ភាគទី៤៣

902 41 0
                                    

ថ្ងៃថ្មី ខែថ្មី តែលោកម្ចាស់យើងនៅតែខ្មើតដដែលមិនលែង

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៣

"ផ្ដេសផ្ដាសពិតមែន" ជុងហ្គុកគេស្ដីបន្ទោសខ្លួនឯងដែលតែងតែធ្វើខ្លួនប្លែកៗរាល់ពេលដែលនៅក្បែរនាង គេមិនដែលមានអារម្មណ៍ត្រេកត្រអាលនឹងនរណា មិនដែលនៅឆ្ងល់គិតថាគេនោះគិតអ្វីមកលើខ្លួននោះឡើយ និយាយឲ្យចំគេជាមនុស្សដែលមិនចូលចិត្តខ្វល់ខ្វាយពីអ្វីដែលគេដទៃគិតនៅលើខ្លួននោះឡើយ តែពេលនេះវាខុសប្លែកហើយ.. គេខ្វល់ខ្វាយណាស់! ខ្វល់គិតថាតើស្រីម្នាក់នេះគិតអ្វីមកលើគេខ្លះ?
"លោកម្ចាស់!" ខណៈគេបំណងចង់ចូលទៅក្នុងបន្ទប់ សំឡេងមនុស្សម្នាក់បន្លឺពីចំហៀងបន្ទប់មក ជុងហ្គុកប្រមូលអារម្មណ៍សម្រួលទឹកមុខរួចទើបងាកទៅឃើញថាជាហ្វាន៍លីងសោះដែលកំពុងតែហៅគេនោះ។
"មានការអី?" ជុងហ្គុកពោលបែបរឹងៗដាក់អ្នកបម្រើជំនិតរបស់ប្រពន្ធតាមទម្លាប់ ហ្វាន៍លីងក៏មិនបាននិយាយអីតែខិតជើងសន្សឹមៗចូលមករកចៅហ្វាយ ប្រៀបបីដូចជាក្រែងៗចិត្ត។
"ខ្ញុំមានការចង់សួរយោបល់លោកម្ចាស់បន្តិច"
(យីស!ក្មេងម្នាក់នេះដូចជាហ៊ានដល់ហើយណ៎?)
ទោះបីជាមាត់មិននិយាយចេញមក តែក្នុងចិត្តរបស់ជុងហ្គុកក៏លោតឃ្លាប្រយោគនេះមករួចស្រេច តាំងតែពីដើមមកហ្វាន៍លីងនាងមិនដែលសូម្បីតែហ៊ានដើរមករកគេតែឯងផង កុំថាឡើយសូម្បីតែនិយាយជាមួយគេនោះ តែនេះនាងហ៊ានដល់មកសុំយោបល់គេទៀត មាល៍លីនពិតជាបង្វឹកក្មេងនេះមិនធម្មតានោះទេ។
"សួរស្អី..ក៏សួរមក" ជុងហ្គុកឆ្លើយកំបុតៗដាក់ស្រីតូច ហ្វាន៍លីងក៏ខ្ជឹបមាត់រួចងាកមើលឆ្វេងស្ដាំបន្តិច ស្រីតូចខិតមកកាន់តែជិតរួចអោនមុខចុះតិចៗ។
"តែវាជារឿងផ្ទាល់ខ្លួនខ្ញុំ-"
"អើ! ឆាប់និយាយមក" ជុងហ្គុកបម្រុងតែខឹងហ្វាន៍លីងទៅហើយ ព្រោះនាងនៅអូសបន្លាយពេលខ្លាំងពេល ហ្វាន៍លីងក៏ងក់ក្បាល លេបទឹកមាត់ផ្សើមបំពង់ករបន្តិចរួចទើបប្រុងប្រៀបប្រាប់ចៅហ្វាយនាយ។
"លោកម្ចាស់ជាអ្នកមានមុខមាត់ មានទ្រព្យសម្បត្តិ មនុស្សស្រីអ្នកមានៗណាក៏តាមស្រឡាញ់ តាមចង់បានលោកម្ចាស់ដល់ថ្នាក់ប្រគេនខ្លួនដល់កន្លែងត្រូវទេ?"
"នេះឯងនិយាយពីរឿងខ្លួនឯងរឺក៏ជេរយើងថាស្រីច្រើនហ្នឹងលីង?"
"គឺខ្ញុំចង់សួរថា..បើលោកម្ចាស់មានគ្រប់យ៉ាងបែបហ្នឹង តើលោកម្ចាស់នៅតែចាប់អារម្មណ៍នឹងមនុស្សស្រីដែលគ្មានអ្វីសោះ ស្រីដែលមិនសាកសមនឹងលោកម្ចាស់ដែរទេ?" សំនួរហ្វាន៍លីងស្ដាប់មើលទៅវាមិនដូចជារឿងអ្វីដែលល្អនោះទេ ដល់ថ្នាក់ជុងហ្គុកគេក៏ស្ងាត់មាត់រួចងាកភ្នែកមើលទៅនាងតូចដែលកំពុងតែឈរចាំស្ដាប់ចម្លើយពីមាត់គេឯណោះ ហ្វាន៍លីងនាងមើលទៅដូចជាប្រាថ្នាចង់បានចម្លើយមួយពីមាត់គេ ចម្លើយមួយដែលនាងបានគិតក្នុងចិត្តជាស្រេច ចុះបើសិនជាគេឆ្លើយខុសពីការដែលនាងរំពឹងទុកនោះ គេអាចនឹងធ្វើឲ្យនាងខូចចិត្តទេ?
"ហេតុអីក៏សុខៗមកសួរសំនួរនេះ? មានម្សៀរណាជាអ្នកមានមកចែចង់ឯងមែនទេ?" ជុងហ្គុកក៏បោះសំនួរមួយទៅកាន់នាង ទាំងដែលគេនៅមិនទាន់ឆ្លើយសំនួរនាងនៅឡើយផង។
"គឺខ្ញុំ..."
(លោកម្ចាស់ ហ្វាន៍លីងញ៊ាំបាយ)
"លោកម្ចាស់.." ការសន្ទនាពួកគេទាំងពីរនាក់ក៏ត្រូវបានជ្រៀតជ្រែកដោយវត្តមានរបស់មាល៍លីនដែលចូលមកហៅពួកគេទៅញ៊ាំបាយឯណោះ រាងកាយតូចបោះជំហានចូលមកទាក់ទងជុងហ្គុកឲ្យសំឡឹងមើលទៅនាងមិនដាក់ភ្នែក ពន្លឺភ្លឺផ្លេកចាំងចេញពីខ្សែករមួយខ្សែដែលបំពាក់ជាប់លើកញ្ចឹងករនាង នេះគេទើបតែឲ្យនាង នាងក៏ពាក់វាទៅហើយហ្អេស៎?
"អញ្ជើញពិសារអាហារ ខ្ញុំបានធ្វើស្តេកជូនលោកម្ចាស់ណា៎"
"ល្អណាស់" ជុងហ្គុកឆ្លើយធ្វើហីៗដាក់មាល៍លីន រួចជ្រែងហោប៉ៅដើរទៅផ្ទះបាយធ្វើមិនដឹង មាល៍លីននាងក៏មិនបាននិយាយអីត្រឹមក្រវីក្បាលតិចៗព្រោះវាជាទម្លាប់នាងស្រាប់ទៅហើយ។
"ស្អាតណាស់ម៉ាដាម! លោកម្ចាស់ទិញជូនមែនទេ?" កាលបើមាល៍លីននាងដើរមកហ្វាន៍លីងក៏ចាប់ភ្នែកមើលដឹងភ្លាមថាមានអ្វីចម្លែកនៅលើកញ្ចឹងករចៅហ្វាយស្រីនោះ មាល៍លីនក៏ទម្លាក់ដៃម្ខាងកាន់ខ្សែករថ្មីខ្លួនឯងរួចញញឹមតិចៗក្នុងន័យបែបលាក់លៀម។
"លោកម្ចាស់មិនងាយទិញកាដូឲ្យនរណាទេម៉ាដាម"
"មិនងាយទិញក៏បានន័យថាគេធ្លាប់ទិញជូននរណាម្នាក់ដដែលហ្នឹងលីង ខ្ញុំគិតថាគេមិនបានមានអារម្មណ៍អីពិសេសនោះទេណា៎ អាចថាគេទិញឲ្យព្រោះមិនចង់បាក់មុខដែលមានប្រពន្ធមួយទាំងមូល តែទៅណាក៏មកណាក៏គ្មានគ្រឿងលម្អជាប់ខ្លួន មិនសាកសមនិងកិត្តិយសគេក៏ថាបាន" ពាក្យមាល៍លីននិយាយទាំងអម្បាល់ម៉ាន មិនមែនលឺតែហ្វាន៍លីងម្នាក់ទេ អ្នកដែលជាប្រធានបទនៃការជជែកនោះក៏នៅលបលួចចាំស្ដាប់ដែរ គេស្ដាប់ទាំងដៃក្ដាប់ខ្ញាំសសរផ្ទះហាក់បដិសេធរាល់សម្ដីដែលមាល៍លីនបាននិយាយអញ្ចឹង។
(ចូលចិត្តតែអាកាត់ខ្លួនឯង ស្រីម្នាក់នេះ គួរឲ្យខឹងខ្លាំងណាស់)
ជុងហ្គុកគិតក្នុងចិត្តម្នាក់ឯង ខឹងតែឯង គេងាកបែរបម្រុងចង់ចេញទៅហើយដែរ តែសំនួរហ្វាន៍លីងមួយក៏ទាក់ទាញចំណាប់អារម្មណ៍គេឲ្យនៅស្ដាប់សិន។
(ចុះម៉ាដាមស្រឡាញ់លោកម្ចាស់បន្តិចបន្ដួចអីរឺអត់?)
ហ្វាន៍លីងសួរនូវសំនួរមួយដែលហាក់ចាក់ចំណុចអ្នកដែលលួចស្ដាប់នោះចង់ដឹងច្បាស់ តែថាមាល៍លីននាងស្ងាត់ មិនបានឆ្លើយតបនឹងការសួរនោះសោះ នាងបានតែព្រលែងខ្យល់ដង្ហើមស្រាលហាក់គិត រួចលូកដៃដោះខ្សែករដែលគេទើបតែទិញឲ្យនោះចេញពីកញ្ចឹងករ ជុងហ្គុកឆេះឆួលដល់ករ បំណងចង់ចូលទៅរកនាងតែគេក៏ឈប់ទ្រឹង ព្រោះទីបំផុតនាងក៏ឆ្លើយ។
(ខ្ញុំអាចស្រឡាញ់ប្រុសតែមួយជាមួយនឹងអ្នកម៉ាក់បានយ៉ាងមិច? ឯងមិនដឹងទេហ្អេស៎ថាគេចាប់ខ្ញុំមកនេះ ព្រោះគេចង់សងសឹកម៉ាក់ខ្ញុំប៉ុណ្ណោះ)
"អ្នកណាថាយើងស្រឡាញ់ម៉ាក់នាងនោះ?" ជុងហ្គុកក៏ធ្លោយមាត់ស្រែកឡើង ព្រោះរឿងដែលនាងលើកឡើងនោះវាខុសការពិតទាំងអស់៕

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now