់លែងខឹងសម្បារអ្វីទៀតហើយ មានតែឈរសំឡឹងមើលកាប៉ាល់ភ្លើងចាកចេញ រួចនាងក៏បន្តការងារខ្លួនឯងដដែលដូចដើម។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now