ភាគទី៦៩

694 39 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៦៩

"មាល៍..អូនកើតអី?"
"មាល៍!!!!" កាយមាំដែលមាំទាំស្វាហាប់ក៏ប្រញាប់ទម្លាក់កាំភ្លើងពីដៃ រួចរត់ទៅរករាងកាយមនុស្សស្រីជាទីស្រឡាញ់ទាំងតក់ស្លុតបំផុត។
"អ្នកណា? អ្នកណាធ្វើអីអូន? មាល៍ ហ៊ឹស" ជុងហ្គុកទ្រក្រសោបក្បាលដែលមានស្នាមដាច់ហូរឈាមរបស់នាង ដៃម្ខាងទៀតក៏ទាញស្រាយក្រវ៉ាត់ករដែលចងនៅនិងមាត់នាងចេញ រាងកាយមាល៍លីនទន់ល្អូកដួលផ្អែកមួយជំហទៅលើទ្រូងជុងហ្គុកតែម្ដង គេអោបក្រសោបនាងជាប់ព្រមជាមួយនិងភ្នែកក្រហមរងាលតែម្ដង។
"នេះបង..បងប្រុសគាត់យំមែនទេ? ខ្ញុំមើលមិនច្រឡំទេមែនទេ?" ដេនដាលីនាងក៏ភន្ត័ភាំងមិនស្ទើរដែរ កាលបើឃើញបងប្រុសអោបបងថ្លៃយំបែបនេះ ការគិតរបស់នាងក៏ត្រូវកម្ចាយអស់កាលបើឡានពេទ្យនិងឡានប៉ូលីសក៏ចូលមកដល់បរិវេណនោះ។
"ខាងនេះ! អ្នករបួសនៅទីនេះ" ហ្វ្រេដជាអ្នកខលហៅប៉ូលីសមកបន្ថែមនិងហៅពេទ្យមកផងដែរ គេគិតទុកជាមុនរួចស្រេចថាច្បាស់ជាមានរឿងមិនល្អអ្វីកើតឡើងជាមិនខាននោះទេ ហើយពេលនេះវាក៏កើតឡើងពិតមែន។
"នាងមានផ្ទៃពោះ ជួយប្រពន្ធយើងផង ហ៊ឺ.."
"ពួកយើងនឹងលើកនាងដាក់ប្រង់កាយកទៅឡាន.." មិនចាំដល់ពេទ្យនោះនិយាយច្រើន ជុងហ្គុកក៏ប្រញាប់លើកបីនាងរត់ទៅរកឡានតែម្ដង ដេនដាលីនាងក៏ប្រញាប់ទៅតាមពីក្រោយបងប្រុសដែរ តែក៏ត្រូវហ្វ្រេដចាប់ស្មាជាប់ឃាត់មិនឲ្យនាងទៅ។
"ឡានពេទ្យគេអនុញ្ញាតឲ្យមានសាច់ញាតិឡើងទៅតែម្នាក់ទេ ឯងនៅទីនេះទៅ ចាំបងជូនទៅផ្ទះ"
"បងប្រុសអាចនឹងនៅម្នាក់ឯងបានទេ? ខ្ញុំមិនដែលឃើញបងប្រុសទន់ខ្សោយដល់ថ្នាក់សម្រក់ទឹកភ្នែកបែបនេះទេ ចាប់តាំងពីថ្ងៃដែលអ្នកម៉ាក់បានលាចាកទៅ" ដេនដាលីពោលទាំងខ្លួនឯងក៏ក្ដាប់មាត់សម្រក់ទឹកភ្នែកម៉ាត់ៗមិនខុសពីបងប្រុសនាងទេ។
"មាល៍លីនច្បាស់ជាមិនអីនោះទេ ហើយអ្វីដែលឯងឃើញពេលនេះវាជាស្នេហានិងភាពខ្លាចការបាត់បង់ដែលបងប្រុសឯងបង្ហាញមកទេ" ហ្វ្រេដក្នុងនាមជាអ្នកដែលមានអាយុច្រើនជាងក៏មានតែជួយលួងលោមនាងឲ្យបាត់ភ័យខ្លាច សោកសង្រែងហ្នឹងឯង។

ក្រឡេកទៅមើលឡានពេទ្យដែលបើកទៅឯណោះវិញ មាល៍លីនត្រូវបានគេបំពាក់អុកសុីសែននិងពិនិត្យមើលជីពចរនាងជានិច្ច ព្រោះចំណាយពេលប្រមាណជា១០នាទីទៀតទើបទៅដល់ពេទ្យដែលនៅជិតបំផុត។
"មាល៍! មាល៍ត្រូវតែនៅជាមួយនិងបង កុំទៅណាចោលបង ហ៊ឺ" អ្នកដែលអង្គុយកៀកក្បែរដៃនាងឯណោះគេក៏កាន់ក្រសោបដៃនាងម្ខាងមកថើបជាប់ មាត់ក៏ទន្ទេញរហូតមិនឈប់ អង្វរសុំអ្នកដែលសន្លប់ស្ដូកនោះឲ្យនៅជាមួយគេ កុំទៅណាចោលគេ ស្ដាប់មើលទៅវាគួរឲ្យសង្វេគភ្នែកខ្លាំងណាស់។
"សភាពអ្នកជម្ងឺធ្ងន់ធ្ងរបន្តិចហើយលោក ខ្ញុំខ្លាចតែម្ដាយកូនមិនអាចនៅជាមួយគ្នាបានទៀតនោះទេ.." ភាពភ័យខ្លាចរបស់គេកាន់តែកើនឡើងទ្វេរ កាលបើពេទ្យដែលនៅឡានជាមួយពួកគេនិយាយពីអាការៈមិនល្អរបស់មាល៍លីនជាប់ ជុងហ្គុកក្រវីក្បាលរួចទាញដៃមាល៍លីនមកផ្អឹបជាប់និងមាត់។
"យើងមិនខ្វល់ទេ សំខាន់ត្រូវតែជួយមាល៍លីន ជួយប្រពន្ធយើងឲ្យបាន យើងសុំចិត្តពួកលោក ជួយនាងផង" ពាក្យសម្ដីរបស់ជុងហ្គុកក៏ធ្វើឲ្យពេទ្យនៅប្រចាំជាមួយនោះសំឡឹងមើលមកគេទាំងភ្ញាក់ផ្អើលហើយក៏សង្វេគអាណិតគេជាទីបំផុត បុរសភាគច្រើនអាចនឹងស្រឡាញ់កូន ខ្លាចបាត់បង់កូនជាសាច់ឈាមខ្លួនឯងជាង តែប្រុសម្នាក់នេះ គេមិនរុញរានិងជ្រើសយកមនុស្សស្រីដែលគេស្រឡាញ់ទេ ស្រីតូចដែលសន្លប់នោះច្បាស់ជាមានមោទនភាពដែលមានគេក្នុងជីវិតនាងណាស់។
"មាល៍..អូននឹងមិនកើតអីទេណា៎ ហ៊ឹម! បើសិនជាអាចក៏ជួយថែរក្សាកូនពួកយើងផង បងជឿជាក់លើអូនហើយ" គេធ្លាប់និយាយថាកូនជាទ្រព្យសម្បត្តិរបស់គេ ជាក្ដីសង្ឃឹមរបស់គេ តែមានរឿងបែបនេះគេក៏មិនស្ទាក់ស្ទើរក្នុងការជ្រើសរើសយកនាង សុខចិត្តបោះបង់ក្ដីសង្ឃឹមដែលខ្លួនឯងប៉ងទុកជាយូរមក តែទោះជាយ៉ាងណាក្នុងចិត្តក៏នៅតែលួងប៉ង សង្ឃឹមថាទាំងនាងនិងកូនមានសុវត្ថិភាព។

យប់ថ្ងៃដដែល..
មាល៍លីនទទួលការព្យាបាលនិងពិនិត្យមើលក៏ឃើញថានាងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរខ្លាំងទេ នាងមានការប៉ះទង្គិចក្បាលត្រង់ផ្នែកសៀតផ្កាតែក៏គ្មានឈាមកករឺអ្វីគួរឲ្យបារម្ភ ចំណែកឯកូនក៏មិនមានបញ្ហាអ្វីគួរជាការកត់សម្គាល់នោះដែរ វាជាដំណឹងល្អបំផុតសម្រាប់អ្នកដែលជាឪពុកកូនក្នុងផ្ទៃ ក៏ដូចជាស្វាមីរបស់នាងតែម្ដង។
"បើសិនជាភរិយាលោកក្រោកមកមិនស្រួលអាចប្រាប់មកពួកខ្ញុំបានណា៎ ពួកខ្ញុំនឹងមកពិនិត្យជូន"
"បាទ៎" ជុងហ្គុកកាលបើគ្រប់យ៉ាងរួចផុតអស់ គេក៏មានអារម្មណ៍ល្អនឹងនិយាយស្រួលបួលទៅកាន់ពេទ្យទាំងនោះ គ្រូពេទ្យក៏រុញរទេះចេញទៅវិញរួចទាញទ្វារបិទយ៉ាងមានរបៀបបំផុត ជុងហ្គុកក៏ងាកមកចាប់អារម្មណ៍និងកាន់ដៃប្រពន្ធជាប់វិញ តែគ្រាន់តែគេកាន់ដៃនាងក៏ប៉ើកៗកម្រើកតិចៗ ត្របកភ្នែកតូចស្ដើងក៏ហើបឡើងថ្នមៗនាំឲ្យអ្នកកំពុងតែរង់ចាំនោះសប្បាយចិត្តមិនស្ទើរ។
"មាល៍! មាល៍ដឹងខ្លួនឯងមែនទេ? មាល៍ យើងសប្បាយចិត្តណាស់" ជុងហ្គុកកាលបើនាងដឹងខ្លួនគេក៏ប្រញាប់ចូលទៅអោបនាងជាប់ មាល៍លីនក៏បើកភ្នែកម៉ក់ៗរួចលើកដៃរុញទ្រូងគេចេញបន្តិច។
"សុំទោស! នាងឈឺរបួសមែនទេ? យើងអោបរឹតខ្លាំងមែនទេ?"
"លោកជានរណាគេ?" សំនួរចម្លែកបន្លឺចេញពីមាត់នាងនាំឲ្យអ្នកដែលមើមុខនាងនោះប្លែកចិត្តនិងប្រញាប់លូកដៃចាប់ស្មានាងជាប់ សំឡឹងភ្នែកនាងចំ។
"យើងជាប្ដីនាងណា៎ មាល៍នាងមិនចាំយើងទេហ្អេស៎?"
"ប្ដីមែនទេ? ហេតុអីក៏មុខចាស់ម៉្លេះ?"
-
នែ! ក្រោកពីសន្លប់ដៀលប្ដីចាស់តាហ្មងកូនច្រី

៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now