ភាគទី៥០

920 42 1
                                    

លង់ប្រពន្ធម៉ាញិបទៅ ហើយឈប់ខ្មើតយល់នៅលោកម្ចាស់?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥០

(លោកបងមិនចូលចិត្តពួកអាមានអំណាចអស់នោះទេ វាមានលុយ មានអំណាចវាក៏ប្រើតាពាសគ្មានគិតក្បាលនរណាទេ..)
"ចុះត្រង់អាដេនឌ្រីក៍វាដើរស្ពាយកាំភ្លើងក្រវែលអ្នកភូមិនោះ មិចក៏ពួកវាមិនស្អប់ដែរទៅ ហ៊ឹស" មាត់ជេរប្រទិចទៅកាន់អ្នកដែលគេកំពុងតែមើលតាមកាំមេរ៉ាសុវត្ថិភាពបង្កប់ឯណោះ ដៃមាំទាំវាយកូដឆ្លើយឆ្លងទៅប្រាប់ថ្នាក់លើយ៉ាងសម្ងាត់បំផុត ការមករស់នៅទីនេះមិនមែនគ្មានប្រយោជន៍នោះទេ គេស៊ើបបានច្រើនខ្លាំងមែនទែន ដឹងពីកន្លុកកន្លៀតនិងស្ថានភាពរស់នៅរបស់ពួកដេនឌ្រីក៍និងបានដឹងពីទង្វើស្អប់ខ្ពើមដែលពួកវាមានទៅលើរដ្ឋាភិបាលច្បាស់ៗផង។
ជុងហ្គុកពួនសម្ងំចាក់សោរនៅក្នងបន្ទប់នោះ ថតនិងរាយការណ៍រាល់អ្វីដែលពួកនោះបាននិយាយ គេក៏មិនភ្លេចអុកត្រចៀកស្ដាប់មើលសំឡេងនៅខាងក្រៅផងដែរ ព្រោះទម្រាំតែបានពួកវានិយាយចេញមកនោះ មនុស្សស្រីដែលអង្គុយក្នុងហ្វូងជាមួយក៏លះបង់មិនតិច។
ផាំង!ផាំង..
(លោកប្ដី! លោកប្ដីហ្អា៎..)
ការគោះទ្វារគ្រាំងៗមិនបានឲ្យដំណឹងជាមុននោះធ្វើឲ្យជុងហ្គុកភ្ញាក់ក្រញ៉ែងខ្លួន គេប្រញាប់ចុចកុងតាក់បិទគ្រប់ប្រពន្ធទាំងអស់ ទើបគេប្រញាប់ដើរទៅបើកទ្វារបន្ទប់។
"ហេឡូ! ហិហិ" កាលបើទ្វារបើក ក្លិនស្រាក៏ប្រហើរចូលណែនច្រមុះជុងហ្គុកតែម្ដង មុខក្រហមព្រឿងៗលាយឡំនិងថ្ពាល់ក្រហមបង្ហាញច្បាស់ពីមុខគេ មាល៍លីនញញឹមលិបភ្នែកហាក់ប្រាប់គេដោយប្រយោលថានាងទៅលែងរួចហើយ ស្រវឹងមែនទែនហើយ។
"វឹងអៃ ហិហិ! ទៅលែងរួចអៃ.." នាងតូចលើកដៃស្រវ៉ាចូលអោបកាយស្វាមី ធ្វើចារិកដូចជាក្មេងមិនដឹងអីសោះ ជុងហ្គុកឯណោះគេក៏ប្រញាប់ទប់ខ្លួននាងរួចរុញទាញទ្វារបន្ទប់នោះបិទគ្រឹប។
"យើងប្រាប់ហើយប្រាប់ទៀតថាអារឿងចុះទុនស្អីហ្នឹង កុំចុះខ្លាំងពេក ខ្លួនឯងជាស្រីតែបបួលពួកអាដេនឌ្រីក៍ផឹកឡើងជោគខ្លួន.." នាយទាញចង្កេះទប់នាងឲ្យឈរត្រង់ខ្លួនរួចសំឡឹងមើលមុខគេឲ្យចំ។
"តែអូនផឹកឈ្នះពួកហ្នឹងតើ..អឹក" សព្វនាមដែលនាងហៅខ្លួនឯងនាំឲ្យគ្នាដែលជួយគ្រានាងទើបតែដល់មាត់ទ្វារនោះទុចដំណើរបន្តិច គេងាកមើលទៅកូនចៅអាដេនឌ្រីក៍ដែលសន្លប់បាស់ដៃបាស់ជើងគ្រប់គ្នានៅខាងមុខឯណោះ នេះចាត់ទុកថានាងខ្លាំងហើយ ព្រោះចំណោមអ្នកផឹកទាំងអស់ សល់តែនាងម្នាក់ទេដែលនៅមានស្មារតី។
"ជាស្រី តែផឹកជោគខ្លួនបែបនេះ យើងមិនសរសើរទេ"
"មិនសរសើរបាន តែកុំឈប់ស្រឡាញ់ណា៎ អឹក" មាល៍លីនបម្រាស់ខ្លួនពីការជួយគ្រា ប្ដូរមកជាការលើកដៃច្បិចថ្ពាល់ស្វាមីជាប់ទាំងសងខាង ជុងហ្គុកនៅរក្សាទឹកមុខមាំដូចដើម ទោះបីជាភ្នែកកំពុងតែសំឡឹងមើលមុខនឹងថ្ពាល់ក្រហមងាំងរបស់នាងក៏ដោយ។
"អូនមិនធ្វើឲ្យបងអស់សង្ឃឹមទេ អូនអាចល្ងង់មិនអាចចូលសង្គមគេចុះ តែអូនមិនខ្លាចនឹងជួយបងក្នុងរឿងគ្រោះថ្នាក់អស់ទាំងហ្នឹងទេ.." នាងតូចលើកដៃម្ខាងកេះកាយអាវករបើករបស់ស្វាមី ទាល់តែគេចាប់ដៃនាងជាប់ រួចក្រពាត់ទម្លាក់ ព្រោះមិនអញ្ចឹងទេនាងអាចនឹងហែកអាវគេរយៈអស់ក៏ថាបាន ទុកចិត្តមិនបាននោះទេ។
"នាងល្ងង់មែនទែន.."
"ចុះបងស្រឡាញ់នាងល្ងង់ហ្នឹងអត់? ហិ.." សំនួរដ៏សែនឆ្កួត បន្លឺចេញពីមាត់នាងតូចដែលគេតែងតែគិតនិងឲ្យឈ្មោះនាងថាជាក្មេងល្ងង់ មាល៍លីនងើបមុខសំឡឹងមើលទៅគេ មើលទាំងមិនក្រែងចិត្តថាគេអាចនឹងខឹងនោះទេ នាងកាន់តែមើល នាងក៏អាចឃើញដល់ក្រសែភ្នែកទទេស្អាតរបស់គេ ចំពោះនាង គេមើលមកជាមួយនិងក្រសែភ្នែកមួយដែលហាក់បង្ហាញថាគ្មានមនោសញ្ចេតនាអ្វីជាមួយគ្នាសោះ គេគ្រាន់តែមករកនាង ខ្វាយខ្វល់ពីនាង ព្រោះនាងកំពុងតែធ្វើរឿងមានប្រយោជន៍ឲ្យទៅគេ នាងចង់ដឹងណាស់ថាក្រោយបេសកម្មលើកនេះទៅ នាងអាចនៅសេសសល់តម្លៃធ្វើឲ្យគេខ្វល់ខ្វាយខ្លះទេ? រឺក៏នាងនឹងត្រឡប់ទៅកាន់ជីវិតជាកូនរបស់ស្រីយកប្ដីគេទៀត?
ក្រឺង!ក្រឺង..
ខណៈកំពុងតែគ្រានាង ទូរសព្ទ័ក៏រោទ៍ឡើងមកនាំឲ្យជុងហ្គុកប្រញាប់ទាញយកមកមើល តែថាគេមិនទាន់បានទទួលផង មាល៍លីននាងក៏កញ្ឆក់យកមកនិយាយជំនួស។
(បងសម្លាញ់! ទីបំផុតបងក៏លើកលេខអូន)
"អូនខ្មោចយ៍ស្អី? នេះលេខប្ដីយើងហ្អាស៎"
"មាល៍..ឲ្យទូរសព្ទ័មកយើង" កាលបើលឺនឹងដឹងពីសំឡេងច្បាស់ថាអ្នកដែលខលមកនោះជាណាន់សុី ជុងហ្គុកក៏ប្រញាប់ចង់ទាញយកទូរសព្ទ័មកវិញ តែមាល៍លីនកាន់ជាប់មិនលែង នាងរុញគេចេញទៅម្ខាងរួចមួលដៃអាវខ្លួនឯងបំណងចង់ក្អេងក្អាយដាក់អ្នកខលមកប្ដីនាង។
(នាងប្រពន្ធសម្រែ ឲ្យទូរសព្ទ័ទៅប្ដីយើងវិញ)
"យើងមិនឲ្យជួបទេ នាងមាន់ក្រុង! បើខ្លាំងនាងឯងក៏ហក់មក ហ៊ឹស!យើងមិនខ្លាចទេ..អឹក" មាល៍លីនដែលស្លូតបូតរម្យទម ពេលនេះប្រហែលជាគ្មាននោះទេ នៅសល់តែមាល៍លីនដែលកោងកាច ឆ្នាស់ឆ្នើមព្រោះតែស្រាបញ្ជានឹងឯង។
(ប្ដីយើងស្រឡាញ់យើង យើងហាយសូ យើងមានរូបរាងទាក់ទាញជាង..)
"យើងក៏មានដែរ យើងមានកូនរបស់គេ..យ៉ាងមិច? នាងមានដែរទេ?" ខណៈកំពុងតែនិយាយគ្នាដល់ត្រឹមនេះគ្រប់យ៉ាងក៏ស្ងាត់ អ្នកដែលឆ្លេឆ្លាចង់បានទូរសព្ទ័ក៏ឈប់ទ្រឹង អ្នកកាន់ទូរសព្ទ័ឈ្លោះគ្នាមុននោះក៏ឈប់ដែរ ជុងហ្គុកលើកចិញ្ចើមរួចមើលមុខមាល៍លីនទាំងភាំង ដៃមាំទាំសងខាងលូកកាន់ស្មានាង កាន់តែញ័រទ្រើតៗតែម្ដង។
"មុននេះនាងនិយាយថាមិច? នាងថានាងមានស្អី..មាល៍"
"ហ៊ឺ!" អ្នកដែលត្រូវគេកាន់ស្មាមុននោះក៏បែរជាស្លឺភ្នែករួចសន្លប់ព្រូស ជុងហ្គុកក៏ស្រវ៉ាអោបនាងជាប់ អោបទាំងចិត្តអន្ទះសារបំផុត។
"នេះនាងនិយាយពិតទេ? ថា..ថានាងមានកូននោះ?"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now