ភាគទី២៣:ឯងមានសាហាយមែនទេ

1.2K 67 4
                                    

អភូតហេតុស្នេហ៍

រសស្នាមថើបបានពង្វក់ចិត្តTaehyung ឲស្របតាមប្រកែកមិនបាន អណ្ដាតដួសដងភាពផ្អែមល្ហែមរៀងខ្លួន ប៉ុន្តែមិនបានប៉ុន្មានផងក៏

<Jungkook Jungkook>មួយសន្ទុះក្រោយដោយចលនាមាត់អ្នកម្ខាងទៀតស្ងាត់រាងតូចក៏រុញគេចេញទើបដឹងថាjungkookសន្លប់បាត់ហើយ អាយ៎ខ្មាសគេណាស់ព្រមនឹងគេហើយបែរជាគេអ្នកសន្លប់ទៅវិញហឹកហឺ

ព្រឹកថ្ងៃថ្មីថ្ងៃនេះរាងតូចមានណាត់ជាមួយបងប្រុសធម៌របស់ខ្លួនគឺកម្លោះសង្ហាKou MinHoនេះឯង

<សុំទោសលោកត្រូវការអ្វីដែរ>បុគ្គលិក

<ខ្ញុំមកតាមការណាត់>ដំណើរតូចច្រលឹងចូលមកឲអ្នកនៅក្នុងហាងតាមមើលឥតដាច់ មនុស្សស្អីក៏ស្អាតយ៉ាងនេះតែរាងតូចមិនចាប់អារម្មណ៍

<អត់ទោសឈ្មោះអ្វីដែលចាស>

<Kim Taehyung>

<សុំចាំបន្តិច នៅខាងនេះចាស>រាងតូចដើរតាមបុគ្គលិកនោះរហូតទៅដល់់បន្ទប់VIPដែលមានរាងសង្ហានៅទីនោះ

<បងមកដល់យូរហើយមែនទេ>

<មិនអីទេបងក៏ទើបមកដល់ដែរ>កម្លោះសង្ហាដាក់ពែងចុះងើបមុខទៅតបប្អូនទាំងញញឹមតាមទម្លាប់

<ខ្ញុំចង់ឱ្យបងជួយណាត់បងKristឲខ្ញុំបន្តិច ខ្ញុំទាក់ទងគាត់មិនបានសោះ>ត្រូវហើយគ្រឹសជាដៃស្ដាំរបស់Taehyungតែគេទាក់ទងមិនបានសោះតាំងតែពីចាំឡើងវិញ

<អូហ៌Kristត្រឡប់ទៅប្រទេសវិញហើយគេថាគ្មានឯងគេក៏មិននៅដែរ>ក្រោយពីTaehyungស្លាប់MinHoចង់ឲគេនិងខាស៍អ្នកគ្រប់គ្រងក្រុមជំនួសតែគ្រីស្ទបដិសេធចំណែកខាស៍សុំនៅតំណែងដដែលតែនឹងគ្រប់គ្រងក្រុមឲបានល្អ

<ពីរខែទៀតដល់ថ្ងៃSUMOហើយឯងចូលរួមទេ>SUMOមានមួយឆ្នាំម្ដងជាថ្ងៃដែលSAKURAKទាំងអស់នឹងជួបជុំគ្នាម្ដងដើម្បីយកតំណែងKill MOដែលមានអំណាចធំជាងគេអាចត្រួតត្រាគ្រប់ក្រុមម៉ាហ្វៀទាំងអស់

<ចង់គឺចង់ហើយតែបងក៏ដឹងថាបច្ចុប្បន្នខ្ញុំជាKim TaeVមិនមែនKim Taehyungដែលជាបងធំទេ>គេចង់ចូលប្រកួតណាស់ខានបន្ធូរសរសៃយូរហើយណាមួយមិនចង់ឲក្រុមខ្លួននៅក្រោមអំណាចក្រុមគេទេតែចណុចដែលពិសេសដែលធ្វើឲគេមិនចូលប្រកួតគឺរាងកាយនេះជារបស់ប្អូនគេៗមិនចង់ឲមានរបួសទេ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now