អភូតហេតុស្នេហ៍
នៅទីក្រុងជឺហ្វុងពេលនេះ និទាឃរដូវ(រដូវរំហើយ)បានកន្លងផុតទៅសរទរដូវ(រដូវផ្ការីក)បានចូលមកជំនួសដែលនៅតាមដងផ្លូវពោពេញទៅដោយផ្កាសាគូរ៉ាយ៉ាងស្រស់ត្រកាលនិងមានក្លិនក្រអូបសាយភាយពេញទីក្រុង បង្កើតបានជាទិដ្ឋភាពគួរឲចង់គយគន់
បើយើងក្រឡេកមកមើលឡានក្រុងមួយក្នុងទីក្រុងនេះវិញគឺចេះតែធ្វើដំណើរជូនភ្ញៀវតាមចំណតរហូតដល់អស់ទៅហើយ ពេលនេះគឺសល់តែភ្ញៀវម្នាក់ប៉ុណ្ណោះ
<កម្លោះតូចដល់កន្លែងចុះហើយ>Man ដោយសារតែភ្ញៀវចេញអស់ហើយនៅសល់តែរាងតូចរបស់យើងទើបគាត់ងាកមកប្រាប់
<អុះ!ដល់ហើយ អរគុណហើយអ៊ុំប្រុស>បើយើងងាកតាមគាត់គឺឃើញមានកម្លោះតូចដែលមាន ដៃជើងស្រឡូ បបូរមាត់ស៊ីជម្ពូគួរឲ្យចង់បឺតជញ្ជក់ រាងរូវមិនខុសពីមនុស្សស្រី ម្នាក់នោះគឺKim TAEHYUNGជាក្មេងកំព្រារស់នៅជាមួយលោកយាយម្នាក់តែគាត់ក៏បានស្លាប់កាលពីឆ្នាំមុនបាត់ទៅហើយ ដែលកំពុងតែផ្ដោតអារម្មណ៍លើការអានសៀវភៅរបស់ខ្លួន ព្រោះឆ្នាំនេះគេរៀនឆ្នាំទី៤ហើយវាក៏ជាឆ្នាំបញ្ចប់ការសិក្សារបស់គេផងដែរ
តែបើសង្កេតមើលសៀវភៅនោះឲច្បាស់ទើបដឹងថាជាសៀវភៅប្រលោមលោកTaekookដែលទើបនឹងចេញថ្មី(k'tae fan taekookដែរ🤭 taekook stanយើងមានសង្ឃឹមហើយvkook kookvអៀបគៀន🤣)
ក្រោយឮសម្លេងហៅរាងតូចភ្ញាក់ព្រឺតដោយសារតែរវល់អានសៀវភៅទើបមិនចាប់អារម្មណ៍ពីជុំវិញខ្លួន ចំមែនហើយរវល់ជក់អានពេកអត់ចាប់អារម្មណ៍អីសោះ
<អរគុណហើយអុំប្រុស>taeដើរមកកន្លែងចុះជិតតៃកុងរួចនិយាយទាំងញញឹម ព្រោះតែរាងស្ដើងអង្គុយក្រោយតៃកុងឡានស្រាប់
<ខំរៀនបែបនេះតើបានរៀនពូកែ>Man មិនចម្លែកទេដែលគាត់ដឹងព្រោះគាត់ក៏ជាអ្នកជិតខាងរបស់រាងតូចផងដែរ ចំណែករាងតូចឮបែបនេះបានតែញឹមៗហើយចុះទៅ មិនញឹមៗមិចបើមិញអានប្រលោមលោកនឹងមិនបានមើលមេរៀនផង😅
រីង~
សម្លេងកណ្តឹងបន្លឺឡើងជាសញ្ញាដល់សិស្សគ្រប់គ្នាថាដល់ម៉ោងចូលរៀនហើយ បន្ដិចក្រោយមកអ្នកគ្រូក៏ចូលមក
YOU ARE READING
អភូតហេតុស្នេហ៍(ចប់)
Romanceព្រោះតែឧបហេតុមួយបានផ្លាស់ប្ដូរជីវិតក្មេងប្រុសម្នាក់ឲឆ្លងកាត់រឿងជាច្រើន ការបាត់បង់ ភាពឈឺចាប់ ការស៊ើបអង្កេត វែកញែករកឃាតកដែលសម្លាប់ម្ចាស់រាងកាយ *បើដឹងថានោះជាការឱបលើកចុងក្រោយខ្ញុំមិនលែងដៃអ្នកទេ Jeon Jungkook X Kim Taehyung